ឥណ្ឌូនេស៊ី​ស្វាគមន៍​ឆ្នាំ​២០១៩ ជាមួយ​ពិធី​រៀបការ​រួមគ្នា​ជាង​៥០០​គូ នៅ​ទីក្រុង​ហ្សា​កាតា​

878
ចែករម្លែក
  • 11
    Shares

គូ​ស្វាមីភរិយា​ឥណ្ឌូនេស៊ី​ជាង​៥០០​គូ​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​សកល​នៅឯ​ពិធី​អាពាហ៍ពិពាហ៍​ដ៏​ធំ​មួយ​ដែល​ត្រូវ​រៀបចំ​នៅក្រោម​សំពត់​តង់​ក្នុងពេល ​មាន​ទឹកភ្លៀង​ធ្លាក់​ខ្លាំង នៅ​ទីក្រុង​ហ្សា​កាតា​។​

​រដ្ឋាភិបាល​ទីក្រុង​នេះ​បានរៀបចំ​ព្រឹត្តិការណ៍​នេះ​សម្រាប់​គ្រួសារ​ក្រីក្រ​ដែលជា​រឿយៗ​មិនមាន​ឯកសារ​ផ្លូវការ ដូចជា​សំបុត្រកំណើត ឬ​អាពាហ៍ពិពាហ៍​ជាដើម​នោះ​។​

​អភិបាល​តំបន់ លោក​Anies Baswedan បាន​និយាយថា​អាពាហ៍ពិពាហ៍​ដែល​ទទួលស្គាល់​ស្របច្បាប់​នេះ អាចជួយ​ឪពុកម្តាយ​និង​កុមារ ទទួលបាន​សេវាសាធារណៈ​​ដូចជា​ការថែទាំ​សុខភាព​និង​ការអប់រំ​។​

​លោក​បាន​និយាយថា​”​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​នេះ ត្រូវបាន​ជ្រើសរើស​ដើម្បីឱ្យ​ពួកគេ​ប្រារព្ធ​ពិធី​រៀបការ​របស់​ពួកគេ ។ មនុស្ស​គ្រប់គ្នា​នឹង​ប្រារព្ធ​ពិធី​នេះ ។​ពិភពលោក​ទាំង​​មូល​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី​នេះ “​។​

​នាង Rohilah និយាយប្រាប់​សារព័ត៌មាន​AFP ថា នាង​មាន​សេចក្តីត្រេកអរ​យ៉ាងខ្លាំង ដែល​ឥឡូវនេះ​នាង បាន​រៀបការ​ស្របច្បាប់​ជាមួយ លោក Dahrun Hakim ​ដែល​នាង​មានកូន​ស្រី​អាយុ​៤​ឆ្នាំ​ជាមួយ​គាត់​៕ដោយ៖សុខា/sn

ជាង​៥០០​គូ នៅ​ទីក្រុង​ហ្សា​កាតា កាលពី​ថ្ងៃទី​៣១​ខែធ្នូ ឆ្នាំ​២០១៨​។​វា​ជា​លើក​ទី​២​ដែល​ក្រុង​ហ្សា​ការ​តា​រៀបចំ​ពិធី​ដូច្នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម