អេ​ស្ប៉ា​ញ​ជួយសង្គ្រោះ​ជនអន្តោប្រវេសន៍​៥៤៩​នាក់​ពី​ទូក​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​

617
ចែករម្លែក

​សេវាកម្ម​ជួយសង្គ្រោះ​តាម​សមុទ្រ​របស់​អេ​ស្ប៉ា​ញ​បាន​និយាយថា​ខ្លួន​បាន​ជួយសង្គ្រោះ​ជនអន្តោប្រវេសន៍​៥៤៩​នាក់​ពី​ទូក ដែល​ព្យាយាម​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។​

​សេវាកម្ម​ជួយសង្គ្រោះ​អេ​ស្ប៉ា​ញ​នេះ​និយាយថា​នាវា​របស់ខ្លួន​បាន​ស្ទាក់​ឃាត់​ទូក​៦​គ្រឿង​ដែល​រត់ពន្ធ​មនុស្ស ដោយ​ដឹក​ជនអន្តោប្រវេសន៍ សរុប​ចំនួន​៣៥០​នាក់ កាលពី​​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នៅឯ​សមុទ្រ​ភាគ​ខាងកើត​នៃ​ច្រក​សមុទ្រ​Gibraltar​។​

​កាលពី​ថ្ងៃអាទិត្យ ជនអន្តោប្រវេសន៍​ចំនួន​១៩៩​នាក់​ទៀត ត្រូវបាន​ទាញ​ចេញពី​ទូក​៥​ផ្សេងគ្នា ដែល​ក្នុងនោះ មាន​ទូក​តូចៗ​ចំនួន​២ ដែល​ងាយ​នឹង​លិច​នៅ​សមុទ្រ​នោះ​។

​ភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​ប៉ាន់ប្រមាណ​ថា​ជនអន្តោប្រវេសន៍​២.២៦២​នាក់​បាន​ស្លាប់ ខណៈដែល​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​កាល​​ពី​ឆ្នាំ​២០១៨​។​

​ភ្នាក់ងារ​ព្រំដែន​សហភាព​អឺរ៉ុប​បាន​និយាយថា​ជនអន្តោប្រវេសន៍​ចំនួន​៥៧.០០០​នាក់​បានមក​ដល់​អេ​ស្ប៉ា​ញ កាលពី​ឆ្នាំមុន គឺមាន​ចំនួន​ទ្វេដង​បើ​ប្រៀបធៀប​នឹង​​ឆ្នាំ​២០១៧​។​

​នេះ​គឺ​ដោយសារតែ​ប្រទេស​អ៊ីតាលី ប្រទេស​ម៉ា​ល់ត៍​និង​ប្រទេស​មួយចំនួនទៀត នៅ​អឺរ៉ុប​បាន​បដិសេធ​មិន​អនុញ្ញាតឱ្យ​ទូក​ជំនួយ​ដែល​ដឹក​ជនអន្តោប្រវេសន៍​ដែល​ត្រូវ​​បាន​ជួយសង្គ្រោះ ចូល​កំពង់ផែ​របស់​ពួកគេ​។​

​នេះ​គឺ​ដោយសារតែ​ប្រទេស​អ៊ីតាលី​ម៉ា​លតា​និង​ប្រទេស​អ៊ឺរ៉ុប​ផ្សេងទៀត​បាន​បដិសេធ​មិន​អនុញ្ញាតឱ្យ​ទូក​ជំនួយ​ដែល​ពោរពេញ​ទៅដោយ​ជនអន្តោប្រវេសន៍​ដែល​បាន​ជួយសង្គ្រោះ​ចូល​កំពង់ផែ​របស់​ពួកគេ ។​

​ប៉ុន្តែ ជាទូទៅ​ការឆ្លងកាត់​ព្រំដែន​ដែល​គ្មាន​ការអនុញ្ញាតឱ្យ​ចូលទៅ​ទ្វីបអឺរ៉ុប​បាន​ធ្លាក់ចុះ​ទាប​ក្នុង​រយៈពេល​៥​ឆ្នាំ នៅ​ឆ្នាំ​២០១៨៕ដោយ៖សុខា/SN

ជនអន្តោប្រវេសន៍​អង្គុយ​នៅលើ​នាវា​សង្គ្រោះ​Sea-Watch បន្ទាប់ពី​ត្រូវបាន​សង្គ្រោះ​ពី​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ កាលពី​ថ្ងៃទី​២៤​ខែធ្នូ ឆ្នាំ​២០១៨

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ