ដូ​ណា​ល់ ត្រាំ ថា អាមេរិក​និង​កូរ៉េខាងជើង​កំពុង​ចរចា​អំពី​ទីកន្លែង​សម្រាប់​កិច្ច​ជំនួប​កំពូល​លើក​ទី​២

575
ចែករម្លែក

​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៦​មករា ថា​ការចរចារ​កំពុងដំណើរកា​រ​ទៅ​អំពី​ទីកន្លែង​សម្រាប់​កិច្ច​ជំនួប​កំពូល​បន្ទាប់​​របស់លោក​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​។​

​លោក ដូ​ណា​ល់ ត្រាំ ដែល​បានធ្វើ​កិច្ច​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ ជាមួយ​លោក​គីម ជុង អ៊ុន​នៅ​សិង្ហ​បុរី​កាលពី​ខែមិថុនា​នោះ បាន​និយាយ​កាលពីដើម​សប្តាហ៍​នេះ​​ថា​លោក​បានទទួល ” លិខិត​ដ៏​អស្ចារ្យ​មួយ ” ពី​មេដឹកនាំ​កូរ៉េខាងជើង​នេះ​ប៉ុន្តែ​បាន​បដិសេធ​មិន​បញ្ចេញ​ព័ត៌មាន​បន្ថែម​អំពី​ខ្លឹមសារ​លិខិត​នោះទេ​។​

​លោក​បាន​និយាយថា ” យើង​កំពុង​ធ្វើ​ការចចារ​អំពី​ទីកន្លែង​សម្រាប់​កិច្ច​ជំនួប​កំពូល​បន្ទាប់​នេះ​”​។​

​ដោយ​លើកឡើង​អំពី​ជំនួប​កំពូល​ជាមួយ​លោក គីម ជុង​អ៊ុន លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា “​កាល​បរិ​ច្ចេ​ទ​នៃ​ជំនួប​ថ្មី​នេះ នឹងត្រូវ​បានប្រកាស​នៅពេល​ឆាប់​​ៗ​នេះ​។ ជាមួយ​កូរ៉េខាងជើង យើង​មានការ​សន្ទនា​ល្អ​ជាមួយគ្នា “​។ លោក​បន្ថែមថា លោក​បាន​និយាយ​ផ្ទាល់​ជាមួយ​លោក គីម ជុង​អ៊ុន ។​

​លិខិត​ចុងក្រោយ​របស់លោក​គីម ជុង​អ៊ុន​បាន​កើតឡើង​បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង​បាន​ព្រមាន​នៅក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី​ថា​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​អាច​ផ្លាស់ប្តូរ​វិធី​របស់​​ខ្លួន​ចំពោះ​កិច្ចចរចា​នុយក្លេអ៊ែរ ប្រសិនបើ​រដ្ឋាភិបាល​វ៉ាស៊ីនតោន​នៅតែ​បន្ត​ដាក់ទណ្ឌកម្ម​នោះ​៕ដោយ៖សុខា/SN

​​លោក ដូ​ណា​ល់ ត្រាំ ចាប់ដៃ​ជាមួយ លោក គីម ជុង​អ៊ុន នៅ​កិច្ច​ជំនួប​នៅ​កោះ​Sentosa ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​១២​ខែមិថុនា ឆ្នាំ​២០១៨

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ