ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៩

720
ចែករម្លែក

ឆ្នាំជូត​
​ រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ទោះ​លោក​អ្ន​ធ្វើ​អ្វី​ក៏ដោយ​ត្រូវចិត្ត​ត្រជាក់​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ តែង​សម​ដូច​ប្រកប​ផង​។​ក្រៅពីនេះ​ការនិយាយស្តី​ស្ត្រី​មិនត្រូវ​មាត់​តូច​មាត់ធំ​ឡើយ បើ​ពុំនោះ​ក្រុម មនុស្ស​គេ​នឹង​តបត​មកវិញ​ធ្វើឱ្យ​កើតជា​បញ្ហា​ណាមួយ​ដែល​ចាប់ផ្តើម​ពី​តូចតាច​អាច​រីក​ជាធំ​ផង​។ សម្រាប់​ដំណើរ​ជីវិត​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ប្រៀប​ដូច​មាន​អ្វី​មក​ទាញ​កន្ត្រាក់​ទុក​គឺ​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺមាន​ការ​ធាក់​ថយក្រោយ​ឬ​នៅ​នឹង​មួយកន្លែង​តែម្តង​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ជួន​ល្អ​ជួន​អាក្រក់​ដោយសារ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ឡើយ​៕

ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង មិន​ហុច​លទ្ធផល​ដូចជា​ទី​ពេញចិត្ត​នោះឡើយ​។​ការប្រកប​ការងារ​មានការ​រាំងស្ទះ​និង​ជួប​បញ្ហា​ច្រើន​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ​ពិសេស​ការបណ្តាក់ទុនរ​ក​ស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មាន​បញ្ហា​អ្វី​កុំ​យក​កំហឹង​ទល់​កំហល់​ឱ្យសោះ​ប្រយ័ត្ន​កើតជា ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ទើប​បញ្ហា អាក្រក់​មិន​ឈានចូល​កើត​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​ជា សន្សឹមៗ​ដូចនេះ​លោកអ្នក​មិនអាច​ធ្វើ​អ្វី​ធំដុំ​ឬ​តក់ក្រហល់​ដោយ​ក្តី​លោភលន់​បានទេ​បើ​ពុំនោះ​នឹង​នាំ ខាតបង់​ទៅវិញ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រកា​រណា មួយ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានការ​ប្រកែប្រកាន់​ច្រើន​នាំ​កើតក្តី​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​មាន​ភាពរលូន​ល្អ​និង​ធ្វើ​អ្វី​តែង​សម្រេច​ដល់​គោលដៅ ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការចេញ​ធ្វើ​ជំនួញ​តាម​ផ្លូវទឹក​ផ្លូវអាកាស ឬ​ផ្លូវគោក​ក្តី​ការរក​ផល​ចំណូល​មាន​ចូល​មួយៗ​គ្រាន់​បន្សើម​បំពង់ក​អញ្ចឹង​ដែរ​។ ចំណែក​បញ្ហា សុខភាព​បើ​លោកអ្នក​ត្រូវ​ដេក​មន្ទីរពេទ្យ​អាច​ត្រូវជា​សះ​ហើយ​ត្រូវ​ចេញពី​មន្ទីរពេទ្យ​ទៀតផង​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​ហើយ​ពេលនេះ​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក ហើយ​៕

ឆ្នាំរោង​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​យក​ភាព​ក្តៅក្រហាយ​ដាក់ខ្លួន​បានទេ ពីព្រោះថា​ផល​អាក្រក់​ងាយ​ឆ្លើយតប​មកវិញ​ណាស់​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការ លំបាក​ក្នុង​ការរក​ផល​កម្រៃ ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស នៅក្បែរ​ខ្លួន​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ថយក្រោយ​និង​ជម្លោះ​វិវាទ​ច្រើន​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​លោកអ្នក​ជួប​បញ្ហា​នឿយហត់​ច្រើន ហើយ​ទោះ​ធ្វើ​អ្វី​តែង​ជួប​នូវ បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ថែមទៀត​។ ទាំង​ស្ត្រី​បុរស​ការរស់នៅ​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​រឿង ជុំវិញខ្លួន​មក​អុកឡុក​យាយី​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការ រក​ផល​កម្រៃ​បើ​ជួប​ការលំបាក​ម្តេច​ម្តា​តែ​ក៏មាន​ផល​ចំណូល​មួយៗ​គ្រាន់​បំពេញ​ក្រពះ​ផង​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ផ្លាស់ប្តូរ​ទេ​គឺមាន​ភាព​ស្រុះស្រួល​គ្នា​ល្អ​ដូច​សព្វមួយដង​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​លោត​ឡើង​ខ្ពស់ ដូចនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក អាច​សម្រុក​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​នោះ​មិន​អត់​ប្រយោជន៍​ឡើយ​។ ទាំង​ស្ត្រី​បុរស​បើ​លោក អ្នកមាន​កិច្ចការ​ចាស់​នៅ​សេសសល់​មិនទាន់​បានធ្វើ​នៅឡើយ​គប្បី​សម្រុក​បញ្ចប់​បើ​ពុំនោះ​ទេវា​នឹង បង្កើត​ផល​លំបាក​នៅពេល​ឈានដល់​ថ្ងៃ​ខាងមុខ​វិញ​ជាក់​ជាពុំខាន​។​ក្រៅពីនេះ​បើ​មាន​កិច្ចការ​ណា សំខាន់​ក៏​អាច​សម្រុក​បានដែរ​ពីព្រោះថា​ផល​ល្អៗ​តែង​រង់ចាំ​ជានិច្ច​។​សម្រាប់​លោកអ្នក​ដែល​ប្រកប របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​និង​ហុច​ផ្លែផ្កា​ល្អៗ​មកវិញ​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មិនត្រូវ​ជ្រួលជ្រើម​ពេក​ឡើយ​ប្រយ័ត្ន​ដូច​ពាក្យចាស់​ថា “​ទឹកភ្នែក​ជូត​ក្បាលជង្គង់​”៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក ការងារ​ឬ​បើ​មានការ​ទំនាក់ទំនង​ចរចា​ពី​រឿង​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ជួយ​យក អាសា និង​ជួយ​ជ្រោមជ្រែង​។

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ផង​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន ទៅមុខ​សន្សឹមៗ​ជានិច្ច​។ កិច្ចការងារ​របស់លោក​អ្នក​ចាប់ផ្តើម​លូតលាស់​ឈានទៅ​មុខ​ហើយ​កិច្ច ការងារ​លែងមាន​ការរាំងស្ទះ​និង​ពុំមាន​បញ្ហា​យាយី​ច្រើន​ដែរ​។​ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង ខ្ពស់​ដូចនេះ​បើ​ចង់​ស​ម្រេ​ចិត្ត​ធ្វើ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តី​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀបបាន​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​មនុស្ស​យើង​មាន​ជួប​ទាំង​ទុក្ខ និង​សុខ​ហើយ​បើ​មាន​ជួប​ថ្ងៃ ល្អ​ក៏​តែងមាន​ជួប​ថ្ងៃ​មិនល្អ​វិញ​ដែរ​និង​បើ​ជួប​ថ្ងៃ​ប្រកបការងារ​រាំងស្ទះ​ក៏​តែង​ជួប​ថ្ងៃ​ប្រកបការងារ រលូន​ល្អ​វិញ​។​រឿង​រាវ​ទាំងនេះ​ជា​បញ្ហា​ធម្មតា​ដែល​តែងតែ​កើត​ឡើងលើ​មនុស្ស​គ្រប់រូប​គ្មាន​នរណា​អាច​ចៀសវាង​បានឡើយ​។​ទោះបីយ៉ាងណា​បញ្ហា​ទាំងអស់​យើង​អាចធ្វើ​ការទប់ស្កាត់​និង​ប្រុងប្រយ័ត្ន​ដោយ ខ្លួនឯងបាន​។ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​ជួប​នូវ​បញ្ហាលំបាក​ប្រាក់ចំណូល​បន្តិច​តែ​ក៏មាន​ភាព​សុខដុម ដូច​សព្វមួយដង​។​

សម្រាប់​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​វិញ​ឃើញថា​មាន​បញ្ហា​ប្រទាំង​ប្រទើស​ច្រើនតែ​ភាព​ផ្អែមល្ហែម​ក៏​កើតមាន​ច្រើន​ដែរ​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោក​អ្នកចេះ​គ្រប់គ្រង​ខ្លួនឯង​បានល្អ​នោះ​ឃើញថា ទោះ​រឿង​តូចធំ​តែង អាច​ដោះស្រាយបាន​ផងដែរ​។ ក្រៅពីនេះ​ការប្រកប​ការងារ​អ្វី​ក៏ដោយ​តែង​មិន​សម្រេច​និង​ជួប​ឧបសគ្គ ច្រើន​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ស្និទ្ធ ស្នាល​កើតជា​រឿង​អាក់អន់ចិត្ត ហើយ​ពេលខ្លះ​អាចឈាន​ដល់​ការ​មាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ចង់​សាកល្បង​កាមគុណ​ប្រយ័ត្ន​កើតជា​បញ្ហា​ណាមួយ​ហើយ​មានតែ​អាប់ឱន​កេរ្តិ៍ឈ្មោះ​ហើយ​ឈានដល់​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជា ទី​ពេញចិត្ត​ផង​។ ការប្រកប​ការងា​រវិ​ញ​លោកអ្នក​គប្បី​សម្រុក​ឱ្យបាន​ច្រើន ហើយ​មិនត្រូវ​ដំអក់ ឬ​ខ្ជិល​ឡើយនិង​ត្រូវតែ​ចងចាំ​ថា​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ