ប្រទះឃើញ​វត្ថុ​រាង​ដូច​ថាសហោះ UFO ហោះ​នៅលើ​ប្រទេស​អៀរ​ឡង់​?(វីដេអូ)

1229
ចែករម្លែក

​វីដេអូ​នេះ​ត្រូវបាន​ថត​ដោយ​អ្នកដំណើរ​មិន​ស្គាល់ឈ្មោះ​ម្នាក់​នៅលើ​យន្តហោះ​ពី​ទីក្រុង​ឌុយ​ប្លាំ​ង​ទៅកាន់​ទីក្រុង​ប្រាក​។ អ្នក​ប្រើ YouTube មួយចំនួន​អះអាងថា វា​ជា​វីដេអូ​ពិត​នៃ​យាន UFO ដែល​អ្នក​ផ្សេងទៀត​អះអាងថា គ្មានអ្វី​ក្រៅពី “​បន្ទប់ក្រោមដី​រាង​មូល​នោះឡើយ​”​។​

​វីដេអូ​នៃ​អ្វីដែល​មើលទៅ​ដូច​វត្ថុ​អាថ៌កំបាំង​ហោះ​សំកាំង​លើ​ឆ្នេរ​អៀរ​ឡង់ បាន​លេចឡើង​នៅលើ YouTube ។​

​វីដេអូ​រយៈពេល ៧០ វិនាទី​ដែល​ត្រូវបាន​ថត​ដោយ​អ្នកដំណើរ​មិន​បញ្ចេញ​ឈ្មោះ ដែល​អង្គុយ​នៅលើ​យន្តហោះ ធ្វើដំណើរ​ពី​ទីក្រុង​ឌុយ​ប្លាំ​ង​ទៅ​ទីក្រុង​ប្រាក​នៅ​ថ្ងៃទី ២៨ ខែធ្នូ ត្រូវបាន​បង្ហោះ​ដោយ​អ្នក​ប្រើ YouTube ឈ្មោះថា mavi777​។​

​វីដេអូ​នៃ​អ្វីដែល mavi777 បាន​ពិពណ៌នា​ថា​ជា “​វត្ថុ​ចម្លែក​ខុសពី​ធម្មតា​” បានបង្ហាញ​វត្ថុ​រាង​ជា​រង្វង់​យ៉ាង​ល្អឥតខ្ចោះ​ហោះ​សំកាំង​យ៉ាង​ទាប​នៅលើ​ឆ្នេរសមុទ្រ​នៃ​ប្រទេស​អៀរ​ឡង់​។​

​វីដេអូ​នេះ​មាន​អ្នក​ចុច​មើល ១៨០០ ដង ក្នុងនោះ​ក៏មាន​អ្នក​ចូលចិត្ត​ស្រាវជ្រាវ​ទ្រឹស្តី​អា​ថ៍កំ​បាំង និង​ពួក​អ្នក​ចូលចិត្ត​សង្ស័យ​ផងដែរ​។​

​អ្នកផ្សេង​ទៀត​នៅតែ​មិន​ជឿ​វីដេអូ​នេះ ដោយ​អះអាងថា UFO នោះ​គ្មានអ្វី​ផ្សេង​ក្រៅតែពី “​អាង​ស្តុក​ទឹក​រាង​មូល​ដ៏​ធំ​” ឬ “​បន្ទប់ក្រោមដី​រាង​មូល​” នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស

រូបតំណាង

ទីតាំងផ្សាយពាណិជ្ជកម្ម