​ស្ត្រី​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន

1363
ចែករម្លែក
  • 28
    Shares

ដោយៈ សុខុម​/​ស្ទឹងត្រែងៈ​ស្ត្រី​ម្នាក់​ត្រូវ​ក្រុមគ្រួសារ​ប្រទះឃើញ​ចងក​សម្លាប់ខ្លួន​។​ហេតុការណ៍​នេះ​កើត​មាននៅ​ភូមិ​ខិះ​ក្រោម​ឃុំ​ព្រែ​កមាស​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៩​។​

ប៉ូលិស​បាន​បញ្ជាក់ថា​ស្ត្រី​នោះ​ឈ្មោះ​ផៃ​ឈូក​អាយុ​២២​ឆ្នាំ​។​តាម​ការពិនិត្យ​ជាក់ស្តែង​ឃើញថា​ពិតជា​ធ្វើអត្តឃាត​ប្រាកដ​មែន​។​តាម​ការបំភ្លឺ​របស់​ម្តាយ​និង​ប្តី​ស្ត្រី​ខាងលើ​បានឱ្យដឹងថា​ឈ្មោះ​ផៃ​ឈូក​មាន​ជំងឺ​ប្រចាំកាយ​ព្យាបាល​មិនជា​ទើប​សម្រេចចិត្ត​ធ្វើអត្តឃាត​ខ្លួនឯង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម