តើ​ការឈឺចាប់​នៅ​កន្លែង​ណាខ្លះ​លើ​សរីរាង្គ​ជាការ​ព្រមាន​ពី​គ្រោះថ្នាក់​?

4866
ចែករម្លែក

​ពេល​គ្រឿងក្នុង​មាន​បញ្ហា​, សរីរាង្គ​នឹង ព្រមាន​ដោយ​ការឈឺ​នៅ ទីតាំង​ផ្សេងៗ​គ្នា ។​
​ ​
​នៅ​រូបភាព​នីមួយៗ ខាងក្រោម​នេះ ចំណុច​ពណ៌​ក្រហម​ស្តែង​បង្ហាញ ទីតាំង​ឈឺ ហើយ​វា​ស្រប ជាមួយ​ហានិភ័យ​គ្រឿងក្នុង​របស់​អ្នក​អាចមាន​បញ្ហា ។ ពេលនោះ ដើម្បី​ដឹង​ប្រាកដ និង ព្យាបាល​ទាន់ពេល​, អ្នក​គួរ​ទៅ​ជួប​វេជ្ជបណ្ឌិត ។​
​ ​
​ទីតាំង​ឈឺ​ប្រាប់​បញ្ហា​អំពីបេះដូង​
​ពេល​អ្នកមាន​បញ្ហា​អំពី​បេះដូង នោះ​នឹង​លេចឡើង​អាការ​ឈឺ​នៅ​តំបន់ ទ្រូង និង​រាលដាល​ទៅ ដៃ​ខាងឆ្វេង ឆ្អឹង​ស្មា និង​មួយផ្នែក​ក ។ ប៉ុន្តែ​មិន​ដូច ការឈឺ​ផ្សេងៗ​, ឈឺបេះដូង មិន​ពាក់ ព័ន្ធ​ដល់​ចលនា ឬ ដង្ហើម​ទេ ។​
​ ​
ទីតាំង​ឈឺ​ដែល​ប្រាប់​ពី បញ្ហា​អំពី​តម្រងនោម​
​ឈឺ​ខ្នង​តម្រងនោម តែង​ត្រូវ ច្រឡំ​ជាមួយ​ឈឺ​ខ្នង​ធម្មតា ។ ឈឺ​ខ្នង​បណ្តាល​ពី​បញ្ហា​តម្រងនោម មាន​កម្រិត ខ្លាំង​ឈឺ​នៅក្រោម​ឆ្អឹងជំនីរ​រាល​ទៅ ជើង ។​
​ ​
ទីតាំង​ឈឺ​ប្រាប់​បញ្ហា​អំពី ពោះវៀនតូច​
​បញ្ហា​ចំពោះ​ពោះវៀនតូច​បង្ក ការឈឺ​ពោះ​នៅ​ជុំវិញ​ផ្ចិត ។ ប្រសិន ការឈឺ​អូសបន្លាយ និង​បង្ក​ការពិបាក ទ្រាំ​ពេល​ឱន​ចុះ ឬ​ដើរ​, អ្នក​គួរ​ប្រញាប់ ទៅពិនិត្យ​សុខភាព​ភ្លាម ។​
​ ​
ទីតាំង​ឈឺ​ប្រាប់​បញ្ហា​ពោះវៀន​ធំ​
​បញ្ហា​អំពី​ពោះវៀនធំ​បង្ក​ការ ឈឺ​នៅ​ពោះ​ក្រោម​ខាងស្តាំ ទល់លាមក​ជាប្រចាំ​ពាក់ព័ន្ធ​ដល់​ភាព ខុស​ប្រក្រតី របស់ ពោះវៀនធំ ។​
​ ​
ទីតាំង​ឈឺ​ប្រាប់​បញ្ហា​អំពីសួត​
​ប្រសិន​មាន​បញ្ហា​អំពី​សួតនោះ នឹង​បង្ក​ការឈឺចាប់​នៅ​ទ្រូង ។ ក្អក និង​ពិបាក​ដកដង្ហើម ជា​សញ្ញា​ព្រមាន សួត​មាន​បញ្ហា ។​
​ ​
​ទីតាំង​ឈឺ​ប្រាប់​បញ្ហា​អំពីពោះវៀន​ដុះ​ខ្នែង​
​ខ្នែងពោះវៀន​ស្ថិតនៅត្រង់ ពោះ​ក្រោម​ខាងស្តាំ​, ឈឺពោះវៀន​ដុះ ខ្នែង​អាចមាន​ឥទ្ធិពល​ដល់​ក្រពះ ឬ តំបន់​ជាច្រើន​របស់​សរីរាង្គ ។ ឈឺ​ខ្នែង ពោះវៀន អាច​រាល​ទៅដល់​ភ្លៅ​ខាងស្តាំ ។ សញ្ញា​ផ្សេងៗ​របស់​ពោះវៀន ដុះ​ខ្នែង គឺ​ចង់​ក្អួត​, ក្អួតចង្អោរ​, គ្រុនក្តៅ​, ទាល់​លាមក ឬ រាករូស ។​
​ ​
ទីតាំង​ឈឺ​ប្រាប់​បញ្ហា​អំពីក្រពះ​
​បញ្ហា​អំពី​ក្រពះ​បង្ក​ការឈឺ កណ្តាល​ពោះ​លើ​ឆ្អឹងជំនីរ ឬ​ទីតាំង​ដូច គ្នា​នៅក្រោយ​ខ្នង ។ ឈឺក្រពះ ឬ បំពង់ អាហារ ច្រើន​ត្រូវ​ច្រឡំ​ជាមួយ​ឈឺ បេះដូង ។​
​ ​
​ទីតាំង​ឈឺ​ប្រាប់​បញ្ហា​អំពីថង់​ប្រមាត់​និង​ថ្លើម​
​បញ្ហា​អំពី​ថង់​ប្រមាត់ និង​ថ្លើម លេចចេញ​ការឈឺ​ពោះ​លើ​ខាងស្តាំ ហើយក៏​រាលដាល​ទៅ​ទីតាំង​ដូចគ្នា នៅ​ប៉ែក​ក្រោយខ្នង ។ សញ្ញា​មួយ ចំនួន បញ្ជាក់ថា​ថ្លើម​មាន​បញ្ហា គឺ​លឿង​ស្បែក និង​មាន​រសជូរ​ក្នុង​មាត់ ។​
​ ​
ទីតាំង​ឈឺ​ប្រាប់​បញ្ហា​អំពីក្រពេញ​លំពែង​
​បញ្ហា​អំពី​លំពែង​ច្រើន​ស្តែង ចេញ​ដោយ​ការឈឺ​នៅ​ផ្នែក​ខាងលើ កណ្តាល​ពោះ ។ ដោយ​គ្រាន់តែ​ការ ឈឺ​ស្រាល​មួយ​នៅ​ក្រពេញ​លំពែង ក៏​ឥទ្ធិពល​ដល់​ក្រពះ ។ ការឈឺ​នឹង ធ្ងន់ធ្ងរ​ជាង​ពេល​គេង​ផ្ងារ និង​ក្រោយ​ពេលបាយ ៕ ប្រែ​សម្រួលៈ រតនៈ​