ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៩

723
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​នាំឱ្យ​កើត​នូវ​បញ្ហា​រាំងស្ទះ និង​ជួប បញ្ហា​ឧបសគ្គ​ចំពោះមុខ​ច្រើន​។ ក្រៅពីនេះ​ឱ្យ​ប្រយ័ត្នប្រយែង​ការ​មានទំនាស់​ពាក្យសម្តី​ជាមួយ​អ្នក​នៅ ក្បែរ​ខ្លួន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​ទប់ទល់​ក្នុងការ​ចាយវាយ​។ ការធ្វើដំណើរ​ទៅ​ទិសឧត្តរ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ទាស់ទែង​និង​ត្រូវរ៉ូវ​គ្នា​វិញ​ផងដែរ​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មានការ​ចរចា​ឬ​ធ្វើ​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​ដូច​គាប់ បំណង​ត្រឡប់មកវិញ​ផង​។ លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជា សន្សឹមៗ​ឥត​ថយក្រោយ​ឡើយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា “​ភ្លៀង ធ្លាក់​មួយ​មេ​មេឃ​ស្រ​ទ្បះ​” ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប​សេចក្តី សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ ៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច ព្រោះ​សត្រូវ​ទីជិត​ឆ្ងាយ​ចាំតែ​មើល​កំហុស​ដើម្បី​ធ្វើការ​វាយប្រហារ​ទេ​។ ក្រៅពីនេះ​លោកអ្នក​មិន​គប្បី ជឿ​ពាក្យសម្តី​ក្រុមមនុស្ស​ពេក​ដែរ បើ​ពុំនោះ​នឹងត្រូវ​ចាញ់បោក​គេ​ក្នុង​ប្រការ​ណាមួយ​ជាក់​ជាពុំខាន​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់​ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ចិញ្ចឹម​គ្រួសារ​គ្រាន់​រស់​ស្រួលខ្លួន​ទៅរួច ។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​លុបបំបាត់​ភាព​ប្រចែប្រច័ណ្ឌ​ដែល​មិន​សម​ហេតុផល​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​សម្រាប់​ស្ត្រី​ប្រកបការងារ​អ្វី​តែង​រាំងស្ទះ​និង​ជួប​បញ្ហា​ចំពោះមុខ​ច្រើន​ផង​។ ចំណែក​អ្នក​ប្រកបការងារ​វិញ​ដោយសារ​ដួង​រាសី​ស្រុត ចុះ​ដូចនេះ​ធ្វើឱ្យ​ជួប​បញ្ហា​ប្រទាំង​ប្រទើស និង​ពិសេស​កិច្ចការ​ធំៗ​គប្បី​ប្រយ័ត្នប្រយែង​សត្រូវ​ក្បែរ​ខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឱ្យ​ប្រយ័ត្ន​បញ្ហា ឧប្បត្តិហេតុ​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​មាន​ជម្លោះ​វិវាទ​ជាមួយគ្នា​ទៀតផង​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​អាច​សម្រុក​ការងារ​តូចធំ​ដោយ តែង​ឆ្លើយតប​ជា​ផល​មកវិញ​គ្រាន់​ល្អប្រសើរ​មកវិញ​ដែរ​។ ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​កំពុងមាន​ភាព ស្រុះស្រួល​និង​កើតមាន​ភាព​សុខដុម​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចេញ​ធ្វើ ជំនួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​កម្រៃ​ហូរ​ចូល​មួយៗ​គ្រាន់​រស់​ស្រួលខ្លួន​ផង​។

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ង​កំពុងមាន​ភាព​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើទោះបី​មានរឿង​រាវ​ចូលមក​កកូរ​ផ្លូវចិត្ត​បន្តិច​ក្តី​តែ​ក៏​មិនមាន​ឧបសគ្គ​អ្វី នាំទុក្ខ​ព្រួយ​ដែរ​ដោយ​លោកអ្នក​អាចធ្វើ​ការដោះស្រាយ​គ្រាន់​ធូរចិត្ត​ទៅវិញ​។​ការប្រកប​ការងារ​បើ​ទោះបី​លោកអ្នក​ខំ​រត់​ចុះឡើង​ក៏​ពុំ​សូវ​សម្រេច​ដូច​គាប់​បំណង​ដែរ​គឺ​ច្រើន​ខកបំណង​ច្រើនជាង​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​និង​បញ្ហា​ចូលមក​លុកលុយ​ច្រើន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​និង​ស្មុគស្មាញ​ច្រើន​បន្តិច ហើយ​ទាល់ តែមាន​ការអត់ធ្មត់​តស៊ូ​ទើប​អាច​សម្រេច​ជោគជ័យ​កិច្ចការងារ​តូចធំ​ទៅរួច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀស​ផុតពី​ជម្លោះ​វិវាទ​ទៅរួច​។ ការរស់នៅ​ក្នុង​រង្វង់ គ្រួសារ​លោកអ្នក​ទាល់តែ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​កើតឡើង​ទៀត ។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ឈ្លក់​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នៅ ពេល​ក្រោយ​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ងាយ​ទទួល​នូវ​អារម្មណ៍​តប់​ប្រ​ម៉​ល់​និង​កិច្ចការងារ​រាំងស្ទះ​ច្រើន ផង​។ ការរស់នៅ​រវាង​ស្វាមីភរិយា​លោកអ្នក​បើ​ចង់​ធ្វើ​អ្វី​ក៏ដោយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បើ​ពុំ នោះទេ​ភាព​រកាំរកូស​ពិតជា​កើតមាន​ទៀត​ពុំខាន​។ ចំពោះ​ដួង​រាសី​របស់​លោកអ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​មានការ​លូតលាស់​ជា​សន្សឹមៗ​ឥតមាន​អ្វី​ជា​ឧបសគ្គ​រារាំង​នាំ​សៅហ្មង​ខ្លាំងក្លា​ឡើយ គឺមាន​ភាព​សុខដុម​ល្អ​ហើយ​ប្រាក់ចំណូល​ក៏មាន​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ប្រកបការងារ​ឬ​សម្រេចចិត្ត​អ្វីមួយ​ផង​។ ក្រៅពីនេះ លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បញ្ហា​តូចធំ​បាន​ចៀស​ឆ្ងាយ ហើយ​រាល់​ឧបទ្របចង្រៃ​ទាំងឡាយ​ទាំងពួង ក៏​មិន​មានមក​ក្បែរ​ដែរ​។​ក្រៅពីនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​ព្រោះថា​អាចមាន​ការសម្រេច​កិច្ចការ​អ្វីមួយ​តូចធំ​តាម​ក្តី​បំណង​ផង​។ ចំណែក​ដួង​យីអ៊ុន​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប ជានិច្ច​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ល្អ​ណាស់​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​ជួប​បញ្ហា​អ្វី​លោកអ្នក​ត្រូវ​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ​ទើប​មិន​ជះ​ឥត​ទ្ធិ​ពល អាក្រក់​នាពេល​ក្រោយ​វិញ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច សមប្រកប​ប៉ុន្មាន​ទេ​គឺ​ច្រើន​ខកបំណង​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ ពី​តូចតាច រីក​ក្លាយ​ជាធំ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស់​ណាស់​ផង​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ ទាំង​ស្ត្រី​បុរស​ក្នុងថ្ងៃនេះ​ត្រូវ​រែកពន់​ផល​លំបាក​និង​ស្មុគស្មាញ​ច្រើនតែ​យ៉ាងណា​បើ លោកអ្នក​អត់ធ្មត់​តស៊ូ​រើ​មានៈ​នោះ​ក៏​តែង​ទទួលជោគជ័យ​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវចំ​ណា​យក​ម្លាំ​ឥតអំពើ​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេល​ទៅ​មាន​សុវត្ថិ​ភាពល្អ​តែ​ពេល​ត្រឡប់មកវិញ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​ទើប​ជាការ​ល្អ​បំផុត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕​