បុរស​ម្នាក់​ស្រវឹង​ចូល​ម៉ាស្សា​បង្ខំ​ថៅកែ​ស្រី​រួមភេទ​រហូត​បានសម្រេច និង​វាយតប់​រងរបួស​ពេញ​ខ្លួន

1202
ចែករម្លែក

ដោយ:សាវ​រក្ស​/ភ្នំពេញ ​៖ បុរស​ម្នាក់​ស្រវឹង​ចូល​ម៉ាស្សា​កូនចៅ​មិន​នៅ បែរ​បង្ខំ​រួមភេទ​រហូត​បានសម្រេច និង​វាយតប់​លើ​ស្ត្រី​ជា​ថៅកែ​ហាង​ម៉ាស្សា បាន​រងរបួស​ពេញ​ខ្លួន​ហើយ​រត់​ចេញទៅ​បាត់ ដោយ​បន្សល់​ម៉ូតូ​គ្រឿង កាលពី វេលា​ម៉ោង​១​និង​៤០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ នៅ​ហាង​ម៉ាស្សា​កោស​ជប់ ភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ។​

​ស្ត្រី​រងគ្រោះ​ជា​ថៅកែ​ហាង​ម៉ាស្សា​មានឈ្មោះ ផង ស្រី​វី អាយុ​៥១​ឆ្នាំ មុខរបរ​បើក ហា​ម៉ាស្សា​កោស​ជប់ ស្នាក់ នៅ​កន្លែងកើតហេតុ ។​

​តាម​សម្តី​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបគាត់​បាន​នៅ​ម្នាក់ឯង ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ ម៉ាក​គុប​ជ្រុង គ្មាន​ស្លាក​លេខ មកឲ្យ​គាត់​ម៉ាស្សា​។ បន្ទាប់មក​បុរស​ខាងលើ​ក៏​បបួល​គាត់​រួមភេទ​តែ​គាត់​មិន​ព្រម តែ​បុរស​នោះ​បង្ខំចាប់រំលោភ​រហូត​បាន​សម្រេច។ បុរស​នោះ​គម្រាម​មិនឲ្យស្រែក ដោយសារតែគាត់​ខំប្រឹង​ព្យាយាម រត់​ចេញមកក្រៅ ដើម្បីឲ្យអ្នកជិតខាង​ជួយ ទើប​បុរស​នោះចាប់​ច្របាច់ក និង​វាយ​បណ្តាល​ឲ្យ​ខៀវ​ភ្នែក និង​ដាច់​រលាត់ស្បែក​បំពង់ក​ហូរឈាម​ស្រោច​ខ្លួន រួច​បុរស​នោះ ក៏​រត់​ចេញទៅ​បាត់ ដោយ​បន្សល់​ម៉ូតូ​នៅ​កន្លែងកើតហេតុ ។​

ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​និង​រាយការណ៍ ទៅ​សមត្ថកិច្ច ចុះមក​ចំណុចកើតហេតុ​ដើម្បី​ពិនិត្យ និង​ចាត់ការ​តាមច្បាប់​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម