​សមត្ថកិច្ច​ឃាត់ខ្លួន​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ខណ្ឌ​ច្បារអំពៅ

977
ចែករម្លែក

(​ភ្នំពេញ​)៖​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក្បាលកោះ​បាន​ឃាត់​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ចំណុច​ផ្ទះ​ខ្ទម​ចាស់​ដីឡូត៍​គ្មាន​លេខ ភូមិ​ព្រែក​ធំ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧​។

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​រួមមាន​៖១-​ឈ្មោះ សៀង តុង​ម៉េង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​ស្នាក់នៅ​ភូមិ​កើតហេតុ​។​២-​ឈ្មោះ វ៉ន មករា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ស្នាក់នៅ​ភូមិ​យក​បាត្រ​១ សង្កាត់ ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ។​៣-​ឈ្មោះ វ៉ាន់ ដា​នាថ ភេទ​ស្រី អាយុ​២៣​ឆ្នាំ​ស្នាក់នៅ​ភូមិ​កើតហេតុ​។​ក្នុងនោះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន​ក្រាម​ពណ៌​ស​ថ្លា​មួយកញ្ចប់​ថង់​តូច , ឧបករណ៍​ជក់​គ្រឿងញៀន​មួយ​កំ​ប្លេ​ក្រដាស់​អាលុយមីញ៉ូម​សំរាប់​ជក់​គ្រឿងញៀន​៣​សន្លឹក និង ដែកកេះ​៣ ។​

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​កសាង សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី ៕S/​ដោយ​៖​ហូ​សាន់

​សមត្ថកិច្ច​ឃាត់ខ្លួន​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ខណ្ឌ​ច្បារអំពៅ (រូប៖វ៉េបសាយ)

ទីតាំងផ្សាយពាណិជ្ជកម្ម