ផ្អើល​ថា​មាន​រថយន្ត​ដឹក​សព ដឹកយក​ទុក​ផ្លុ​ង​ទុកចោល​ក្នុង​វត្ត​តាំង​កសាង តាមពិត​ជាការ​ភ័​ណ្ឌ​ច្រឡំ

638
ចែករម្លែក

ដោយ:​ចាន់តូ​/ភ្នំពេញ ៖ រថយន្ត​ដឹក​សាកសព​មួយគ្រឿង ត្រូវបាន​គេ​ប្រទះឃើញ មាន​សាកសព​មនុស្ស នៅក្នុង​រថយន្ត ហើយ ចត​ទុកចោល​ក្នុង​បរិវេណ​វត្ត​តាំ​កសាង​ខាងត្បូង បង្ក​ឲ្យ​ភ្ញាក់ផ្អើល និយាយ​ត​គ្នា ពីមួយ​ទៅមួយ​ថា​មាន​រថយន្ត​ដឹក​សព​យកទៅ​ផ្លុ​ង តែ​តាម​ការពិត ជា​រឿង​ភ័​ណ្ឌ​ច្រឡំ រវាង​អ្នកបើកបរ​រថយន្ត​ដឹក​សព និង​លោកតា​អាចារ្យ ដោយសារ រថយន្ត​ដឹក​សព​មកដល់ យប់​ជ្រៅ​ណាស់​ទៅហើយ ទំនាក់​តំនង ទៅ​លោក​អាចារ្យ​មិនបាន អ្នកបើកបរ​ងងុយដេក ចាក់សោ​រថយន្ត ដើរទៅ​ដេក​បាត់ រហូតដល់​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៩​នេះ អត់​ដឹង​រឿង ទើប​បង្ក​ឲ្យ​ភ្ញាក់ផ្អើល ។​

​រថយន្ត​ដឹក​សព ម៉ាក ស្តា​រិច ពណ៌​ស មាន​ចាប់​ភ្លើង ឧបករណ៍​បំពង​សម្លេង ពាក់​ស្លាក​លេខ ព្រះសីហនុ 2A-6516 ដែល​គេ​ស្គាល់​ថា មាន​ថៅកែ​ឡាន ល្បីល្បាញ​ខាង​ដើរ ដឹក​សព ប្រចាំ​ទីក្រុង​ភ្នំពេញ​នោះ ឈ្មោះ ងួន ប្រាក់​ធី ហៅ ឌី ។ រថយន្ត​ខាងលើ ត្រូវ​បានឃើញ​ដឹក​សព​ចូលក្នុង​បរិវេណ​វត្ត​តាំង​កសាង​ខាងត្បូង សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ តាំងពី​យប់​អធ្រាត្រ ចូល​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៩ ដោយ​មិនទាន់​ដឹង​រឿង​ទើប​នាំគ្នា​ភ្ញាក់ផ្អើល ។​

​ខណៈដែល កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍ ខណ្ឌ ជំនាញ​ក្រុង ចុះ​មកដល់​កន្លែងកើតហេតុ កំពុង ត្រួតពិនិត្យ សាកសួរ ស្រាប់តែ​លេចមុខ អ្នកបើកបរ រថយន្ត​ដឹក​សព​មកដល់ ហើយ​ធ្វើការ​បំភ្លឺ ។​

​អ្នកបើកបរ​រថយន្ត​ខាងលើ​បានបញ្ជាក់​ហើយ​ថា សាកសព​ក្នុង​រថយន្ត​ខ្លួន ជា​សព​ជនរងគ្រោះ ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលងអធ្រាត្រ ចូល​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៩ ចំណុច​ផ្លូវជាតិ​លេខ​១ ភូមិ​ទួល​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រវាង​រថយន្ត​មិន​ចាំ​ម៉ាក បើក​បុក​ម៉ូតូហុងដាឌ្រីម ស៊េរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AG-4430 ជិះ​គ្នា​២​នាក់ ច្រាសទិស បណ្តាល​ឲ្យ ស្លាប់​ម្នាក់ រង​បួស​ធ្ងន់​ម្នាក់ ហើយ​រថយន្ត​បងក​បើក​រត់គេច​ទៅ​បាត់ បន្សល់ទុក​ជនរងគ្រោះ ត្រូវបាន​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ។ រី​ឯ​សាកសព​ម្នាក់ ក្រោយពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យស្លាកស្នាម​រួច ខ្លួន​បាន​ដឹកយកមក​តំកល់ទុក​នៅ​វត្ត​តាំង​កសាង​ខាងត្បូង សាកសព​មាន​ឯកសារត្រួតពិនិត្យទទួលស្គាល់​ពី​សមត្ថកិច្ច​ជំនាញខណ្ឌអំពី ការិយាល័យចរា​ចរណ៍​ជើងគោករាជធានីភ្នំពេញ ហើយ​សាកសព​ពេក​ដឹក​មកដល់​ក្នង​វត្ត បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោកអាចារ្យ​ដែរ តែ​មិន​ចូលដោយ​ងងុយដេក​ពេក មិន​ហ៊ាន​ដាក់​សាកសព​ចុះ​ទេ កុំ​ឲ្យ​មានការ​ភ័​ណ្ឌ​ច្រឡំសុខចិត្តដាក់​សព​ក្នុង​រថយន្ត ហើយ​ចាក់សោ​ជាប់ដើរទៅ​ដេក​នៅផ្ទះ​ក្បែរ​នោះ រហូតដល់​ព្រឹក​ឡើងផ្អើលឆោឡោ រឿង​បែបនេះ​តែម្តង។​

​ក្រោយពី​បំភ្លឺ និង​យោងតាម​ឯកសារ ពិនិត្យ​សក​សពចេញពី​កន្លែងកើតហេតុ សព​ត្រូវបាន​តំកល់ទុក​នៅ​វត្ត​តាំង​កសាង​ខាងត្បូង ហើយ​សមត្ថកិច្ចខណ្ឌ​ច្បារអំពៅ រួមនឹង​កា​រិ​យា​​ល័យ​ចរាចរណ៍​ជើងគោក បន្ត​ធ្វើការ​ស្រាវ​ជ្រាវប្រកាស​ស្វែងរក​សាច់ញាតិ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕​B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ