ប្រធាន​ស​.​ស​.​យ​.​ក​. អំពាវនាវ​ឲ្យ​សិស្ស​ត្រៀមប្រឡង​ថ្នាក់​ទី​១២ ត្រូវ​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង ដើម្បី​យក​និទ្ទេស A

1092
ចែករម្លែក

(​ភ្នំពេញ​) ៖ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​.)​បាន​អំពាវនាវ​ឲ្យ​សិស្ស​ត្រៀមប្រឡង​ថ្នាក់​ទី​១២​ទាំងអស់ ត្រូវតែមាន​ភាពជឿជាក់ ទៅលើ​សមត្ថភាព​របស់​ខ្លួនឯង និង​ដាក់​គោលដៅ​ឲ្យ​បាន​ខ្ពស់ ក្នុង​ការយក​និទ្ទេស A​ដើម្បី​ជា​កិ​ត្ដិ​យស​របស់​​ខ្លួន​, កិ​ត្ដិ​យស​របស់​ក្រុមគ្រួសារ និង​ជា​កិ​ត្ដិ​យស​របស់​វិទ្យាល័យ​ខ្លួនឯង​ផងដែរ​។ នេះ​បើតាម​វីដេអូ​ឃ្លី​ប របស់លោក ហ៊ុន ម៉ា​នី បង្ហោះ​លើ Facebook របស់លោក​។​
​ ​
​លោក ហ៊ុន ម៉ា​នី បាន​ថ្លែងថា “…​សូម​ឲ្យ​ប្អូនៗ សូម​ជឿជាក់ ទៅលើ​សមត្ថភាព​របស់​ប្អូនៗ​ខ្លួនឯង ត្រូវ​ចង់ចាំ​អ្វី​ដែលជា​ត្រូវការ​ឆ្លងកាត់ នៃ​ការរៀនសូត្រ ជាមួយ​អ្នកគ្រូ​-​លោកគ្រូ ការត្រៀម​វគ្គ​បំប៉ន់ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​បន្ថែម​ទៀតហើយ​ក្នុងនោះ​សូម​​ឲ្យ​ប្អូនៗ​ចង់ចាំ​ថា អ្វីដែល​បាន​ត្រៀម​អ្វីដែល​ដល់​ថ្ងៃ​អនុវត្ត​នេះ ត្រូវ​ប្អូនៗ​ជឿជាក់​លើ​សមត្ថភាពរ​បស់​ខ្លួនឯង​…”​។​
​ ​
​លោក ហ៊ុន ម៉ា​នី បាន​បញ្ជាក់ថា ក្នុងនាម​ជា​បង លោកគ្រូ​-​អ្នកគ្រូ នាយក ក៏ដូចជា​អាណាព្យាបាល ឪពុកម្ដាយ របស់​យើង​គឺ​ជឿជាក់​លើ​​សមត្ថភាព​របស់​ប្អូន​ទាំងអស់គ្នា សូម​ប្អូនៗ​ជឿជាក់​លើ​ខ្លួនឯង ហើយ​ក្នុងនោះ គឺ​ដាក់​គោលដៅ​ឲ្យ​ខ្ពស់ គឺ​ខំប្រឹងប្រែង​ធ្វើយ៉ាងណា ឲ្យ​បាន​និទ្ទេស​A ដើម្បី​ជា​កិ​តិ្ត​យស​របស់​ប្អូន​ផង កិ​ត្ដិ​យស​របស់​ក្រុមគ្រួសារ​ផង កិ​ត្ដិ​យស​របស់​វិទ្យាល័យ​របស់​ប្អូន​ផង​។​
​ ​
​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានបញ្ជាក់​ទៀតថា “…​អ្វី​ដែលមាន​សារៈសំខាន់ លើសពីនេះ​បន្ថែមទៀត សូម​ឲ្យ​ប្អូនៗ​ខំប្រឹង​ប្រែង​ឲ្យ​អស់ពី​សមត្ថភាព​…..​ភាពជោគជ័យ​របស់​ប្អូនៗ ពិត​ជាមាន​សារៈសំខាន់ ចំពោះ​ប្រទេស​កម្ពុជា​យើង ភាពជោគជ័យ​របស់​ប្អូន វា​នឹង​ស្នើ​ទៅដល់​ភាពជោគជ័យ​របស់​ប្រទេសជាតិ​យើង​…”​។​
​ ​
​តាមរយៈ​សារ​ជា​វីដេអូ​នេះដែរ លោក ហ៊ុន ម៉ា​នី ក៏បាន​ជូនពរ​ទៅដល់​ប្អូន​ថ្នាក់​ទី​១២​ទាំងអស់ ដែល​កំពុងតែ​ត្រៀមប្រឡង​សូម​ទទួល​​បាន​ជោគជ័យ​ទាំងអស់គ្នា ចំពោះ​ការប្រឡង​បាក់​ឌុប​ខាងមុខនេះ​ផងដែរ​៕​ដោយ​៖​វិបុល​/sn