នគរបាល​បន្ទាយមានជ័យ​បង្ក្រាប​គ្រឿងញៀន​បាន​ជាង​១​គ.​ក្រ​នៅ​ប្លុក​កា​ស៊ីណូ​,​ឃាត់ខ្លួន​ជនជាតិ​ថៃ​២​នាក់​

723
ចែករម្លែក

ដោយ:​ប​.​ជ័យ/បន្ទាយមានជ័យ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ២០១៩ បង្ហាញមុខ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ជន​ចា​តិ​ថៃ​២​នាក់​បន្លំ​លក់​គ្រឿងញៀន​ក្នុង​ហាង​នៅ​បរិវេណ​កាស៊ីណូ​ប៉ោយប៉ែត​ ហើយ​រឹបអូស​ថ្នាំញៀន​ជាង​១​គីឡូក្រាម ។​

លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ​បាន​សម្របសម្រួល ហើយ​ចុះ​ជាមួយ​មន្ត្រី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាប សុ​ផា​ប្ញ​ទ្ធិ ស្នងការរង​ទទួល​ការងារ​ប្រឆាំង​បទល្មើស​ប្រតិបត្តិ ក្រោម​បទបញ្ជា របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​និង​នគរបាល​មូលដ្ឋាន​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​ដ៏​ធំ​នោះ តាំង​យប់​អធ្រាត្រ​ថ្ងៃ​ឆ្លង​ឆ្នាំ ឈានចូល​ថ្ងៃទី​១ ខែមករា​ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​- ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​ ហើយ​តម​កបាន​ស៊ើ​ប​អង្កេត​រកមុខ​សញ្ញា​និង​វត្ថុតាង​បន្ថែម​។​

លោក​ឧ​ត្ត​ម សេនីយ៍​ត្រី ចាប សុ​ផា​ប្ញ​ទ្ធិ ឲ្យដឹងថា កម្លាំង​បាន​ចាប់​ឃាត់ខ្លួន ជ​សង្ស័យ​ជនជាតិ​ថៃ​២​នាក់​ដែល​បើកហាង​លក់ទំនិញ​យី​ហៅ​២៩​បាត តែ​បន្លំ​បង្កប់​លក់​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ ។​

សមត្ថកិច្ច​ឆែកឆេរ ត្រួតពិនិត្យរកឃើញដកហូត​បាន គ្រឿងញៀន​៧​ប្រភេទ រួមមាន១-​ប្រភេទ​ម្សៅ ក្រាម​ស​ថ្លា​ចំនួន​១​ថង់​ទម្ងន់​១,៨៩​ក្រាម ។ ២- ម្សៅ​ម៉ត់​និង ម្សៅ​ក្រាម​(​កេ​តា​មីន​) ចំនួន​២៧​ថង់​ទម្ងន់​១៩២,២៧​ក្រាម ។ ​៣- ,​ថ្នាំ​ប្រភេទ​គ្រាប់​(​អ៊ិ​ច​ស្តា​ស៊ី​)​ចំនួន​១៦​ថង់ ទម្ងន់​១៣៣,៩៤​ក្រាម​។ ៤-,​ថ្នាំ​ទឹក​កេ​តា​មីន​ចំនួន​៩១​ដប ទម្ងន់​៩១០​ក្រាម​។ ៥-,​ថ្នាំ​ទឹក កាលី​សូល​ចំនួន​២៣​ដប ទម្ងន់​២៣០​ក្រាម​។ ៦,-​ថ្នាំ​គ្រាប់​ហ្វា​យ​ប្រភេទ​ថ្នាំ​គ្រវី​១៥ គ្រាប់​និង​៧-, កញ្ឆា​ក្រៀម​ចំនួន​៥​ដុំ​ស្មើ​ទម្ងន់​១៣៥,៦០​ក្រាម ជញ្ជីង​ថ្លឹង​គ្រឿង ញៀន ១​គ្រឿង , ប្រាក់​ថៃ​៣៥.៨០០​បាត និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន មួយ ចំនួន​ទៀតផង​ដែរ​។​

ឯ​ជនសង្ស័យ​២​នាក់​មានឈ្មោះ ១-​ឆាយ​ដែន ម៉ា​ហា ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ជនជាតិ​ថៃ មុខរបរ​កម្មករ ស្រុកកំណើត​ភូមិ អារញ្ញ​ឃុំ​អារញ្ញ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​​ថៃ ។​ ២-​ឈ្មោះ អរុណ កូ​ម៉ាន ធី​ឆា​ឆា​វិ​ផា​ណា​នុ​វ៉ាត ហៅ​ឆា​ឆា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ថៃ មុខរបរ​លក់ដូរ ស្រុកកំណើត ឃុំ​សា​ណា​មីង ស្រុក​សាន​សាយ ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ​។​

ស្ត្រី​ជនជាតិ​ថៃ​មករ​ស់​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​៥​ឆ្នាំ​មកហើយ និង​បាន​ប្រកបមុខរបរ​លក់ទំនិញ នៅ​ចំណុច​បរិវេណ​កាស៊ីណូ ក្រុង​ប៉ោយប៉ែត​២​ឆ្នាំ​។ ស្ត្រី​នោះ​ថា គ្រឿង​ញៀន​ខាងលើ​ពួកគេ​ទទួល​ទិញ​ពី​ស្ត្រី​ម្នាក់​ជនជាតិខ្មែរ និង​សម្រាប់​លក់​ចែកចាយ​បន្ត​ឱ្យ​ជនជាតិ​ចិន និង​ជនជាតិ​ឥណ្ឌូនេស៊ី​នៅ​ប្លុក​កា​សុ​ី​ណូ​ប៉ោយប៉ែត ។​

នៅ​ថ្ងៃទី​ទី​៣ ខែមករា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង និង វត្ថុតាង​ចាប់ បញ្ចូនទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម