អៀន រ៉ា​យ​: អា​សេណ​ល​គួរ​ព្យាយាម​ប្រជែង​យក​ខ្សែការពារ វើ​ហ្គី​ល វ៉ាន ឌិ​ក​

963
ចែករម្លែក

​អៀន រ៉ា​យ (Ian Wright) និយាយថា អា​សេណ​ល​គួរ​ប្រឹងប្រែង​ផ្ទេរ​ខ្សែការពារ វើ​ហ្គី​ល វ៉ាន ឌិ​ក (Virgil van Dijk) របស់​ក្លិប Southampton ។​
​ ​
​កីឡាករ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ចេញពី​ក្លិប Southampton ពេញ​មួយ​រដូវក្តៅ ហើយ​បានដាក់​សំណើសុំ​ផ្ទេរចេញ​កាលពី​ថ្ងៃ​ច័ន្ទ​។​
​ ​
​ថ្លែង​ទាំង​កំហឹង វ៉ាន ឌិ​ក បាន​រិះគន់​តប​ចំពោះ​ក្លិប និង​បាន​ច្រានចោល​ការលើកឡើង​ដែលថា ខ្លួន​បដិសេធ​មិន​ព្រម​ចូល​ហ្វឹកហាត់​។​
​ ​
​នៅពេលនេះ ហាក់ដូចជា​ប្រាកដប្រជា​ថា ខ្សែការពារ​រូបនេះ​នឹង​ចាក​ចេញមក​ចូលរួម​លី​វើ​ភូ​ល ឆេ​ល​ស៊ី​ឬ​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ដែល​សុទ្ធតែជា​គោលដៅ​ដ៏​ស័ក្តិ សម​សម្រាប់​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​។​
​ ​
​ទោះបីជា​យ៉ាងណា រ៉ា​យ ជឿថា អា​សេណ​ល គួរតែ​ចូល​ប្រជែង​យក​កីឡា ករ​រូបនេះ​។ រ៉ា​យ បាន​និយាយថា “​យើង​មិនទាន់បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​ដែល​គ្រប់គ្នា​ចាប់អារម្មណ៍ ជា​បន្តបន្ទាប់​នោះទេ​”​។
​ ​
​រ៉ា​យ ក៏​ជឿជាក់​ផងដែរ​ថា លោក អា​សេន វែង​ហ្គើ (Arsene Wenger) គួរ​ព្យាយាម​ផ្ទេរ​កីឡាករ ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic) មុនពេល​កីឡាករ​រូបនេះ​ចូលរួម​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ៕ ប្រែ​សម្រួល :​ពិសិដ្ឋ​

​ខ្សែការពារ វើ​ហ្គី​ល វ៉ាន ឌិ​ក (Virgil van Dijk)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ