កីឡា​ទាញព្រ័ត្រ​កម្ពុជា​១០​រូប ចេញទៅ​ប្រកួត​ជើងឯក​អាស៊ី​នៅ​សឹង្ហ​បូរី​

1309
ចែករម្លែក
ទិដ្ឋភាព​ជួប​សំណេះសំណាល (​រូប​៖ រ៉ូ​ហ្សា​)​

​ភ្នំពេញ​: ថ្ងៃទី​១០​សីហា​នេះ កីឡា​ទាញព្រ័ត្រ​កម្ពុជា​១០​រូប អមដោយ​គ្រូបង្វឹក​១​រូប​គ្រូ​ជំ​នួន ១​រូប អគ្គលេខាធិការ​១​រូប និង​ប្រធាន​សហព័ន្ធ​មួយរូប ចេញ​ដ​ណើ​រ​ទៅកាន់​ប្រ​ទេ​សឹង្ហ​បូរី ដើម្បី​ប្រកួត​ដណ្ដើម​ជើងឯក​អាស៊ី​លើក​ទី​៩​។​

​ការប្រកួត​នឹង​ចាប់ផ្ដើម​ចាប់ដំណើរការ​ប្រកួត​ពី​ថៃ្ង​ទី​១១ ដល់​ថៃ្ង​ទី​១២ ខែសីហា ហើយ​ថ្ងៃទី​១៣ នឹង​ត្រឡប់មកវិញ​។ នេះ​ជា​លើក​ទី​១​ហើយ ដែល​កម្ពុជា​បញ្ជូន​កីឡាករ​ទាញព្រ័ត្រ ទៅ​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​បែបនេះ​។​

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កីឡាករ​នា​ថ្ងៃទី​៩​សីហា លោក មាស សារិន ដែលជា​ប្រធាន​សហព័ន្ធ​ទទួលស្គាល់ថា គោលដៅ​ក្នុង​ការដណ្ដើម​ឋានៈ​ជា​ជើងឯក​អាស៊ី គឺ​លំបាក​ហើយ ព្រោះ​កម្ពុជា គឺជា​ប្រទេស​កូនពៅ​គេ ក្នុងការ​បង្កើត​ឲ្យ​មាន​កីឡា​ទាញព្រ័ត្រ​។ វា​ជា​កីឡា​ដែល​កើត​មាននៅ​កម្ពុជា​មែន តែ​ប្រជាជន​កម្ពុជា​លេង​កំសាន្ត​នៅតាម​វត្ត ក្នុង​ពិធីបុណ្យ​តែប៉ុណ្ណោះ គឺ​ពុំ​ធ្លាប់​លេង​ជា​លក្ខណៈ​កីឡា​ឡើយ​។​

​មាន​ប្រទេស​ចំនួន​៧​ចូលរួម ក្នុងការ​ប្រកួត​ជើងឯក​អាស៊ី​នេះ គឺ​សឹង្ហ​បូរី​ជា​ម្ចាស់ផ្ទះ កម្ពុជា ម៉ាឡេស៊ី នេ​ប៉ាល់ ចិន ប្រ៊ុយណេ​ដា​រុយ​ហ្សា​ឡឹម និង​ចិន​តៃប៉ិ​។ កីឡាករ​ទាញព្រ័ត្រ​ទាំង​១០​រូបនោះ មាន​កីឡាករ ងួន ដូ​, គង់ សុភាព​, ម៉ៅ វុ​ធា​, ឌួង មាស​បញ្ញា​, សុខ រតនៈ​, ជួន វៃ​, យ៉ាន់ ដាម​, គុណ ណារ៉ាក់​, សូ រ៉ា​ន់​ឌី​ណា និង​កីឡាករ ទឹម សាម​ឌី​៕L ដោយ​៖ រ៉ូហ្សា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ