ក្មេងស្រី​ម្នាក់ ធ្លាក់​ពីលើ​ផែ​ទូក លង់​ស្លាប់ នៅ​ភូមិ​កោះ​ខ្យង​

1161
ចែករម្លែក

ដោយ​៖ វណ្ណៈ /
​ព្រះសីហនុ​៖ ក្មេងស្រី​ម្នាក់ បាន​លង់ទឹក​ស្លាប់ នៅ​ចំណុច​ផែ​ទូក ស្ថិតក្នុង​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ម៉ោង ៩ ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថា ក្មេងស្រី​រងគ្រោះ ឈ្មោះ អ៊ឹង រដ្ឋា អាយុ ៣ ឆ្នាំ មាន​ទីលំនៅ នៅ​ចំណុចកើតហេតុ​។

​ប្រភព​បាន​បញ្ជាក់ថា មូលហេតុ ដោយសារ​ក្មេងស្រី​រងគ្រោះ នៅ​ជាមួយ​ជីដូន ហើយ​រត់​ទៅលេង នៅ​ផែ​ទូក រួច​ក៏​ធ្លាក់ទឹក លង់​ស្លាប់​តែម្តង​៕​v

ក្មេងស្រី​រងគ្រោះ ឈ្មោះ អ៊ឹង រដ្ឋា អាយុ ៣ ឆ្នាំ

ទីតាំងផ្សាយពាណិជ្ជកម្ម