សមណ​សិស្ស​ប្រឡង​ធម្ម​វិន័យ​ព្រលឹងចុងសក់​ដោយសារ​រថ​យន្ត​ធំ​ដាច់​ហ្វ្រាំង​បុក​ប៉ើង​របង​មណ្ឌល​

673
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​សមណ​សិស្ស​បេក្ខជន​នារី​រាប់ពាន់នាក់​ប្រឡង​ធម្ម​វិន័យ​ព្រលឹងចុងសក់​ដោយសារ​រថ​យន្ត​ធំ​ដាច់​ហ្វ្រាំង​បុក​ប៉ើង​របង​។​ហេតុការណ៍​បា​ម​កើតឡើង​ត្រង់​មណ្ឌល​វិទ្យាល័យ​សិរីសោភ័ណ​នា​ភូមិ​១​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​កាលពី​ថ្ងៃទី​៦​ខែមករា​ឆ្នា​២០១៩ ។​

​លោក​វរសេនីយ៍​សួន​នី​ប៉ូ​នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​ឱ្យដឹងថា​:​គ្រោះថ្នាក់​ចរាចរណ៍​នោះ​កើតឡើង​ដោយសារ​រថយន្ត​យី​ឌុប​កង់​១៦​ម៉ាក​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣B៤២៩៩​ដឹកទំនិញ​ធុន​ធំ​(​ដឹក​មើមដំឡូង​មី​ស្ងួត​)​កង់​១៦​ដាច់​ហ្វ្រាំង​ជ្រុល​ទៅបុក​របង​សាលារៀន និង​ម៉ូតូ​ឈប់​ចត ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​

​លោក​បាន​បន្តថា​:​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​បុក​លាន់​ឭ​ដូច​បាក់​រលំ​ភ្នំ​នោះ​ទុក​ថា​ជា​សំណាង​១​ក្នុង​១​ពាន់​គ្រោះថ្នាក់​ដោយសារ​គ្មាន​បង្ក​ឱ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​ឬ​ស្លាប់​ឡើយ​។​ប៉ុន្តែ​ឱ្យ​មនុស្សម្នា​នៅ​ម្តុំ​នោះ​ពិសេស​បេក្ខជន​នារី​ដែល​ភាគច្រើន​ជាស​មណ​សិស្ស​ជិត​២.០០០​នាក់​កំពុង​អង្គុយ​ប្រឡង​យក​វិញ្ញាបនបត្រ​ធម្ម​ន័យ​ថ្នាក់​ត្រី​.​ទោ​.​ឯក​ឆ្នាំ​២០១៨- ២០១៩ កាលពី​១​ថ្ងៃ​ពេញ​ថ្ងៃទី​៦​ខែមករា​នៅ​វិទ្យាល័យ​សិរីសោភ័ណ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​ភ័យ​ព្រលឹង​ចុង​ដែរ ។​

​លោក​បាន​បន្តថា​:​ចំពោះ ផ្នែក​សម្ភារៈ​វិញ​គ្រោះថ្នាក់​នោះ​បង្ក​ឱ្យ​ខូចខាត​ម៉ូតូ​១​គ្រឿង​ដែល​ចត​ទីនោះ និង​រថយន្ត​បង្ក​១​គ្រឿង ខូចខាត​ធ្ងន់​លោក សួន​នី​ប៉ូ​ឱ្យដឹង​បន្តថា​:​ចំពោះ​មូលហេតុ​បង្ក​គ្រោះថ្នាក់​នេះ បណ្លា​ល​មកពី​លក្ខ​ណះ​បច្ចេកទេស (​ដាច់​ហ្វ្រាំង​) ។​

​ក្រោយពេល​កើតហេតុ​ម៉ូតូ​១​គ្រឿង​និង​រថយន្ត​១​គ្រឿង​ត្រូវ​នគរបាល​នាំយកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្ត រងចាំ​ដោះស្រាយ​សង​ការខូចខាត​ដល់​សាលារៀន ,​ម្ចាស់​ម៉ូតូ​និង​បំពេញ​និតិ​វិធី​៕S/

​រូបថត​:​សមណ​សិស្ស​បេក្ខជន​នារី​ប្រលង​ធម្ម​វិន័យ​ព្រលឹងចុងសក់​ដោយសារ​រថ​យន្ត​ធំ​ដាច់​ហ្វ្រាំង​បុក​បើ​ុ​ងរ​បង​មណ្ឌល​វិទ្យាល័យ​សិរីសោភ័ណ (​រូប​: ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម