សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​ហាង​ម៉ាស្សា​មួយកន្លែង​នឹង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៨​នាក់​

937
ចែករម្លែក

ដោយ​:ម៉ា​រ៉ា/ភ្នំពេញ​ ៖ ​មន្ទីរ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​អ​និតិ​ជន​ បាន​សហការ​ជាមួយ​សមត្ថកិច្ច​មូល​ដ្ធា​ន​បាន​ចុះបង្ក្រាប​ទី​តាំងហាង​ម៉ាស្សា​មួយកន្លែង​ ដែល​ស្លាក​យី​ហ៊ោ​ឈ្មោះ បាតដៃ​សម្រួល​សរសៃ​បែប​បុរាណ​ខ្មែរ ដែល​បាន​បង្កប់​សេ​វា​កម្ម​ផ្លូវភេទ​នឹង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់​។
ប្រតិបត្តិការ​ខាង​លើ​បាន​ធ្វើ​ឡើ​ង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៨​ ខែមករា ​ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​សា​យី​ហ៊ោ​បាតដៃ​សម្រួល​សរសៃ​បែប​បុរាណ​ខ្មែរ តាម​បណ្តោយ​ផ្លូវ​លេខ​១៣៨ កែង​ផ្លូវ​២៣៣​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក​។

ម្ចាស់​ទីតាំង​មានឈ្មោះ​សុខ រតនា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ និង​ឈ្មោះ​ដួង ស្រី​ពៅ ភេទ​ស្រី​អាយុ​២៦​ឆ្នាំ ស្នាក់នៅ​កន្លែង​កើ​ត​ហេតុ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​នេះ​មានការ​ចូលរួម​ពី​អនុប្រធាននាយកដ្ឋាន​ការជួញដូ​មនុស្ស​និង​កម្លាំង​នគរបាល​មូលដ្ឋាន​។ ដោយបានឃាត់ខ្លួន​នារី​ជា​ជន​រងគ្រោះ​ចំនួន​៥​នាក់ ​ម្ចាស់​ទីតាំង​ប្តី​ប្រពន្ធ​២​នាក់​រួមទាំង​បុរស​ជា​ភ្ញៀវ​១​នាក់​។​

ក្រោយ​ឃាត់ខ្លួន​នារី​ជា​ជនរងគ្រោះ​ត្រូវបាន​នាំយកទៅ​មន្ទីរ​ប្រឆាំង​ការជួញដូរ​មនុស្ស​ដើម្បីអប់រំ​។ ដោយឡែក​ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់កា​បន្ត​។ ចំពោះ​ទីតាំង​ត្រូវបាន​សមត្ថកិច្ច​បិទទ្វា​បណ្ដោះអាសន្ន​៕​B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ