កំពែង ខ្មៅ​ប្រកាស​ប្រកួត​ជាមួយ​ខ្លា​ចាស់​ភូ​ន សាវ៉ាត​

1062
ចែករម្លែក
កំពែង ខ្មៅ និង ភូ​ន សាវ៉ាត (​រូប​៖ រ៉ូ​ហ្សា​)​

(​ភ្នំពេញ​): អ្នក​ប្រដាល់​កម្ពុជា កំពែង ខ្មៅ បាន​អួតថា គេ​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​តស៊ូ​ជាមួយ​ខ្លាស់​ចាស់​ជើង​ខ្លាំង​ថៃ ភូ​ន សាវ៉ាត (Phuon Sawath) លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក​របស់​អាស៊ីអាគ្នេយ៍ នៅ​យប់​ថ្ងៃទី​១២​សីហា​នេះ​។​

​មួយរយៈ​នេះ អ្នក​ប្រដាល់​ជើងចាស់​ថៃ​រូបនេះ មិនសូវ​មានឱកាស​បាន​ឡើង​សង្វៀន​ប្រកួត​ទេ ម្យ៉ាងវិញទៀត​គេ​ក៏​ប្រកួត​ឧស្សាហ៍​ចាញ់​ដែរ តែ​មុននឹង​ចាញ់​គេ​ក៏​ធ្វើ​ឲ្យ​គូប្រកួត​ទក់​សាច់​មិន​ស្ទើរ​នោះទេ​។ អ្នក​ប្រដាល់​រូបនេះ មិន​ត្រឹមតែ​ការពារ​ល្អ​នោះទេ សូម្បីតែ​ការ​វ៉ៃ​ចេញ​ក៏​រហ័ស ធ្ងន់ និង​ចំ​គោលដៅ​បាន​ច្រើន​ទៀតផង​។ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​កម្ពុជា​មិនតិច​នាក់​ទេ ដែល​ចាញ់​ក្រោម​ថ្វីដៃ​អ្នក​ប្រដាល់​ថៃ​រូបនេះ​។​

​ចំពោះ​កំពែង ខ្មៅ​វិញ​មួយរយៈ​នេះ ទោះបី​គេ​មានមុខ​ប្រកួត​ច្រើន​នៅតាម​សង្វៀន​នានា ក៏ពិតមែន​តែ​ការប្រកួត​របស់គេ​មិនសូវ​ជួប​លទ្ធផល​ល្អ​ឡើយ​។ សូម្បីតែ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​រួម​ជាតិ​ឯង ក៏​កំពែង ខ្មៅ​ជួប​បរាជ័យ​ច្រើនជាង​ឈ្នះ​ដែរ​។​

​កំពែង ខ្មៅ គេ​មាន​កលល្បិច​វ៉ៃ​ល្អ តែ​ភាព​អំណត់​របស់គេ​ទាប​ណាស់​។ អ្នក​ប្រដាល់​រូបនេះ ទំនងជា​ហ្វឹកហាត់​មិនបាន​ដិតដល់​ឡើយ បានជា​វ៉ៃ​បានតែ​ត្រឹម​ទឹក​ទី​៣ ឬ​ចុង​ទឹក​ទី​២ បែរជា​ស្រុត​កម្លាំង​អស់បែប​នេះ​។ ស្ទើរ​គ្រប់​ការប្រកួត​តែត្រឹម​ទឹក​ទី​៣ គូប្រកួត​មិន​ដួល​ទេនោះ កំពែង ខ្មៅ វេទនា​ហើយ​។​

​អ្នក​ប្រដាល់ កំពែង ខ្មៅ អាចមាន​សមត្ថភាព​យ​ក​ឈ្នះ​លើ​អ្នក​ប្រដាល់​វ័យ​ចំណាស់​ថៃ​ឈ្មោះ ភូ​ន សាវ៉ាត បានដែរ​ឬទេ​?

​អ្នក​ប្រដាល់​ថៃ ណង អ៊ូ (Nong Ou) បាន​តម្លើង​ទ​ម្ង​ម់​មកដល់​៦៥​គីឡូក្រាម​ហើយ ដើម្បី​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដា​ល់វ័យ​ចំណាស់​កម្ពុជា​ឈ្មោះ ជា សំនៀង ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​។​

​សំនៀង គេ​មាន​វ័យ​ច្រើន​មែន តែ​គេ​មិនមែនជា​អ្នក​ប្រដាល់​ដែល​ស្រួល​បង្ក្រាប​នោះទេ​។ អាយុ​ច្រើនតែ​គេ​មាន​កម្លាំង​គ្រប់គ្រាន់ ដើម្បី​តស៊ូ​ជាមួយ​គូប្រកួត​បាន ៥​ទឹក​ដោយ​គ្មាន​បញ្ហា​។ ជង្គង់ កែង និង​ភាពក្លាហាន​របស់គេ​តែងតែ​បំបាក់ស្មារតី​គូប្រកួត ឬ​ធ្វើ​ឲ្យ​គូប្រកួត​សន្លប់​ក៏មានដែរ​។​

​ណង អ៊ូ វិញ​គេ​បាត់​មុខ​ពីស​ង្វៀន​ស្រុក​ខ្មែរ​មួយរយៈ ហើយ​ពេលនេះ​ទម្ងន់​របស់គេ​ឡើងដល់​៦៥​គីឡូក្រាម​។ គេ​និយាយថា គេ​វ៉ៃ​ក្នុង​ប្រភេទ​ទម្ងន់​ស្រាល​យូរហើយ ពេលនេះ​គេ​ត្រូវ​ការលេង​ទម្ងន់​ដែល​ខ្ពស់ជាង​មុន​បន្តិច​។​

​ចាំមើល ណង អ៊ូ គេ​មាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ​ជាមួយ ជា សំនៀង បាន​ឬទេ​? បើ​ហ៊ាន​តែ​ប្រហែស​នោះ គេ​អាច​នឹងមាន​របួស​ដោយ​សារ​កែង​របស់​សំនៀង​៕L ដោយ​: រ៉ូ​ហ្សា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ