​ប្រទេស​ជិត​២០​ចូលរួម​កិច្ចប្រជុំសភា​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៧​នៅ​សៀមរាប​

619
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​រដ្ឋសភា​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​២៧នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក“TheAsiaPacificParliamentaryForum”​នៅក្នុង​ខេត្តសៀមរាប​នៅក្នុង​ពាក់កណ្តាល​ខែមករា​ឆ្នាំ​២០១៩​នេះ​។
​លោក​ឡេង​ប៉េងឡុង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​កិច្ចប្រជុំ​នេះ​នឹងមាន​ប្រទេស​ចូលរួម​១៧​និង​មាន​ប្រតិភូ​ជាង​៩០​រូប​។​ប្រទេស​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វេទិកាសភា​តំបន់​អាស៊ី​បន្ទាប់ពី​កម្ពុជា គឺ​ប្រទេស​អូស្ត្រាលី​។​

​លោកស្រី​ឃួន​សុ​ដា​រី​អនុប្រធាន​ទី​២​រដ្ឋសភា​បានលើកឡើង​ថា​ក្នុង​កិច្ចប្រជុំ​នោះ​មាន​កិច្ចប្រជុំ​សំខាន់​ចំនួន​៣​គឺ​១.​កិច្ចការងារ​របស់​ស្ត្រី​២.​កិច្ចការងារ​រួម​នៃ​កិច្ចប្រជុំ​របស់​APPF​និង​៣.​កិច្ចការងារ​របស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​(ACC) ជាមួយ​APPF​។​

​សូមជម្រាបថា វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក មានឈ្មោះ​ជា​ភាសា​អង់គ្លេស “The Asia Pacific Parliamentary Forum” បាន​បង្កើតឡើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​១៩៩៣​។ សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ នៃ​វេទិកាសភា​នេះ កាលពី​ឆ្នាំ​១៩៩៥​។ បច្ចុប្បន្ន (APPF) មាន​សមាជិក​ពេញសិទ្ធិ​ចំនួន​២៧​ប្រទេស​។​

​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧​នៃ​វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៤​ដល់​ថ្ងៃទី​១៧​មករា​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​សុខា​ខេត្តសៀមរាប​ក្រោម​ប្រធានបទ​ស្តីពី​”​ពង្រឹង​ភាពជា​ដៃគូ​សភា​ដើម្បី​សន្តិភាព​សន្តិសុខ​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​” ៕S/

ចំណងជើង​រូបថត​៖​រដ្ឋសភា​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​២៧​នៃ​វេទិកាសភា​អាស៊ី – ប៉ាស៊ីហ្វិក​“TheAsiaPacificParliamentaryForum”​នៅក្នុង​ខេត្តសៀមរាប​នៅ​ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៧​មករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប​