​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​នៃ​ទិវា​ជ័យជម្នះ​៧​មករា

1973
ចែករម្លែក
  • 19
    Shares

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅ​ពហុ​កីឡដ្ឋាន​ខេត្តព្រះវិហារ​បាន​ប្រារព្វ​ពិធី​មហា​មិ​ទ្ទីង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​នៃ​ទិវា​ជ័យជម្នះ​៧​មករា​(៧​មករា​១៩៧៩​និង​៧​មករា​២០១៩)​នៅ​ខេត្តព្រះវិហារ​មាន​មហាជន​ចូលរួម​ប្រមាណ ៣​ពាន់​នាក់​កាលពី​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៩​នេះ ។​

​នៅក្នុង​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក ទេសរដ្ឋមន្ត្រី មាស​សុភា​ប្រធាន​ក្រុមការងារ ថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រះវិហារ​។​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​និង​មាន​មហាជន​ចូលរួម​ប្រមាណ​៣​ពាន់​នាក់​ព្រមទាំង​មានការ​ដង្ហែ​ក្បួន​ដោយ​រថយន្ត​យ៉ាងច្រើន​ដែល​លម្អ​ដោយ​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​បដា​ពាក្យស្លោក​យ៉ាងច្រើន​ផងដែរ​។​

​គួរ​បញ្ជាក់ថា ក្បួន​រថយន្ត​ដង្ហែរ របស់​ខេត្តព្រះវិហារ អបអរសាទរ​ខួប​ទី ៤០​ទិវា​ជ័យជម្នះ​៧​មករា ជ័យជម្នះ​៧​មករា​១៩៧៩-២០១៩ បែងចែក​ជា​បី​ផ្នែក ក្បាល ដងខ្លួន និង​កន្ទុយ​នាគ ដែល​បាន​បង្កប់​នូវ​អត្ថន័យ​ដ៏​ស៊ីជម្រៅ​ពាក់ព័ន្ធ​នឹង​ថ្ងៃ​រំដោះ​៧​មករា​និង​ការរីកចំរើន​របស់​ប្រទេសជាតិ​ក្នុង​រយៈពេល​៤០​ឆ្នាំ​មកនេះ​។​
​ខាងក្រោម​នេះ​ជា​សេចក្តី​អត្ថាធិបាយ ក្បួន​រថយន្ត​ដង្ហែរ របស់​ខេត្តព្រះវិហារ អបអរសាទរ​ខួប​ទី ៤០​ទិវា​ជ័យជម្នះ​៧​មករា​១៩៧៩​និង​២០១៩​ដែលមាន​អត្ថន័យ​ដូចតទៅ​៖១/​នាគ​ក្បាល​ប្រាំពីរ​ក្នុង​រចនាបទ​ប្រាសាទព្រះវិហារ​កំពុងបើក​ពពារ​ដ៏​មាន​រិ​ទ្ធ​អំណាច​ដឹកនាំ​ក្បួន​រថយន្ត​ខេត្តព្រះវិហារ​ភ្ជាប់​ជាមួយ​ផែន​នៃ​ក្បូរ​ក្បាច់រចនា​យ៉ាង​ល្អ​ប្រណីត​រំលេច​រូបថត​សម្តេច​ទាំង​២​ដែលជា​វិ​រៈ​ជន​ឆ្នើម​។​

​ក្នុងការ​រំដោះជាតិ​ទឹកដី​និង​នាំមក​នៅ​សុខ​ស​និ្ត​ភាព​ហែ​រហ​មអម​មកជា​មួយ​ជើងពាន​មាស​ទម្រ​ស្លាក​សញ្ញា​ខួប​ទី​៤០​នៃ​ថ្ងៃ​ជ័យជម្នះ​៧​មករា ដែលមាន​រយៈពេល​៤​ទសវត្ស​ប្រកបដោយ​ជាញជ័យ​កន្លងទៅ​ក្នុង​ដំណើរ ឆ្ពោះទៅមុខ​ក្នុង​អត្ថន័យ​ខ្ពង់​ខ្ពស់បំផុត​។

​នា​គជា​និមិត្តរូប​នៃ​ភាព​ត្រជុំ​ត្រជាក់ ភាពរឹងមាំ​អមតៈ​នៃ​ការការពារ និង​ថែរក្សា​ប្រកប​សុខសន្តិភាព ដោយ​តេ​ជៈម​ហិ​ទ្ធិ​ឫទ្ធ​និង​ជា​តំណាងអោយ​ភាព​គង់​វង់​យូ​អង្វែង​នៃ​ការដឹកនាំ​ប្រកបដោយ​ភាព​អង់អាច​ក្លាហាន ។​

២/ ផ្នែក​ទី​២ ដងខ្លួន​នា​គជា​ទម្ររ​យ៉ាងរឹងមាំ​កំពុង​ទ្រទ្រង់​ភ្នំ​២​បន្តបន្ទាប់​គ្នា​គឺ​ភ្នំ​ត្បែងមានជ័យ និង​ភ្នំ​ដងរែក​ដែល​កាន់តែ​អស្ចារ្យ​ទៅទៀត​នោះ​គឺ​នៅលើ​កំពូលភ្នំ​ទាំង​២​មាន​អច្ឆរិយ្យ​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ​គឺ​ប្រាង្គ​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដែល​បាន​ចុះបញ្ជី​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨​។​

​ដោយ​unesco​និង​ភ្ជាប់​ដោយ​មហា​កំផែង​ដ៏​អស្ចារ្យ​នៃ​រាជធានី​ចាស់​កោះកែរ​ដែល​នៅលើ​កំពូល​នៃ​ប្រាសាទ​មាន​ព្រាប​ស​កំពុង​ហោះ​ត្រដាងស្លាប​ក្នុង​អត្ថន័យ​សិរី​ភាព​សុខសន្តិភាព​បរិបូរណ៍​នៃ​ប្រទេស​កម្ពុជា​បង្កើតឱ្យមាន​ក្តី​សុខ​សប្បាយ​ក្រោម​ការចូលរួម​យ៉ាងសកម្ម​ពី​កងកំលាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ។​
​កម្មករ​កសិករ​បញ្ញា​វ័​ន្ត​ជនជាតិដើម​ភាគតិច​យុវជន​យុវនារី​ព្រះសង្ឃ​ដែល​សមាសភាព​ទាំងអស់នេះ​ជា​កំលាំង​ស្នូល​យ៉ាងសំខាន់​នាំឱ្យមាន​អ្វីៗ​គ្រប់យ៉ាង​ក្រោយពី​ជ័យជម្នះ​៧​មករា​ដែល​តំណាង​ដោយ​នារី​ចំនួន​៧​នាក់​មាន​សម្លៀកបំពាក់​៧​ពណ៌​តំណាងអោយ​សិរី​សួស្តី​ទាំង​៧​ថ្ងៃ​។​

​នៅ​ជុំវិញខ្លួន​នាគ​នាំ​រថយន្ត​ក៏មាន​ការ​តំ​បង្ហាញ​រូបថត​ចំនួន​១៤​ផ្ទាំង​ដែល​បង្ហាញ​ពី​វិវឌ្ឍនៈ​ភាព​រីកចម្រើន​លេ​ី​គ្រប់​វិស័យ​ក្នុង​ទឹកដី​ខេត្តព្រះវិហារ​ក្នុង​រយៈពេល​៤០​ឆ្នាំ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​និង​បង្ហាញអក្សរ​ថា​ខេត្តព្រះវិហារ​អបអរសាទរ​ខួប​លើក​ទី​៤០​ទិវា​ជ័យជម្នះ​៧​មករា ១៩៧៩-២០១៩​។​
៣/​ផ្នែក​កន្ទុយ​នាគ​ដែលមាន​ដាក់​ប​ញ្ឍ​រ​ឡេ​ី​ង​ដោយ ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ ក្នុង​អត្ថន័យ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកបដោយ​ឯករាជ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ