​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ប្រមាណ​ជាង​២៨​ម៉ឺន​នាក់​បាន​ចូលរួម​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្តសៀមរាប​

819
ចែករម្លែក
  • 18
    Shares

​ដោយ​បាយ័ន​/​សៀមរាបៈ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បានឱ្យដឹង​ថា​នៅក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៨​ចូលឆ្នាំ​២០១៩​នៅ​ខេត្តសៀមរាប​មាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​មក​កម្សាន្ត​សប្បាយ​។​

សរុប​ប្រមាណ​២៨៤​ពាន់​៣១​នាក់​កើនឡើង​៧.៩៦​ភាគរយ​បើ​ធៀប​ទៅនឹង​កាលពី​ឆ្នាំ​២០១៧ ចូលឆ្នាំ ២០១៨ ក្នុងនោះ​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន​ប្រមាណ ៣៤​ពាន់​៣១​កើនឡើង ២.៨៦​ភាគរយ​ភ្ញៀវ ទេសចរ​ជាតិ​មាន​ចំនួន​ប្រមាណ​២៥​ម៉ឺន​នាក់​កើនឡើង​៨.៧០​ភាគរយ​។​

​លោក​ទៀ​សីហា​អភិបាលខេត្ត​សៀមរាប​បាន​មានប្រសាសន៍​បញ្ជាក់ថា​នៅក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៨​ចូល​២០១៩​នេះ​អាជ្ញាធរ​បានរៀបចំ​ឲ្យ​មាន​កន្លែង​កម្សាន្ត​ជាច្រើន​គឺ​នៅតាម​សណ្ឋាគារ​នៅ​សួនច្បា​មុខ​ព្រះរាជដំណាក់ និង​តំបន់​ផាប់​ស្ទ្រី​ត ផ្សារ​ចាស់ ផ្សារ​រាត្រី តំបន់​អង្គរ​ឃ្យុ​ង​យូ នៅ​ផ្សារ​កុងតឺន័រ ។​កន្លែង​ដែល​ភ្ញៀវ​សម្រុក​ទៅ​សប្បាយ​ច្រើនជាងគេ​គឺ នៅ​តំបន់ ផាប់​ស្ទ្រី​ត ផ្សារ​ចាស់ ផ្សារ​រាត្រី និង​ជាពិសេស​នៅ​សួនច្បារ​ខាងជើង​ព្រះរាជដំណាក់ ដែល​រៀបចំ​ដោយ​រដ្ឋបាលខេត្ត​។​

​លោក​ទៀ​សីហា​បាន​បន្តថា​ចំណែក​សន្តិសុខ​វិញ​អាជ្ញាធរ​បានដាក់​ពង្រាយ​ស​ត្ថ​កិច្ច​ជាច្រើន​ដើម្បី​ធ្វើយ៉ាងណា​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវទេសចរ​។​លោក​បាន​បញ្ជាក់ទៀតថា ដោយសារ​ឆ្នាំនេះ​រាជរដ្ឋាភិបាល​បាន​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​និង​ខួប​២០​ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។​ដូច្នេះ​អាជ្ញាធរ​ខេត្តសៀមរាប​ក៏បាន​រៀប​ពិធី​អបអរសាទរ​នេះ​ក្នុងឱកាស​រាត្រី​ឆ្លង​ឆ្នាំ​នេះដែរ​ដោយមាន​ការរៀបចំ​ឱ្យមាន​រាំលេង​កម្សាន្ត​សប្បាយ​នៅ​សួរ​ច្បា​មុខ​ព្រះរាជដំណាក់​ផងដែរ​។​

​លោក​អភិបាលខេត្ត​សៀមរាប បាន​បន្តទៀតថា ដោយសារ​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ បានធ្វើឱ្យ​ប្រជាព​រដ្ឋ​ខ្មែរ​មកពី​តាម​បណ្តា​ខេត្ត​នានា​បានមក​កំសាន្ត​នៅ​ខេត្តសៀមរាប​នៅ​ឱ្យ​ឆ្លង​ឆ្នាំ​សាកល​នេះ​យ៉ាងច្រើន​កុះករ​។ ជាមួយគ្នានេះ អាជ្ញាធរខេត្ត​ក៍​បានរៀបចំ​ឲ្យ​មាន​កន្លែង​សប្បាយ​ច្រើន និង​តុបតែង​ភ្លើង​លំ​ម្អ​រ​ក្រុង​បាន​ស្អាត​ផងដែរ​។

​លោក​បាន​បញ្ជាក់ទៀតថា​សម្រាប់​សន្តិសុខ​ស​ណ្ឋា​ប់​ធ្នាប់​សមត្ថ​កិច្ចការពារ​យ៉ាង​យកចិត្តទុកដាក់​បំផុត​មិនមាន​បញ្ហា​អ្វី​កើតឡើង​នោះទេ​។​រីឯ​តម្លៃ​សេវា​ផ្សេងៗ​ដូចជា​សណ្ឋាគារ​ម្ហូបអាហា​រក៍​មិនមាន​ការឡើង​ថ្លែ​ហូ​សហេតុ​ដែរ​។​ពីព្រោះ​ក្រុមមន្ត្រី​ជំនាញ​បាន​ចុះទៅ​ផ្សព្វផ្សាយ​ណែនាំ​ឲ្យ​អាជីវករ​ទាំងអស់​មិន​ឲ្យ​ឡើងថ្លៃ​ជាប្រចាំ ៕S/

​រូបភាពៈ ចូលឆ្នាំ​សកល​២០១៩​នេះ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ប្រមាណ ជាង​២៨​ម៉ឺន​នាក់​បាន​ចូលរួម​ឆ្លង​ឆ្នាំ​សកល នៅ​ខេត្តសៀមរាប​៕​បាយ័ន​

ទីតាំងផ្សាយពាណិជ្ជកម្ម