ប៉ុន្មាន​ថ្ងៃ​នៃ​ឱកាស​បុណ្យចូលឆ្នាំថ្មី​ឆ្នាំ​សកល​២០១៩​មកនេះ ពលរដ្ឋ​នាំគ្នា​ទៅលេង​លើ​ស្ពាន​ខ្ពស់​ថ្មី​នៃ​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​ណង​អៀន​

971
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/ព្រំដែន​កម្ពុជា-ថៃ ៖ ប៉ុន្មាន​ថ្ងៃ​នៃ​ឱកាស​បុណ្យចូលឆ្នាំថ្មី​ឆ្នាំ​សកល​២០១៩​មកនេះ​(​ថ្ងៃទី​៣១​ខែធ្នូ​២០១៨-២​មករា​២០១៩) ពលរដ្ឋ​នៅ​ភូមិ សង្កាត់​ខ្លះ​នៃ​ក្រុង​ប៉ោយប៉ែត​បាននាំគ្នា​ទៅលេង​កំសាន្ត ផ្តិត​រូបភាព​លើ​ស្ពាន​ខ្ពស់​ថ្មី​នៃ​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​(​កម្ពុជា​)-​ណង​អៀន​(​ថៃ​)​នា​ភូមិ​ស្ទឹង​បត់​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​និង​ភូមិ​ណង​អៀន​ឃុំ​ថា​ខាម​ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ ។​

ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទាំង​នោះបាន​ជិះ​ម៉ូតូ ឡាន ម៉ូតូ​ទុក​ទុក​ទៅ​ចត ហើយ​ដើរលេង ទស្សនា​ទេសភាព ទិដ្ឋភាព​នៃ​សម្រស់​សំណង់​ស្ថាបត្យកម្ម​ស្ពាន​និង​ហេដ្ឋារចនាសម្ព័ន្ធ​អម ដូចជា​បង្កាន់ដៃ បង្គោល​ភ្លើងគោម​បំភ្លឺ ផ្លូវ​ត​ភ្ជាប់​ជាដើម ព្រម​ដងស្ទឹង​បត់​(​តាមពិត​គឺ​អូរជ្រៅ​) ។​ខ្លះ​អង្គុយ​និង​ឈរ​ស្រូបយក​ខ្យល់អាកាស ។​ហើយ​នាំគ្នា​ផ្តិត​យក​រូបភាព​ទុកជា​អនុស្សាវរីយ៍​។​

អ្នកស្រី អៀង កណ្ណា​រ៉ា អភិបាលរងក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​សារ​ព៍​ត័​មាន​ថា​ នៅ​អំឡុង​បុណ្យចូលឆ្នាំថ្មី​ឆ្នាំ​សកល​២០១៩ រយៈ​៣​ទៅ​៤ ថ្ងៃ​មកនេះ ពិតជា​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​នៅ​ក្រុង​ប៉ោយប៉ែត ឬ​មកពី​តាម​បណ្តា​ស្រុក ក្រុង​ខេត្ត​ដទៃ​នានា​បាននាំគ្នា​លេង​កម្សាន្ត​លើ​ស្ពាន​មិត្តភាព​កម្ពុជា​.​ថៃ ស្ទឹង​បត់​-​ណង​អៀន​នោះ​ក្នុង​១​ថ្ងៃៗ​ប្រមាណ​១.០០០​នាក់ ។​ ហើយ​មុន​ថ្ងៃបុណ្យ ឬ​នៅ​ថ្ងៃ​សម្រាក ថ្ងៃ​សៅរ៍ អាទិត្យ ក៏មាន​បងប្អូន​ប្រជាពលរដ្ឋ​ទៅលេង​មួយថ្ងៃ​ប្រមាណ​ជាង​១០០ ទៅ​២០០​នាក់​ដែរ​។​

អ្នកស្រី​បន្តថា ហេតុនេះ អាជ្ញាធរ សមត្ថកិច្ច​កងកម្លាំង​ដែនដី​និង​កម្លាំង​នគរបាល កងទ័ព​ការពារ​ព្រំ​ថែ​ន ត្រូវបាន​ដាក់អោយ​ជួយ​មើល​ការខុសត្រូវ ការពារ​សន្តិសុខ​និង​សម្របសម្រួល​ជាមួយ​ភាគី​ថៃ ។​

លោក គឹម សុវណ្ណ ប្រធាន​មន្ទី​សារ​ធារ​រណៈការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា​: ស្ពាន​ខ្ពស់​ថ្មី​នៃ​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​ណង​អៀន​(​ឬ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ស្ទឹង​បត់ -​ណង​អៀន​)​នេះ​មាន​ប្រវែង​៦២០​ម៉ែត្រ និង​ទទឹង​១៧​ម៉ែត្រ ដែល​ត្រូវបាន​កសាង​ស្ទើរតែ​រួចរាល់ ។ ការកសាង​នេះ​ធ្វើ​ដោយ​ភាគី​ថៃ ។​ វា​ជា​ច្រកទ្វារព្រំដែន​អន្តរជាតិ​ថ្មី​(​ស្ទឹង​បទ ) សម្រាប់​យានយន្ត រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ឆ្លងកាត់​។ ពោលគឺ​នឹង​ជំនួស​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក​ដែល​អនាគត គេ​ទុក​សម្រាប់តែ​ការឆ្លងកាត់​អ្នកដំណើរ​និង​ភ្ញៀវ ប្រតិភូ​និង​យានយន្ត​ធុន​ស្រាល​ប៉ុណ្ណោះ ។​

ចំពោះ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំ​សកល​២០១៩ មាន​ពលរដ្ឋ និង​ភ្ញៀវ​ជាតិ​ក្នុងស្រុក​ទៅ​ទស្សនា កំសាន្ត​លើ​ស្ពាន​នោះ​ លោក​គឹម សុវណ្ណ ថា ជាការ​ប្រសើរ​ម្យ៉ាងដែរ ព្រោះ​ពួកគាត់​អាច​បានឃើញ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ច្រកព្រំដែន​សេដ្ឋកិច្ច​ថ្មី​នេះ​ផង បាន​ថតរូប​អនុស្សាវរីយ៍​ផង ។​

សូម​រំលឹកថា​បើតាម​លោក​វរសេនីយ៍​និ​ន​និរន្ត អាយុ​ម៉ាន់​ហង្ស នាយទាហាន​វិស្វកម្ម​កងទ័ពជើងគោក​ថៃ​គ្រប់គ្រង​ការដ្ឋាន​នៃ​គម្រោង​រួម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន​ច្រកព្រំដែន​អន្តរជាតិ​ថ្មី​ស្ទឹង​បត់ ភូមិ​ស្ទឹង​បត់​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​-​ណង​អៀន ភូមិ​ណង​អៀន​ឃុំ​ថា​ខាម​ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ គោរព​ជម្រាបជូន​ប្រតិភូ​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ថា​កាលពី​ល្ងាច​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ថា​ គម្រោង​ច្រកព្រំដែន​អន្តរជាតិ​ថ្មី​សម្រាប់​ដឹកជញ្ជូន​តែ​ទំនិញ​ធុន​ធ្ងន់​នេះ ជា​លទ្ធផល​នៃ​ស្មារតី​ខ្លឺ​ម​សារ​សេចក្តីសម្រេច​ខាង​នយោបាយ​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថៃ​តាំង​១០​ឆ្នាំ​មកហើយៗ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ថៃ បានផ្តល់​ហិរញ្ញប្បទាន​សម្រាប់​អភិវឌ្ឍន៍​គម្រោង​នេះ​។​ ក្នុងនោះ សាងសង់​ស្ពានបេតុង​ខ្ពស់​ឆ្លង​អូរ​ព្រំដែន​ប្រវែង​៦២០​ម៉ែត្រ ទ​ទឺង​ស្ពាន​ប្រវែង​១៧​ម៉ែត្រ កម្ពស់​ពី​ទឺ​ក​៥​ម៉ែត្រ បែង​ចែកជា​១៦​កំណាត់ ក្នុងនោះ​ខាង​ថៃ​ន្រ​វែង​៤០៥​ម៉ែត្រ ឯខាង​កម្ពុជា​ប្រវែង​២១៥​ម៉ែត្រ ។​ហើយ​ឆ្លង​អូរ​ប្រវែង​៦០​ម៉ែត្រ គ្មាន​សសរ ។​ ចំពោះ​ផ្លូវ​ត​ភ្ជាប់​មាន​៤​គន្លង ដោយ​១​គន្លង​ទ​ទឺង​៧​ម៉ែត្រ​។​និង​មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​និង​ផ្លូវ​លើ​ស្ពាន​។​ គម្រោង​នេះ​បាន​អនុវត្ត​ពី​ចុងឆ្នាំ​២០១៧​មក ហើយ​ត្រូវអោយ​រួច​នៅ​ខែកញ្ញា​ឆ្នាំ​២០១៨ តែ​វា​បាន​យឺតយ៉ាវ​ខ្លះ ។​ ហើយ​ទីតាំង​ច្រក​ថ្មី​នេះ​ស្តិ​ត​នៅ​ខាងត្បូង​ស្រុក​អារ​ញ្ញា​ខាង​ថៃ និង​ក៏​ខាងត្បូង​ក្រុង​ប៉ោយប៉ែត​ខាង​កម្ពុជា​ផងដែរ​ប្រមាណ​១០​គម ។​

ឯ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​និង​តំបន់​រដ្ឋបាល​ច្រក​ខាង​ភាគី​ថៃ​ ក៏​ធ្វើបាន​ជិត​រួចរាល់ ។​ ប៉ុន្តែ​គម្រោង​ខាង​ភាគី​កម្ពុ​ជាមាន​ត្ជា​ប់​ផ្លូវ​ពី​គល់ស្ពាន​មក​ផ្លូវជាតិ​លេខ​៥​ និង​ផ្លូវជាតិ​លេខ​៥៨​ប្រវែង​ជាង​២​គ​.​ម​ និង​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​ច្រកទ្វារ​នៅ​ដដែល ពោលគឺ​ពុំទាន់​បាន​អនុវត្ត​អ្វី​នៅឡើយ​ឬ​អនុវត្តបាន​សូន្យ​ភាគរយ​៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ