​ឃាត់​ជនសង្ស័យ​២​នាក់​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​មួយចំនួន​

606
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​មួយចំនួន​នៅ​នឹង​ខ្លួន​។​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើងលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ក្រុមទី​១​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វា​ប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩ ។​

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ទី​១​មានឈ្មោះ នី រី​ហ្វី​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​អ៊ីស្លាម​និង​ម្នាក់ទៀត​ឈ្មោះ ស្មាន សា​លីម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ឥស្លាម មាន​ទីលំនៅ ក្រុម​១ ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ មុខរបរ​មិន​ពិត​(​ជួញដូ​) ។​

​ក្នុងការ​ឃាត់ខ្លួន​សម​ត្ថ​កិច្ច​បាន​ដកហូត​សំ​ម្ភា​រៈ​មាន​ថ្នាំញៀន ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៧​កញ្ចប់ , ម៉ូតូ​ម៉ាក​ស៊ូ​រូស​បិទ​ខៀវ​១​គ្រឿង​ពាក់​ស្លាក​ភ្នំពេញ​1Y7927​និង​ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក​ណូគា​(​អិន​ចុច​ពិល​ចាស់​) ថង់​សំរាប់​ច្រកថ្នាំ​ញៀន​និង ឧ​បករ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម