ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​ករណី​ប៉ុនប៉ង​លួច និង​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​

560
ចែករម្លែក
  • 1
    Share

ដោយ:​បាយ័ន​/​តាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន រួច​ប្រគល់ជូន​សមត្ថកិច្ច​នគ​របាល​ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ បន្ទាប់ពី​ជនសង្ស័យ​រូបនោះ​បានធ្វើ​សកម្មភាព​គាស់​ទ្វារ​រថយន្ត​លួច​សម្ភារៈ​ក្នុង​រថយន្ត តែ​ត្រូវបាន​ម្ចាស់​រថយន្ត​ភ្ញាក់​ទាន់​ក៏​ស្រែក​និង​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ​។​

ជនសង្ស័យ
ជនរងគ្រោះ

ករណី​ប៉ុនប៉ង​លួច​និង​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៤​ទាបភ្លឺ ថ្ងៃទី៧ ខែមករា​ ឆ្នាំ២០១៩ ស្ថិតនៅ​ចំណុច​ភូមិ​តា​សូ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ត្រាំកក់ បាន​បញ្ជាក់ថា នៅវេលា​ម៉ោង​៤​ទៀបភ្លឺ នៅ​ចំណុច​មុខផ្ទះ​របស់​ឈ្មោះ កែវ នី ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ស្ថិតនៅ​ភូមិ​តា​សូ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ មាន​ជនសង្ស័យ​ម្នាក់ បានធ្វើ​សកម្មភាព​ចូល​រក​លួច​គាស់​សំភា​រះ​ក្នុង​រថយន្ត​របស់​ជន​រងគ្រោះ​ឈ្មោះ ទឹម ចន្ថា ភេទ​ប្រុស អាយុ៣៥​ឆ្នាំ រស់នៅ​ភូមិ​តា​សូ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ដែល​កំពង់​ដេក​ក្នុង​រថយន្ត​។​

សមត្ថកិច្ច​បាន​បន្តថា ពេលនោះ​ម្ចាស់​រថយន្ត​ក៏​ភ្ញាក់​ដឹងខ្លួន​ទាន់​ហើយ​បាន​ស្រែកថា​ចោរៗ រួច​បាន​ប្រតាយប្រតប់​គ្នា​ជាមួយ​ជនសង្ស័យ ហើយ​ជនសង្ស័យ​បាន​បាញ់​ជំ​ពាម​និង​បាន​ដក​កាំបិត​ចាក់ ទៅលើ​ជនរងគ្រោះ បណ្ដាលឲ្យត្រូវ​ដៃ​ទាំងសងខាង រងរបួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តតាកែវ​។​

ជនសង្ស័យ​គឺមាន​ឈ្មោះ ទួន ម៉ៅ ភេទ​ប្រុស អាយុ៣២​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ចំណែក​ជនសង្ស័យ​ក៏ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់ជូន​សមត្ថកិច្ច​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម