​បិទ​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​ស្វាយរៀង​ខាប់​លើក​ទី​៤ ឆ្នាំ​២០១៨

840
ចែករម្លែក

ស្វាយរៀងៈ​លោក​ម៉ែន​វិបុល​អភិបាលខេត្ត​ស្វាយរៀង​និង​លោក​ឌី​វិជ្ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កាលពី​ល្ងាច​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០១៩​នេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​ស្វាយរៀង​ខាប់ លើក​ទី​៤ ឆ្នាំ​២០១៨​។

ជាការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ជើងឯក រវាង​ក្រុម​បាល់​សស​យក​.​ក្រុង​ស្វាយរៀង​និង​ក្រុមបាល់ទាត់​អធិការនគរបាល​ក្រុង​បាវិត​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ដែល​សហការ​រៀបចំ​ដោយ​សមាគម​កីឡាបាល់ទាត់​ខេត្តស្វាយរៀង​និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​នៃ​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​ស្វាយរៀង​ខាប់ លើក​ទី​៤ ឆ្នាំ​២០១៨​នេះ ផ្តួចផ្តើមឡើង​ដោយ​លោក ឌី វិជ្ជា បានចាប់ផ្ដើម​ផ្តើម​ប្រកួត​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ និង​បញ្ចប់​នៅ​ល្ងាច​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៩ ដែលមាន​៥២​ក្រុម​ចូលរួម​ប្រកួត​នាពេល​កន្លងមក​។

ចំពោះ​ក្រុមបាល់ទាត់​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​ក្រុម​បាល់ សស​យក​.​ក្រុង​ស្វាយរៀង ទទួលបាន​មេដាយមាស​១​ពានរង្វាន់​១​និង​ថវិកា​៨​លាន​រៀល​ចំណាត់ថ្នាក់​លេខ​២​បាន​ទៅលើ​ក្រុមបាល់ទាត់​អធិការនគរបាល​ក្រុង​បាវិត ទទួលបាន​មេដាយប្រាក់​១ និង​ថវិកា​៤​លាន​រៀល។

​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅលើ​ក្រុមបាល់ទាត់​សស​យក​.​ស្រុក​រមាសហែក​ទទួល​បាន​មេដាយសំរិទ្ធិ​១​និង​ថវិកា​២​លាន​៥​សែន​រៀល​និង​ចំណាត់ថ្នាក់​លេខ​៤​បាន​ទៅលើ​ក្រុមបាល់ទាត់​សុភ​ក្រ​ម៉ូ​ទ័​រ​អែ​ហ្វ​ស៊ីជី​ភូ ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​១​លាន​៥​សែន​រៀល​។

​ចំណែក​ជ័យលាភី​គ្រូ​ប​ង្វិ​ក​ល្អ​ទទួលបាន​ថវិកា​៦​សែន​រៀល​,​ជ័យលាភី​អ្នកចាំទី​ទទួលបាន​ថវិកា​៦​សែន​រៀល​,​ក្រុម​គោរព​វិន័យ​ល្អ​ទទួលបាន​ថវិកា​៨​សែន​រៀល​និង​ក្រុម​អាជ្ញាកណ្តាល​ទទួលបាន​ថវិកា​១​លាន​រៀល​ផងដែរ​៕S/