​ខ្ទុះ​លក់ដូរ​ប្រមាណ​៩៥​នៅ​ឆ្នេរ​ប៉ាក់​ខ្លង​រង​ផល​ខូចខាត​ក្រោយ​ឥទ្ធិពល​ព្យុះ​មកពី​ថៃ​

678
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​ក្រោយពី​ទទួលរង​ឥទ្ធិពល​ព្យុះ​មកពី​ប្រទេស​ថៃ​បាន​ស្ងប់​រលត់​ទៅ គិត​ត្រឹម​ថ្ងៃទី​៦ ខែមករា​ឆ្នាំ​២០១៩ មាន​តូប​លក់ដូរ​នៅ​ឆ្នេរ​ប៉ាក់​ខ្លង​ប្រមាណ​៩៥​តូប​និង​រោង​ផ្ទះបាយ និង​បន្ទប់ទឹក បាន​ខូចខាត​ស្ទើរ​ទាំងស្រុង​ក្នុងពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​។

​បើតាម​អាជីវករ​បម្រើសេវា​ហូបចុក​នៅ​ទី​នោះបាន​ត្អូញត្អែរថា​ការជួប​គ្រោះថ្នាក់​ធម្មជាតិ​មិន​ធ្លាប់​កើត​ពីមុនមក​ទេ​គឺ​ពួកគាត់​ពិត​ខូច​បង់​ថវិកា​ទ្រង់ទ្រាយ​ធំ​ណាស់​ដូច្នេះ​ស្នើ​ដល់​រដ្ឋអំណាច​ជួយ​សម្រប​ទុក​លំបាក​ផង​។​លោក​ហាក់​ឡេង​អភិបាលស្រុក​មណ្ឌលសីមា​ប្រាប់​រស្មី​កម្ពុជា​ថ្ងៃ​ព្រឹក​ទី​៧​ខែមករា​ថា​មាន​តូប​លក់ដូ​របស់​អាជីវ​ករ​ប្រមាណ​៩៥​ខ្ចុះ​។​

​ក្នុងនោះ​ខ្ចុះ​ធំ​ចំនួន​៨៤​ខ្ចុះ​តូច​ចំនួន​១១​ខ្ទុះ​បន្ទប់ទឹក​រោង​ផ្ទះបាយ​និង​ខឿន​ទប់​រលក​ជាច្រើន​ម៉ែត្រ​នៅមុខ​វត្ត​ស​មុទ្ធា​រាម បាន​រង​ផល​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ បន្ទាប់ពី​ឥទ្ធិពល​ព្យុះ​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ វាយ​បោកបក់​មកលើ​តំបន់ឆ្នេរ​សមុទ្រ​ប៉ាក់​ខ្លង កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩​។​

​អភិបាលស្រុក​មណ្ឌលសីមា​បន្តទៀតថា​ក្រៅពី​ការបង្ក​ផល​ប៉ះ​ផល​ខូចខាត​ព្យុះ​ពុំមាន​ពលរដ្ឋ​ណា​ម្នាក់​បាត់បង់​ជីវិត ដោយសារតែ​ព្យុះ ទ្រី ប៉ា​ប៊ុ​ក (Try Pabuk) នោះទេ​។​អាជីវករ​លក់ដូរ​ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង និង​អ្នករស់នៅ​តាម​ដៃ​ព្រែក​មួយចំនួន​ផ្តើម​ទទួលរង​ប៉ះពាល់​ជន​លិច​ផ្ទះ​និង​ផ្លូវថ្នល់​កាលពី​ម៉ោង​២​រំលងអធ្រាត្រ​ថ្ងៃទី​៥ ខែមករា មកម្ល៉េះ​។

​នៅពេល​ទទួលដំណឹង​នេះ​ភ្លាម​អាជ្ញាធរ​សមត្ថកិច្ច​ស្រុក​ក៏​ត្រៀម​វិធានការ​ជួយសង្គ្រោះ​បន្ទាន់​ផងដែរ​ដើម្បី​ជ្លៀសមនុស្ស​និង​សម្ភារៈប្រើប្រាស់​ផ្សេងៗ​ទៅ​ទីទួល​សុវត្ថិភាព​។​ជា​សំណាងល្អ​គិត​មក​ម៉ោង​៣​រសៀល​ថ្ងៃទី​៥​ខែមករា​ស្ថានភាព​ទឹកសមុទ្រ​បាន​ស្រក​ចុះ​បន្តិច​ហើយ​។​ប៉ុន្តែ​នៅតែមាន​រលក​បោកបក់​ជា​បន្តបន្ទាប់​។​

ជាក់ស្តែង​មូលដ្ឋាន​ភូមិ​ចំនួន​៤​ទទួលរង​ខូចខាត​និង​ប៉ះពាល់​ផ្ទាល់​។​អភិបាលស្រុក​មណ្ឌលសីមា​សង្កត់ធ្ងន់​ដែរ​ថា​គ្រោះថ្នាក់​ធម្មជាតិ​បង្ក​ផលប៉ះពាល់​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់លោក​គឺ​មិន​ធ្លាប់​កើតមាន​ពីមុនមក​ទេ​។​ក្រោយ​ចាត់​អាជ្ញាធរ​ភូមិ​ន​និង​ឃុំ​ចុះ​ពិនិត្យ​ចុះ​ស្រង់​ស្ថិតិ​លោក​នឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​លោកជំទាវ​មិថុនា​ភូ​ថង​អភិបាលខេត្ត​កោះកុង​ដើម្បី​សម្របសម្រួល​ដោះស្រាយ​ទុក្ខលំបាក​ប្រជាពលរដ្ឋ​រងគ្រោះ​។​

​ដោយឡែក លោក ងួន ណា​រ៉េ​ន និង​អ្នកស្រី ម៉ន ស្រីមុំ ជា​ក្រុមអាជីវករ​លក់ដូរ​លើ​ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង កត់សម្គាល់ថា ជា​រៀងរាល់ឆ្នាំ​អោយតែ​ដល់​ខែមករា ឬ​ខែកុម្ភៈ ទំហំ​ទឹកសមុទ្រ​ហក់​កើនឡើង ហើយ​វា​ស្ងប់ស្ងៀម​ទៅវិញ​២​ទៅ​៣​ថ្ងៃ​។​

ក៏ប៉ុន្តែ​ដើមឆ្នាំ​២០១៩​នេះ​ស្ថានភាព​ធម្មជាតិ​គឺ​ខុសពី​ឆ្នាំ​សព្វមួយដង​ពោលគឺ​វា​ជន​ជោ​ហក់​ឡើង​ខ្ពស់​ហួស​កម្រិត​ទើប​ធ្វើឱ្យ​ពួកគាត់​រង​ផល​ខូចខាត​បែកបាក់​ខ្ទុះ​និង​តូប​ទទួល​ភ្ញៀវទេសចរ​អង្គុយ​សម្រាក​ពិសារ​អាហារ​អស់​ជាច្រើន​ខ្នង​រួមទាំង​សម្ភារៈ​ក្នុង​ផ្ទះមួយ​ភាគ​ធំ​។​

​បើតាម​អាជីវករ​ពួកគាត់​ពិត​ខូច​បង់ទ្រព្យ​សម្បត្តិ​ថវិកា​ទ្រង់ទ្រាយ​ធំ​មែនទែន​ចំពោះ​បញ្ហា​គ្រោះធម្មជាតិ​ពុំ​ធ្លាប់​ជួបប្រទះ​យ៉ាង​ដូច្នេះ​តូប​នីមួយៗ​យ៉ាងហោចណាស់​ចំណាយ​ថវិកា​ពី​២០០​ទៅ​៣០០​ដុល្លារ​ថា​តើ​មាន​ថវិកា​ឯណា​សម្រាប់​ស្ថាបនា​ឡើងវិញ​។​ដូច្នេះ​មានតែ​ការស្នើ​ដល់​រដ្ឋអំណាច​ស្រុក​ខេត្ត​មេត្តាជួយ​សម្រប​ទុក​លំបាក​ផង​។​

​ក្រសួង​ធនធានធម្មជាតិ​និង​ឧតុនិយម​កាលពី​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៩​បានប្រកាស​អាសន្ន​ថា​មាន​ឥទ្ធិពល​ព្យុះ​ប៉ា​ប៊ុ​ក​(PABUK)​នឹង​វិវត្តន៍​ខ្លួន​ក្លាយទៅជា​ព្យុះ​ទី​ហ្វុ​ង​(TryPABUK)​រួច​បន្តដំណើរ​ទៅកាន់​ភាគខាងត្បូង​ប្រទេស​ថៃ​ដែលជា​លក្ខណៈ​បែបនេះ​អាចធ្វើ​ឲ្យ​ខេត្ត​ជាប់មាត់​សមុទ្រ​កម្ពុជា​មួយចំនួន​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​។​

​ដោយ​បងប្អូន​ប្រជា​នេសាទ​អ្នកដំណើរ​តាម​សមុទ្រ​ជាពិសេស​វីរ​កងទ័ព​ឈរជើង​នៅតាម​បណ្តា​កោះ​នានា​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ព្យុះ​ដែល​អាច​នឹង​បង្ក​ឲ្យ​កើតមាន​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម