ឆេ​ល​ស៊ី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ គ្រី​ស្ទៀ​ន ពូ​លី​ស៊ី​ក ក្នុងតម្លៃ​៥៨​លាន​ផោន

731
ចែករម្លែក

ក្លឹប​ឆេ​ល​ស៊ី​បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ គ្រី​ស្ទៀ​ន ពូ​លី​ស៊ី​ក (Christian Pulisic) ក្នុងតម្លៃ​ផ្ទេរ​៥៨​លាន​ផោន​ពី​ក្លឹប Borussia Dortmund និង​បានរៀបចំ​ផែនការ​ក្នុងករណី​កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ចាកចេញ​នៅ​រដូវក្តៅ​នេះ​។​
​ ​
កីឡាករ​អាមេរិក ពូ​លី​ស៊ី​ក នឹង​ចំណាយពេល​រហូតដល់​ចប់​រដូវ​កាល​ជាមួយ​ក្លឹប Dortmund មុនពេល​ចូលរួម​ជាមួយ​ឆេ​ល​ស៊ី ហើយ​ដល់ពេលនេះ ហា​ហ្សា​ដ នឹង​នៅសល់​ពេល​ត្រឹម​១២​ខែ​ក្នុង​កិច្ចសន្យា​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ។​
​ ​
ហា​ហ្សា​ដ ត្រៀម​ពន្យារពេល​សម្រេច​ចិត្តជា​ចុងក្រោយ​ជុំវិញ​អនាគត​របស់ខ្លួន រហូតដល់​ចប់​រដូវ​កាល ខណៈ​កីឡាករ​រូបនេះ​រង់ចាំ​សញ្ញា​ពី​ក្លឹប Real Madrid ។
​ ​
ឆេ​ល​ស៊ី​ប្តេជ្ញា​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ពូ​លី​ស៊ី​ក ឲ្យ​បាន​ឆាប់ ដើម្បី​យកឈ្នះ​គូប្រជែង ផ្សេងទៀត រួមមាន Liverpool និង Arsenal ហើយ​បាន​ចំណាយ​តម្លៃ​ច្រើន គួរសម​ផងដែរ​។​
​ ​
មានតែ​តម្លៃ​ផ្ទេរ​របស់​អ្នកចាំទី កេ​ប៉ា អា​រី​ហ្សា​បា​ឡា​ហ្គា (Kepa Arrizabalaga) និង​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) ប៉ុណ្ណោះ​ដែលមាន​តម្លៃ​ខ្ពស់ជាង​នេះ ហើយ​នេះ​គឺជា​តម្លៃ​ផ្ទេរ​ខ្ពស់​មួយ​សម្រាប់​កីឡាករ​វ័យក្មេង​។​
​ ​
ពូ​លី​ស៊ី​ក អាច​លេង​ជា​តំណែង​ប្រយុទ្ធ​បាន​ក្នុង​ទម្រង់​លេង​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ហើយ​កីឡាករ​រូបនេះ​នៅមាន​ចំណុច​ជាច្រើន​ដែល​ត្រូវ​អភិវឌ្ឍ​។​
​ ​
នាយក​ក្លឹប​ឆេ​ល​ស៊ី ម៉ា​រី​ណា ហ្គ្រា​ណូ​វ​ស្កា​អៀ (Marina Granovskaia) បាន​និយាយថា “​យើង​សប្បាយចិត្ត​ដែល​បាន​ផ្ទេរ​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ ឆ្នើម​លេង​នៅ​តំបន់​អឺរ៉ុប​។ គ្រី​ស្ទៀ​ន ពូ​លី​ស៊ី​ក បានបង្ហាញ​គុណភាព​និង​ពេលវេលា ដ៏​អស្ចារ្យ​នៅ​អាល្លឺម៉ង់ ហើយ​ក្នុង​២០​ឆ្នាំ យើង​ជឿថា គាត់​មាន​សក្កា​នុព​ល​ច្រើន ដើម្បី​ក្លាយជា​កីឡាករ​សំខាន់​នៅ​ឆេ​ល​ស៊ី​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ គ្រី​ស្ទៀ​ន ពូ​លី​ស៊ី​ក (Christian Pulisic)