ព្រឹក​ថ្ងៃនេះ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួបកម្មករ​ ជិត២​ម៉ឺន​នាក់​នៅ​ខេត្តតាកែវ​

722
ចែករម្លែក
  • 34
    Shares

ដោយ:តារារិទ្ធិ/​ភ្នំពេញ​ ៖ ថ្ងៃទី​៩​ខែមករា ឆ្នាំ​២០១៩​នេះ សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សម្រាប់​ឆ្នាំ​២០១៩​។ បេសកកម្ម​លើកដំបូង​សម្រាប់​ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​កម្មករ កម្មការិនី​សរុប​ប្រមាណ ១៨,២៧៣​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​១២ នៅក្នុង​ខេត្តតាកែវ​។​

​ជំនួប​នេះ​ធ្វើឡើង​នៅក្នុង​ភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ រោងចក្រ សហគ្រាស ក្នុងស្រុក​ចំនួន​៣ រួមមាន​៖ ស្រុក​សំរោង ស្រុក​បាទី និង​ស្រុក​ត្រាំកក់​។ រោងចក្រ សហគ្រាស​ទាំងនោះ កំពុងដំណើរការ​ការ​ត់​ដេរ​សម្លៀកបំពាក់​ចំនួន​៥, ផលិត​ស្បែកជើង​ចំនួន​៤, ផលិត​កាបូប​ចំនួន​១, ផលិត​គ្រឿងបន្លាស់​បន្សំ​សម្រាប់​ទូរស័ព្ទ​ចល័ត​ចំនួន​១ និង​ផលិត​សក់​សិប្បនិម្មិត​ចំនួន​១​។​ផលិតផល​ទាំងនេះ​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។

បច្ចុប្បន្ន​ខេត្តតាកែវ មាន​សហគ្រាស គ្រឹះស្ថាន​ការងារ​សរុប ១៦៤ មាន​កម្មករ និយោជិត ៤៨,១៦៨​នាក់ ទទួលបាន​ប្រាក់​ឈ្នួល​សរុប ១៦៣​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ក្នុងនោះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​មាន​ចំនួន​៥១ មាន​កម្មករនិយោជិត​ចំនួន ៣៩,៩៤៣ នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជិត ១៣៥​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​៕B/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ