នាយ​ឧ​ត្ត​មនា​វី ទៀ វិញ អញ្ជើញ​ជា​អធិបតី​សម្ពោធ​ផែ ទីស្នាក់ការ​សង្កេតការណ៍​កោះរ៉ុង​

720
ចែករម្លែក
  • 20
    Shares

ដោយ​: វណ្ណៈ / ព្រះសីហនុ​: លោកនាយ​ឧ​ត្ត​មនា​វី ទៀ វិញ អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កង​ទ​ព័​ជើង​ទឹក និង​ជា​អគ្គលេខាធិការ​គណកម្មាធិកា​រ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ផែ​ទីស្នាក់ការ​សង្កេតការណ៍​កោះរ៉ុង របស់​កម្លាំង​ទីបញ្ជាការ​ជួរមុខ​គណកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​នា ព្រឹក​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០១៩​។

​លោក​ឧ​ត្ត​មនា​វី​ឯក​ទៀ សុខា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ​ទីបញ្ជាការ​ជួរមុខ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ មានប្រសាសន៍ថា បន្ទាប់ពី​សម្ពោធ​ផែ​ទីស្នាក់ការ​សង្កេតការណ៍​កោះរ៉ុង​នេះ​រួច លោកនាយ​ឧ​ត្ត​មនា​វី ទៀ វិញ ក៏​នឹង​អញ្ជើញ​ពិនិត្យ​បច្ចេកទេស​ម៉ាស៊ីន​អូប័រ និង​អញ្ជើញ​ជា​អធិបតី​ទម្លាក់​ជម្រក​សិប្បនិម្មិត​សម្រាប់​មច្ឆជាតិ និង​ជីវៈចម្រុះ​បាតសមុទ្រ​ផងដែរ​៕ ល​