​គ្មាន​ញាតិ​ដាច់​បាយទឹក​គ្មាន​ថ្នាំ​ព្យាបាល​ត្រូវ​គ្រូពេទ្យ​ដឹក​យកទៅ​ព្យាបាល​

650
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​បុរស​ទុរគតជន​ម្នាក់​រស់នៅ គ្មាន​ញាតិ​ពឹងពាក់ ហើយ​ដាច់​បាយទឹក​ស្គមស្គាំង​ដេក​ឈឺ​ក្រោម​កុដិ​ព្រះសង្ឃ ក្នុង​វត្ត​បា​លិ​លេ​យ្យ ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ត្រូវបាន​លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​ឱ្យ​ក្រុមការងារ​យក​រថយន្ត​សង្គ្រោះ​មក​ដឹក​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​។

​លោក​វេជ្ជបណ្ឌិត​ហ៊ុល​សុ​ផល្លី​ប្រធាន​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹង​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៩​ថា​: បុរស​ទុរគតជន​នោះ​មានឈ្មោះ​គន់ ម៉ន ប្រុស អាយុ​៤៨​ឆ្នាំ អតីត​ជា​កម្មករ ស្នាក់នៅ​ភូមិ​ខាងលើ ។​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​បុរស​នេះ​ជា​អតីត​កម្មករ​បាន​បាត់បង់​សមត្ថភាព​ពលកម្ម​។​គ្មាន​សាច់​ញាតិផង ក៏​អត់​ម្ហូបអាហារ​ហូប ធ្លាក់ខ្លួន​ឈឺ​ដេក​កន្ទេល​ក្រោម​កុដិ​ព្រះសង្ឃ ។​ដោយសារ​គាត់​គ្មាន​ប្រាក់​ទិញ​បាយ និង​ទិញ​ថ្នាំពេទ្យ​ផឹក ហើយក៏​មិន​ហ៊ាន​ទៅ​មន្ទីរពេទ្យ​ទៀត​ទើប​គាត់​ធ្លាក់​ក្នុងស្ថានភាព​នេះ ។​

​ប៉ុន្តែ​ពេល​បានដឹង​និង​ជាការ​ទទួលខុសត្រូវ​ផង​ក៏ដូចជា​ចងចាំ​អនុសាសន៍​សម្តេច​តេ​ជោ​ថា​មិន​ទុកឱ្យ​ពលរដ្ឋ​ណា​ដាច់ពោះ​ឬ​ឈឺ​ស្លាប់​នោះ​ទើប​គ្រូពេទ្យ​ខាងលើ​បាន​នាំទៅ​បុសរ​នោះ​ទៅ​សង្គ្រោះ​ព្យាបាល​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម