កម្ពុជា​ចូលរួម​ការប្រកួត​ទាញព្រ័ត្រ​ជើងឯក​អាស៊ី​លើកដំបូង​

1212
ចែករម្លែក

(​ភ្នំពេញ​)៖​ដើម្បី​ចូលរួម​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ជើងឯក​អាស៊ី​ឆ្នាំ​២០១៧ កម្ពុជា​បាន​បញ្ជូន​កីឡាករ​កីឡាការិនី​ទាំង​១០​រូប​ទៅ​ប្រកួត​​ខណៈ​ការប្រកួត​ក្នុង​តំបន់​លើក​នេះ​ជាការ​បញ្ចេញ​សមត្ថភាព​លើកដំបូង​ក្នុង​ឆាក​អន្តរជាតិ​ដោយ​កីឡាករ​ម្នាក់ៗ​បាន​តាំងចិត្ត​ខំប្រឹង​យក​មេដាយ​ជូន​ជាតិ​។​

​អ្នកស្រី ប្រាក់ ស​ម្ភ​ស្ស អគ្គលេខា​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​បាន​ថ្លែង​ក្នុង​កិច្ច​ជួបជុំ​មុន​ចេញដំណើរ​របស់​កីឡាករ​កីឡាការិនី​ទាំង​១០រូប​កាលពី​ថ្ងៃរសៀល​ទី​០៩ ខែសីហា ឆ្នាំ​២០១៧ ថា​មុន​ចេញដំណើរ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ជើងឯក​អាស៊ី​ឆ្នាំ​២០១៧​នៅ​ប្រទេស​ស​ង្ហឹ​បុរី ថ្នាក់ដឹកនាំ​ទាំង​ប្រធាន​និង​ដៃគូ​សហការ​បាន​ជួបជុំ​កី​ក្រុម​កីឡាករ ដោយ​ធ្វើការ​លើកទឹកចិត្ត និង ផ្តែផ្តាំ ឱ្យ​ខំប្រឹងប្រែង​បើទោះបីជា​ការចេញដំណើរ​លើក​នេះ​ជា​លើកដំបូង ហើយ​ចង់​ដកស្រង់​បច្ចេកទេស​របស់គេ​យ៉ាងណាក៏ដោយ​ត្រូវតែ​តាំង​ចិត្ត​ក្នុង​ដណ្តើមយក​មេដាយ​កម្រិត​ណាមួយ​ជូន​ជាតិ​មាតុភូមិ​កម្ពុជា​។​

​អគ្គលេខា​រូបនេះ​បាន​បញ្ជាក់ថា “​គោលបំណង​របស់​យើង​ធំ​បំផុត​នោះ​គឺ យើង​សិក្សារ​ស្វែងយល់​ពី​បច្ចេកទេស​របស់​ក្រុម​ប្រទេស​ដទៃទៀត ថា​តើ​កម្ពុជា​របស់​យើង​មាន​កម្រិត​បច្ចេកទេស​គ្រប់គ្រាន់​ហើយ​ឬ​នៅ​? ។ យើង​ត្រូវ​ដកស្រង់​បទពិសោធន៍​ពី​ប្រទេស​ខ្លាំងៗ​ពី​គេ​មក ថា​តើ​ការរៀបចំ​ការប្រកួតរ​បស់​គេ តាំង​ពីបទ​បញ្ចា តាំងពី​រៀបចំ តាំងពី​បច្ចេកទេស តាំងពី​របៀប​ប្រជុំ និង​និយាយ​ជារួម​ជា​ព្រឹ​ត្តិ្ក​ការណ៍​​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ជើងឯក​អាស៊ី​ឆ្នាំ​២០១៧ ត្រូវ​សិក្សា​មក​ឱ្យអស់​ដើម្បី​ទាយ​យក​ផលចំណេញ​ឱ្យបាន​ជូន​ជាតិ​កម្ពុជា​វិញ​។​

​អ្នកស្រី ប្រាក់ ស​ម្ភ​ស្ស ក៏បាន​បញ្ជាក់​ផងដែរ​ថា​ព្រឹ​ត្តិ្ក​ការណ៍​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ជើងឯក​អាស៊ី​ឆ្នាំ​២០១៧​លើក​នេះ​មាន​ប្រទេស​ចំនួន​៧ ដូចជា កម្ពុជា ម៉ាឡេស៊ី ប្រ៊ុយណេ ណេ​ប៉ាល់ កោះ​តៃវ៉ាន់ សិង្ហ​បុរី និង ចិន ។

អត្ត​ព​លិ​ក​១០​នាក់​របស់​កម្ពុជា​ដែល​ចូលរួម​គឺ ១. ងួ​ច ដូ ២. សុខ រតនៈ​. ៣. គង់ សុភាព ៤. ម៉ៅ វ​ទ្ធា ៥. គុណ ណា​វ៉ា​ក់ ៦. សឹម សាម​ឌី ៧. ដួង មាស​បញ្ញា ៨. យ៉ាន់ ដាម ៩.​សូ រ៉ា​ន់​ឌី​ណា និង ១០. ជួន វ៉ៃ​។ ​ក្រុម​ខ្លាំង​ក្នុង​ព្រឹត្តិការណ៍​នេះ​គឺមាន​ប្រទេស​ចិន និង កោះ​តៃវ៉ាន់ ហើយ​ដែលជា​ឧបសគ្គ​របស់​កម្ពុជា​ក្នុង​ការឡើង​វគ្គ​បន្ទាប់​ប៉ុន្តែ​ក្រុម​​កម្ពុជា​ប្រាថ្នា​សុំ​មិនឱ្យ​ចាប់ឆ្នោត​ប៉ះ​ក្រុម​ខ្លាំង​ពេល​ប្រកួត​ក្នុង​វគ្គ​ដំបូង ។ កម្ពុជា​សង្ឃឹម​ប៉ះ​ក្រុម​ប្រទេស ម៉ាឡេស៊ី ប្រ៊ុយណេ ឬ ណេ​ប៉ាល់ ដែល​សង្ឃឹម​អាច​យក​មេដាយ​ក្នុង​កម្រិតណា យ៉ាងហោចណាស់​ក៏បាន​មេដាយសំរិទ្ធ​៕​ដោយៈ​បូ​រិ​ន​/sn

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ