មេ​កីឡា​និ​យា​យា​ចុង​ក្រោយពី​រឿង​ទៅ​ស៊ី​ហ្គេម​

1368
ចែករម្លែក
  • 5
    Shares
លោក អ៊ុក សិទ្ធិ​ជាតិ និង លោក វ៉ា​ត់ ចំរើន (​រូប​៖ រ៉ូ​ហ្សា​)

​ភ្នំពេញ​៖ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា បាន​សំណូមពរ​ដល់​អត្ត​ព​លិ​ក និង​គ្រូបង្វឹក​-​គ្រូ​ជំនួយ ត្រូ​តែ​ផ្ដល់​តម្លៃ​ដល់​ខ្លួនឯង​។​

​លោក​បញ្ជាក់ថា នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ កីឡា​កម្ពុជា​ត្រូវ​ចេញដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ដែលជា​កន្លែង​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ គ្រាន់តែ​ពេលវេលា នៃ​ការចេញដំណើរ​ខុសៗ​គ្នា​តែប៉ុណ្ណោះ ។ ទាំង​គ្រូបង្វឹក ទាំង​កីឡាករ​-​កីឡាការិនី ត្រូវតែ​ពាក់​សម្លៀកបំពាក់​ជម្រើស​ជាតិ​ឲ្យ​បាន​សមរម្យ ហើយ​ត្រូវ​មក​ជិះឡាន​រួមគ្នា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​ការ​ស្លៀក​សោ​អាវ​ជម្រើសជាតិ ហើយ​បែរជា​ទៅ​ជិះ​ម៉ូតូឌុប ឬ​រ៉ឺម៉ក​ទៅ​ឡើង​យន្ដហោះ​វា​មិនមែនជា​រឿង​ល្អ​នោះទេ​។ លោក​បានទាមទារ​ឲ្យ​ជិះឡាន​រួមគ្នា ដើម្បី​ចេញទៅ​ម៉ាឡេស៊ី​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ក៏បាន​សង្កត់ធ្ងន់​ដែរ នៅក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្ដីពី​វិន័យ និង​ក្រមសីលធម៌ នា​ព្រឹក​ថ្ងៃទី​១០​សីហា ដែលជា​ថ្ងៃ​បិទ​សិក្ខាសាលា​នេះ​។ លោក​បាន​ប្រាប់​ទៅ​អង្គសិក្ខាសាលា​ថា មនុស្ស​ត្រូវតែមាន​វិន័យ​សម្រាប់​ខ្លួនឯង ជា​កីឡាករ​-​កីឡាការិនី ត្រូវតែមាន​ស្មារតី​ប្រកួត គឺ​ប្រកួត​ដើម្បី​ឈ្នះ​។​

​សម្រាប់​តំណាក់កាល​នេះ ជា​តំណាក់កាល​ប្រកួត​ហេតុនេះ ជា​គ្រូបង្វឹក​ត្រូវតែ​បង្ហាត់​នូវ​បច្ចេកទេស​ពិសេសៗ ដល់​សិស្ស ចំពោះ​ការសាកល្បង​បច្ចេកទេស គួរតែ​មិនចាំបាច់​មាន​ទៀត​ទេ ព្រោះ​វា​អាច​នឹង​បង្ក​របួសស្នាម​ដល់​កីឡាករ​។​

​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បាន​ឲ្យ​ដឹងថា ប្រតិភូ​កម្ពុជា​ដែល​ត្រូវ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩ មាន​ចំនួន ២៧៤​នាក់ ដែល​ក្នុងនោះ កីឡាករ​មាន​ចំនួន ១៤៤​នាក់ និង​កីឡាការិនី​ចំនួន ២៦​នាក់ ដែលមាន​ចំនួន ២៤​ប្រភេទ​កីឡា​។​

​លោក​បាន​បន្តថា អ្នក​ដែល​ត្រូវ​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នេះ បាន​ហ្វឹកហាត់​ត្រៀម​រយៈពេល​៦​ខែ គឺ​ពី​ថ្ងៃទី​១៦ ខែកុម្ភៈ​រហូតដល់​១៥ ខែសីហា ឆ្នាំ​២០១៧ ដោយ​ការហ្វឹកហាត់​មាន ៣​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១ ហ្វឹកហាត់​កម្លាំង ដំណាក់កាល​ទី​២ ហ្វឹកហាត់​បច្ចេកទេស និង​ដំណាក់កាល​ទី​៣ ហ្វឹកហាត់​កលល្បិច​ដើម្បី​ត្រៀមខ្លួន​ប្រកួត​៕L ដោយ​៖ រ៉ូ​ហ្សា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ