រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​នៅ​ក្រុង​ច្បារមន

598
ចែករម្លែក
  • 4
    Shares

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ​៖ ​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥០.៥១​ស្ថិតក្នុង​ភូមិ​ញរ​សង្កា​ត់​កណ្តោលដុំ ​ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ​ កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមករា​ ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ស្តេ​ស ព​ណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AM 1334 ​អ្នកបើកបរ​ឈ្មោះ គាន វិឆ័យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ បើកបរ​ពី​កើ​តទៅ​លិច។ ​លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​ណិ​ច ព​ណ៌​សលាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FL 2355​ បើកបរ​ដោយ​ឈ្មោះ​មៀ​ច មករា ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​ផ្សារ​សាមគ្គី សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ​ដែល​កំពុងបើក​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​(​បាក់ជើង​ខាងឆ្វេង​)​។​

​ប្រភព​បន្តថា ​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បាន​ចុះ​រត់គេចខ្លួន​បាត់។ ​ចំណែក​អ្នករងរបួស​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​។ ​ចំពោះ​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​នគរបាល​អូស​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម