ស្រវឹងខួប​ទាំង​ប្តី​ប្រពន្ធ​បង្ក​ជា​ហិង្សា​ក្នុង​គ្រួសារ​បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​ប្តី​វាយ​ស្លាប់​នៅលើផ្ទះ​ស្រុក​ចិត្រ​បុរី​

546
ចែករម្លែក
  • 14
    Shares

ដោយ:​សេង​ឃួន​/ខេត្តក្រចេះ​ ៖ កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ប្តី ក្រោយពី​បង្ក​ហិង្សា​ក្នុង​គ្រួសារ រហូត​បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ដេកស្លាប់​នៅលើផ្ទះ​ស្ថិត​ក្នុងភូមិ​វាល​សំបូរ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពីរ​សៀ​ថ្ងៃទី​១​ខែមករា ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រីនគរបាល​ស្រុក​ចិត្រ​បុរី​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ស៊ន ឡា អាយុ​៥២​ឆ្នាំ (​ត្រូវជា​ប្តី​) រីឯ​ស្ត្រី​រងគ្រោះ​មានឈ្មោះ សុខ ឌឿ ត្រូវជា​ប្រពន្ធ អាយុ​៤៩​ឆ្នាំ រស់នៅ ក្នុងភូមិ​វាល​សំបូរ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។​

​មន្ត្រីនគរបាល​រូបនោះ​បានបញ្ជាក់​ទៀតថា កាលពី​យប់​ថ្ងៃ​៣១ ​ខែធ្នូ ឆ្នាំ​២០១៨ ឈ្មោះ ស៊ន ឡា បាន​វាយ​ប្រពន្ធ​ចំនួន​ពីរ​ដៃ ចំ​កញ្ចឹងករ ដួល​ផ្កាប់មុខ​ទៅលើ​ថ្ម​ចង្ក្រាន​បាយ បណ្ដាលឲ្យ​បែក​មាត់ បាក់ធ្មេញ និង​រយះ​ថ្ងាស់​របួស​ធ្ងន់ធ្ងរ រួច​បុរស​ជា​ប្តី​ក៏បាន​លើក​ប្រពន្ធ​យកទៅដាក់​កន្លែងដេក​។ លុះដល់​ព្រឹក​ថ្ងៃទី​១ ខែមករា​ឆ្នាំ​២០១៩ ឈ្មោះ សុខ ឌឿ (​ស្ត្រី​រងគ្រោះ​) បាន​ដេកស្លាប់​នៅលើផ្ទះ​តែម្ដង ។ សព​ស្ត្រី​រងគ្រោះ ត្រូវបាន​ប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ​ស៊ន ឡា ត្រូវបាន​មន្ត្រីនគរបាល​ជំនាញ​កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ចិត្រ​បុរី ដើម្បី​កសាង​សំនុំរឿង​បញ្ជូនទៅ​ការិយាល័យ​កណ្ដាល​នគរ​បាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ