មន្ត្រី​មន្ទី​វប្បធម៌​ខេត្តព្រះវិហារ​ច្រានចោល​រូបភាព​បំផ្លិចបំផ្លាញ​រូបចម្លាក់​នៅតាម​ជញ្ជាំង​ប្រាសាទ

1354
ចែករម្លែក
  • 42
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​មន្ត្រី​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តព្រះវិហារ​បានចេញ​លិខិត​បដិសេធថា​រូបភាព​បំផ្លិចបំផ្លាញ​រូបចម្លាក់​នៅតាម​ជញ្ជាំង​ប្រាសាទបន្ទាយ​ក្នុងភូមិ​តា​សែង​ឃុំរ​ណ​សិ​រ្យ​ស្រុក​សង្គម​ថ្មី​។​នៅក្នុង​តំបន់​ប្រាសាទ​បាកាណ​(​ព្រះខ័ន​)​ក្នុង​ខេត្តព្រះវិហារ​ថា​មានការ​ដាប់​រូបចម្លាក់​នៅពេល​ថ្មីៗ​នេះ​មិន​ពិត​នោះទេ​។​គឺ​រូបភាព​នេះ​មាន​តាំងពី​ទសវត្ស​ឆ្នាំ​១៩៩០​មកម្ល៉េះ​ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវបាន​ការពារ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​ផងដែរ​។​

​នេះ​បើតាម​លិខិត​បដិសេធ​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តព្រះវិហារ ដែល​អ្នកសារព័ត៌មាន ទទួលបាន​នៅ​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៩​នេះ​។​ការចេញលិខិត​បដិសេធ​របស់​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តព្រះវិហារ​ខាងលើនេះ​បន្ទាប់ពី​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​បាន​ថា​មាន​ជនខិលខូច​បាន​លួច​ដាប់​រូបចម្លាក់​នៅតាម​ប្រាសាទ​។​ដែល​ធ្វើឱ្យ​សាធារណជន​ទូទៅ​មានការ​ភ័ន្តច្រឡំ​និង​ចោទប្រកាន់​មកលើ​អាជ្ញាធរ​ពាក់ព័ន្ធ​ថា​មិន​យកចិត្តទុកដាក់​លើ​ភារកិច្ច​ការពារ​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ ។​

​សូមបញ្ជាក់ថា​រូបភាព​ដែល​បាន​ដាប់​បំផ្លាញ​តាំងពី​ទសវត្ស​ទី​៩០​មកម្ល៉េះ​មិនមែន​ជាការ​ដាប់​បំផ្លាញ​នាពេល​ថ្មី​នេះ​ទេ​។​នាពេល​បច្ចុប្បន្ន​តំបន់​ប្រាសាទ​ត្រូវ​ទទួល​ការ​គាំពារ​និង​អភិរក្ស​ដោយមាន​កម្លាំង​អភិរក្ស និង​ប៉ូលីស​បេតិកភណ្ឌ ដែល​ឈរជើង​ប្រចាំការ​នៅ​ទីនោះ​មិន​ក្រោម​៣០​នាក់ នោះទេ​។​

​លោក​នៅ​ចាន់​គង់​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តព្រះវិហារ​បានបញ្ជាក់​ឱ្យដឹងថា​ចំពោះ​ករណី​ដែលមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​ថា​មាន​ជនខិលខូច​លួច​ដាក់​រូបចម្លាក់​លើ​ជញ្ជាំង​នៅ​តំបន់​ប្រាសាទ​បាកាណ​(​ព្រះខ័ន​)​គឺជា​រូបភាព​តាំងពី​ទសវត្ស​ឆ្នាំ​៩០​មកម្ល៉េះ​និង​សុំ​បដិសេធ​ទាំងស្រុង​ចំពោះ​ការចុះផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​មួយចំនួន​កាលពី​ថ្មីៗ​នេះ​ផងដែរ​។​

​លោក​បាន​បន្តថា សម្រាប់​រូប​ដែល​បាន​យកទៅ​ផ្សព្វផ្សាយ​ថ្មីៗ​នេះ គឺជា​រូបភាព​ដែល​គេ​យកមក Edited​តែប៉ុណ្ណោះ​។​ព្រមទាំង​ថត​ខុស​ទីតាំង​ដើម្បី​យកមក​វាយប្រហារ​ដល់​ការគ្រប់គ្រង​របស់​មន្ទី​រ​វប្បធម៌​និង​អាជ្ញាធរ​ពាក់ព័ន្ធ​តែប៉ុណ្ណោះ​បច្ចុប្បន្ននេះ​គ្មាន​អ្នកណា​គេ​រកស៊ី​វត្ថុ​បុរាណ​ដូច​សម័យ​សង្គ្រាម​នោះទេ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម