​ប្រកួត​កីឡា​កងទ័ព​ឆ្នាំនេះ​ធ្វើឡើង​មានការ​យកចិត្តទុកដាក់​ពី​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត

967
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ការប្រកួត​កីឡា​កងទ័ព​ប្រចាំឆ្នាំ​២០១៩​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលា​នាយទាហាន​សកម្ម (​ត្មាត​ពង​) ក្រោម​ការយកចិត្ត​ទុ​ដាក់​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​។

​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​មហាជន យុវជន បាន​ស្វែង​យល់ដឹង​ពី​កងទ័ព ចូលរួម​ការពារជាតិ​មាតុភូមិ និង​រឹតចំណង​សាមគ្គីភាព រវាង​កងទ័ព​និង​កងទ័ព​កងទ័ព​ជាមួយនឹង​ប្រជាជន​ជាពិសេស​ដើម្បី​អបអរសាទរ​និង​រំលឹក​គុណ​ដល់​ថ្ងៃជ័យ​ជំនះ ៧​មករា ខួប​លើក​ទី​៤០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ប៊ុត​សុភាព​នាយក​សាលា​នាយទាហាន​សកម្ម​ប្រធាន​គណៈកម្មការ​កីឡា​កងយោធពល​ខេមរភូមិន្ទ បាន​ថ្លែងថា ការប្រកួត​កីឡា​នេះ មិនមែន​ទើបតែ​រៀបចំ​លើក​ទី​១​នោះទេ គឺ​បាន​ធ្វើឡើង​តាំងពី​ឆ្នាំ​១៩៩៧​មកម្ល៉េះ ។

ក្រសួងការពារជាតិ បានរៀបចំ​បង្កើត​ឲ្យ​មានការ​ប្រកួត​កីឡា របស់​កងយោធពល​ខេមរភូមិន្ទ​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​មហាជន យុវជន បាន​ស្វែង​យល់ដឹង​ពី​កងទ័ព ចូលរួម​ការពារជាតិ​មាតុភូមិ និង​រឹតចំណង​សាមគ្គីភាព រវាង​កម្លាំងប្រដាប់អាវុធ​ជាមួយ​ប្រជាជន ។​នៅ​ឆ្នាំនេះ ដើម្បី​ចូលរួម​អបអរសាទរ​និង​រំលឹក​គុណ​ដល់​ថ្ងៃជ័យ​ជំនះ ៧​មករា ខួប​លើក​ទី​៤០​។

លោក​បាន​ថ្លែង​នូវ​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កីឡាករ​កីឡា​រិ​នី​ដែល​ខិតខំ​ពុះពារ​ប្រកួត​នៅ​គ្រប់​វិញ្ញាសារ​និង​ទទួលជោគជ័យ​ប្រកបដោយ​មិត្តភាព​សាមគ្គីភាព​និង​សុខភាព​។​លោក​បន្តថា​កងទ័ព​ត្រូវខិតខំ​ការពារជាតិ​ការពារ​ប្រជាជន​ដូច​ប្រសាសន៍​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ការពារជាតិ​ដើម្បី​ទាំងអស់គ្នា ទាំងអស់គ្នា​ដើម្បី​ការពារជាតិ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ប៊ុត​សុភា​ពបាន​ជំរុញ​ដល់​គ្រប់​បណ្តា​អង្គភាព​កងយោធពល​ខេមរភូមិន្ទ​បន្ត​ចូលរួម​ដក​បទពិសោធ​ន៍ ដើម្បី​ឲ្យ​ការប្រកួត​លើក​ក្រោយៗ​ទៀត​ទទួលបាន​ជោគជ័យ និង​កាន់តែ​ច្រើនឡើង ។​

ដើម្បី​ទ្រទ្រង់​ប្រទេសជាតិ​ឱ្យបាន​រឹងមាំ​មាន​ស្ថិរភាព​ឈានទៅរក​ការអភិវឌ្ឍន៍​ក្រោម​គោលនយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមជម្រាបថា ការប្រកួត​កីឡា​នេះ​បាន​ធ្វើឡើង ដោយមាន​កីឡាករ​កីឡាការិនី ចំនួន​១៦០​នាក់ ស្មើនឹង​១៦​ក្រុម​មកពី​តាម​បណ្តា​អង្គភាព​ចំនួន​៥​។​ក្នុងនោះ​រួមមាន​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​,​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​លេខ​៩១១,​សាលា​នាយទាហាន​សកម្ម​វិទ្យាស្ថាន​ទ័ពជើងគោក និង​ក្រសួងបរិស្ថាន​។

​ដោយ​ចែកចេញជា​២​ប្រភេទ​ដែល​ប្រភេទ​១​មាន​៤​ក្រុម​ស្មើ​៤​អង្គភាព​មាន​វិញ្ញាសា​រត់​ប្រដាប់អាវុធ​ចម្ងាយ​៤​គី​ឡួ​ម៉ែត្រ​រត់​ឆ្លងកាត់​ឧបសគ្គ​និង​បាញ់​គ្រាប់​ពិត​។​ជា​លទ្ធផល​ចំណាត់ថ្នាក់​លេខ​១​កងពលតូច​ពិសេស​ឆត្រយោង​៩១១,​លេខ​២​សាលា​នាយទាហាន​សកម្ម​និង​លេខ​៣​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​។​

ប្រភេទ​២​មាន​វិញ្ញាសា​សែង​ហ្វ្រ​ង់​កា​រត់​ចម្ងាយ​២​គីឡូម៉ែត្រ​,​រត់​ឆ្លងកាត់​ឧបសគ្គ​និង​ចោល​គ្រាប់បែក ផ្នែក​នារី​មាន​៥​ក្រុម​លទ្ធផល​ចំណាត់ថ្នាក់​លេខ​១​លេខ​២​និង​លេខ​៣​បាន​ទៅលើ​សាលា​នាយទាហាន​សកម្ម​។​

ផ្នែក​បុរស​មាន​៤​ក្រុម​ចំណាត់ថ្នាក់​លេខ​១​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១,​លេខ​២​និង​លេខ​៣​សាលា​នាយទាហាន​សកម្ម​។​ជាមួយគ្នានេះ​គណ​:​ក​ម្មា​ការ​ក៏បានផ្តល់​រង្វាន់​ដល់​បុគ្គល​ល្អ​ឆ្នើម​បុរស​នារី​ដោយបាន​ទៅលើ​ក្រុមនិស្សិត​វគ្គ​ជំនា​ន់ទី​២១​នៃ​សាលា​នាយទាហាន​សកម្ម​ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម