កូរ៉េខាងត្បូង​ហាមឃាត់​ការប្រើ​ថង់​ប្លា​ស្ទិ​ច​ពី​ផ្សារ​ទំនើប​

771
ចែករម្លែក

​កូរ៉េខាងត្បូង​ហាម​ការប្រើ​ថង់​ប្លា​ស្ទិ​ច​មិន​រលាយ​ពី​ផ្សារ​ទំនើប​ទាំងអស់​។​

​ក្រសួងបរិស្ថាន​របស់​ប្រទេស​នេះ​បាន​និយាយថា​ការបង្ក្រាប​លើ​ក្រុម​ហ៊ុម​ផលិត​ថង់​ប្លា​ស្ទិ​ច​និង​អ្នក​ប្រើ​គឺ​ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​និង​គ្រប់គ្រង​កាកសំណល់​​កែច្នៃ​ឡើងវិញ​។​

​ផ្សារ​ទំនើប​ធំៗ​ចំនួន​២.០០០​និង​ហាង​ចំនួន​១១.០០០ កន្លែង​នឹងត្រូវ​ប៉ះពាល់​ដោយ​ការហាម​ប្រាម​នេះ ដែល​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃ​អង្គារ​ទី​១​ខែមករា​។​ផ្សារ​និង​​ហាង​ទាំងនោះ​ត្រូវបាន​ឃាត់​មិនឱ្យ​ថង់​ប្លា​ស្ទិ​ក ដោយ​ឥតគិតថ្លៃ​ឡើយ​។​

​ប៉ុន្តែ​ច្បាប់​ថ្មី​នេះ​មានន័យថា ថង់​ប្រើ​បានតែ​មួយដង (​ថង់​ប្លា​ស្ទិ​ក​) នឹងត្រូវ​បានដាក់​ឱ្យនៅ​ក្រៅច្បាប់ គឺ​មិន​ឱ្យប្រើ​លើកលែងតែ​ទំនិញ​សើម ដូចជា​សាច់​ឬ​ត្រី​ជាដើម​។​ នេះ​បើ​យោងតាម​ព័ត៌មាន​CNN ។​

​នរណាម្នាក់​ដែល​ត្រូវ​ចាប់បាន​ចំពោះ​ការរំលោភច្បាប់​នេះ អាច​ប្រឈម​នឹង​ការផាកពិន័យ​៣​លាន​វ៉ុ​ន​(២.៩៨០​ដុល្លារ​)​។​

​អតិថិជន​នឹង​ត្រូវបាន​ផ្តល់ជូន​នូវ​ជម្រើស ដូចជា​ថង់​ក្រណាត់​និង​ក្រដាស​ជំនួស​វិញ​។​

​ក្រុមមន្ត្រី​កំពុង​ចាត់វិធានការ​បង្ក្រាប​លើ​ផលិតផល​ផ្សេងៗ​ទៀត ដោយ​រួមទាំង​បំពង់​បឺត​ធ្វើ​អំពី​ជ័រ​ប្លា​ស្ទិ​ក​៕ដោយ៖សុខា/sn

កូរ៉េខាងត្បូង​ហាម​ការប្រើ​ថង់​ប្លា​ស្ទិ​ច​ពី​ផ្សារ​ទំនើប​ទាំងអស់