អាជីវករ​លក់​មាស បើករថយន្ត​បុក​រះហាងលក់​ទូរស័ព្ទ បែកខ្ទេច​ជាង​១០០​គ្រឿង របួសធ្ងន់​ម្នា​ក់នៅ​ផ្សារ​កំបូល​

723
ចែករម្លែក

ដោយ:​ចាន់តូ/​ភ្នំពេញ ៖ បុរស​ជា​អ្នក​អនាម័យ​ផ្សារ​ម្នាក់​រងរបួស​ធ្ងន់ បាក់ជើង​សងខាង ទូរស័ព្ទ​មួយ​ទូ ជាង​១០០​គ្រឿង​រង​ខូចខាត បាក់បែក​ខ្ទេច បន្ទាប់ពី​ស្ត្រី​អាជីវករ​លក់​មាស​ម្នាក់ ឡើង​បើករថយន្ត ច្រឡំ​ជាន់​ហ្គា ហោះ​ឡើង​ទៅបុក​ទូ តូប​លក់ដូរ​ទូរស័ព្ទ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ ផ្សារ​ពិភពថ្មី​កំបូល ជ្រុង​ខាងជើង ភូមិ​ត្រពាំង​គល់ សង្កត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ ភាគី​ច្រើន​ពួកគាត់​ស្គាល់​ស្ត្រី​បើករថយន្ត​បង្ក សុទ្ធ សឹងតែ​ជា​អ្នកលក់ដូរ​ក្នុង​ផ្សារ​ជាមួយគ្នា តែ​គាត់​មិន​ហ៊ាន​និយាយ ហើយ​មុន​កើតហេតុ រថយន្ត​បង្ក ម៉ាក កាមរី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AO-4731 ចត​នៅខាងមុខ​ផ្សារ ស្រាប់​នៅ​នៅវេលា​ម៉ោង​ខាងលើ ស្ត្រី​ជា​ម្ចាស់ គ្រាន់តែ​គេ​អះអាងថា ជា​អាជីវករ​លក់​មាស ក្នុង​ផ្សារ​នោះដែរ បាន​ឡើងទៅ​បើក ក្នុង​បំណង់រ​យ៊ែ​រ​ថយក្រោយ តែ​ច្រឡំ​ដាក់​លេខ​ទៅមុខ ជាន់​ហ្គា ទើប​រថយន្ត​ហោះ​ឡើង ខឿន​ផ្សារ ស្លន់ បួង​ច​ង្កួ​ត​គេច រេ​ទៅបុក​រះ​តូប​លក់​ទូរស័ព្ទ នៅខាងមុខ បែកបាក់​ខ្ទេច ហើយ​ទាញ​ចង្កូត​ចុះ ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1H-7416 និង​បុក​កិន​បុរស ជា​អ្នក​អនាម័យ​ផ្សារ​ម្នាក់ កំពុង​បោស​សម្រាម បណ្តាល​ឲ្យ​បាក់ជើង​សងខាង ទូរស័ព្ទ​មួយ​ទូ ជាង​១០០​គ្រឿង​បែកខ្ទេច អំបែង​កញ្ចក់​ទូ បែក​រាយប៉ាយ មនុស្ស​ច្រើន​នាក់​រត់គេច​បាតជើង​ស​ព្រាត ។ ក្រោយ​កើតហេតុ​ភ្លាម ស្ត្រី​អ្នកបើកបរ ចុះ​គេចខ្លួនបាត់ ចំណែក ជនរងគ្រោះ ត្រូវបាន​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​ផងដែរ ។​

​ករណី​ខាងលើ ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន សមត្ថកិច្ច​ជំនាញ​ខណ្ឌ ចុះទៅ ពិនិត្យ រាល់​ការ​ខូ​ខាត រួច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ រងចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​ពេល​ក្រោយ ៕B/