​ជនបរទេស​ម្នាក់​ជិះ​ម៉ូតូ​លឿន​បុក​រថយន្ត​ពីក្រោយ​បណ្តាលឱ្យ​ស្លាប់​ភ្លាម

534
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​បុរស​ចិន​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​បន្ទាប់ពី​ជិះ​ម៉ូតូ​ក្នុង​ល្បឿ​លឿន​ជ្រុល​ទៅបុក​រថយន្ត​កុងតឺន័រ​ពីក្រោយ​ពេញទំហឹង​។​ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​៣៧១​ក្នុងភូមិ​ក្បាល​ទំនប់​កាលពី​វេលា​ម៉ោង​២​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩ ។​100185011SEETHORNGHCENG​សំគាល់​ខ្លួន​១​សន្លឹក​ដោយ​មិនបាន​បញ្ជាក់​ពី​កន្លែង​ស្នាក់នៅ​នោះទេ​។​

តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា​មុន​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ី​រុស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GS-2977​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៣៧១ ទិសដៅ​ពី​កើ​តទៅ​លិច ។​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​កុងតឺន័រ​មិន​ចាំ​ស្លា​លេខ​បើក​នៅខាងមុខ​ស្រប​ទិសដៅ​គ្នា​ពីរ​ក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ