តារាចម្រៀង​ល្បីៗ​មិនតិចជាង​២០​នាក់ ធ្វើឲ្យ​កក្រើក​នៅ​ព្រឹត្តិការណ៍​មួយ​នៅ​កូរ៉េ​

1012
ចែករម្លែក
  • 1
    Share

ដោយ:បូ​រិ​ន/​ភ្នំពេញ ​៖ មិនតិចជាង​២០​នាក់​ឡើយ ទាំងតារាចម្រៀង តារា​សម្ដែង ព្រមទាំង​ពិធីករ ត្រូវបាន​លោក សុខ សៀង​ឌី ដែលជា​តារាចម្រៀង​ពលករ​ខ្មែរ​មួយរូប និងដៃគូរម្នាក់ទៀត គឺ​លោក សេង ​គឹម​ឡែ​ន ដែលជា​ដៃគូ​ជំនួញ​ដែល​តស៊ូ​ពី​ពលករ ដូចគ្នា ហើយកំពុងតែធ្វើការ​នៅ​ប្រទេស​កូរ៉េ គ្រោង​ធានា​ចេញទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិត្ត​ខាងមុខនេះ ពោលគឺ​ចំពេល​កំពុងតែ​ធ្លាក់​ព្រឹល​ទឹកកក​តែម្ដង ។

តារា​ល្បីៗ ទាំងនោះ​មានដូចជា លោក ខេ​ម លោក កែវ វាសនា លោក នី រតនា លោក ម៉ៅ ហា​ជី លោក លោក ពេជ្រ ថា​ណា លោក សៅ ឧត្ដម លោក ថែ​ល ថៃ កញ្ញា យូ​រី កញ្ញា សួស វី​ហ្សា កញ្ញា លីន​ដា កញ្ញា សុធា​រ័ត្ន លោក BMO លោក ទ្រី សក្ដា PeyPeydy លោក ម៉ា​ដូ​ណា កញ្ញា សាឡា​ត់ ស្រី​ឡាង កញ្ញា សុ​ភ័​ក្រ កុស​ម៉ា និង លោក ថូ​មី ព្រមទាំង​ក្រុមការងារ​រាំ ក្រុម​តន្ត្រី និង​ក្រុម​ប​ច្ចេ​សទេស​ផ្សេងទៀត​ប្រមាណ​ជាង​១០​នាក់​ថែមទៀត រួមគ្នា​នឹង​ប្រគំ​តន្ត្រី​មួយ​ឱ្យ​កក្រើក​សម្រាប់​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​។

ការប្រគំ​តន្ត្រី​គ្រោង​ធ្វើ​រហូតដល់​ទៅ​៦​ថ្ងៃ​ជាប់​គ្នា ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​ទីតាំង​២​ដំបន់​ផ្សេងគ្នា ទី​១​នៅ​ដំបន់​មាត់សមុទ្រ ប៊ូសាន នៃ​ទីក្រុង គឺ​ម​ហេ – ឆាំង​វ៉ុ​ន ក្បែរ​ព្រំប្រទល់​ប្រទេស​ជប៉ុន និង​ទី​២ ធ្វើ​នៅ ទីក្រុង​សេ​អ៊ូ​ល ដំបន់ អាន់​សាន់ -​ស៊ូ​វ៉ុ​ន ដែល​តំបន់​ទាំង​២​នោះ មាន​ពលករ​ខ្មែរ​ប្រមាណ​ជាង​២​ម៉ឺន​នាក់​រស់នៅ ។

​តាម​ការបញ្ជាក់​ពី ម្ចាស់​បទ (​ខ្មាស​មិត្ត​នៅ​កូរ៉េ​) គឺ​លោក លោក សុខ សៀង​ឌី គោល បំណង​នៃ​ការធ្វើ ក៏​ព្រោះតែ​មានការ​សំណូមពរ​ពី បងប្អូន​ពលករ​ខ្មែរ​នៅ​ទីនោះ​ដែល​ធ្វើការ​យ៉ាង​លំបាក បាន​កម្សាន្ត​សប្បាយ​លេង ចង់​ជួប​Idol​ដែល​ខ្លួន និង​មួយ វិញ ទៀត​ក៏​ដើម្បី ផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន​”​ភូមិឋាន​សួស្ដី​” ដែលជា​ក្រុម​អចលនទ្រព្យ​របស់ លោក​ទើបតែ​បើក​កាលពីពេល​ថ្មីៗ​នេះ​ជាមួយ​ដៃគូ​ផ្សេងទៀត​ដែលជា​ពលករ​ដូចគ្នា​។

តាម​លោក សេង គឹម​ឡែ​ន ដែលជា​ដៃ គូរ លោក សុខ សៀង​ឌី បាន​ថ្លែង​ឲ្យ​ដឹង​បន្តថា ដោយសារតែ​បច្ចុប្បន្ន​ពួកលោក​រវល់​ការងារ​នៅ​ប្រទេស​កូរ៉េ ដូចនេះ​កិច្ចការ ធ្វើ​កុងត្រា​ជាមួយ​តារាចម្រៀង​ទាំងអស់​ប៉ុន្មាន​ដែល​បាន​រៀបរៀប​ខាងលើ លោក​បាន​ឲ្យ​ដៃគូ នៅ​ស្រុក​ខ្មែរ​ជា​អ្នក​ជួយ​ធ្វើ​កិច្ចការ​ទាំងនោះ ហើយ​គិត​មកដល់ពេលនេះ​កុងត្រា​បានធ្វើ​រួចរាល់​អស់ហើយ និង កំពុង​រត់ការ​ឯកសា​រដាក់​ចូល​ស្ថានទូត ដើម្បី​បាន​វី​សា ចេញមក​។ ដោយសារ​តែមាន​តារាចម្រៀង​ចូលរួម​ច្រើន ហើយ​ការប្រគំ​តន្ត្រី​មាន​រយៈពេល​ច្រើន​ថ្ងៃ​ផង​នោះ ដូចនេះ​ការចំណាយ​និង​ត្រូវ​ចាយ​ច្រើន​ដូចគ្នា​។

​តាម​ការប៉ាន់ប្រមាណ លោក សុខ សៀង​ឌី បាន​វាយតម្លៃថា ប្រហែលជា​ត្រូវ​ចំណាយ​ខ្ទង់​១០​ម៉ឺន​ដុល្លារ ឯណោះ​។ នេះ​ជា​លើក​ទី​១​ហើយ​ដែល លោក សុខ សៀង​ឌី ដែលជា​ស្គាល់​ថា តារាចម្រៀង​ពលករ​ខ្មែរ​ម្នាក់ កំពុង​ល្បីឈ្មោះសម្រាប់​បងប្អូន ពលករ រួម​និង​ក្រុម​របស់លោក បានរៀបចំ​ការប្រគំ​តន្ត្រី​នេះ​ឡើង​។

​ទោះបីជា វាយតម្លៃ​លើ​កិច្ចការ​ខាងលើ​ត្រូវ​ចំណាយ​ច្រើន​ម៉ឺន​ដុល្លារ​ក្ដី តារាចម្រៀង​រូបនេះ ហាក់​មិនបាន​បារ​ម្មណ៍​ឡើយ ប៉ុន្តែ​លោក​បែប​ជា សម្ដែង​ភាពសប្បាយ​ចិត្ត​ទៅវិញ ដែល​ខ្លួន​អាចធ្វើ​បាន​តាម​ការ​សំណូមពរ​ពី បងប្អូន​ពលករ​ខ្មែរ​នៅ​ទីនោះ​។

លោក សុខ សៀង​ឌី បាន​បង្ហើប​ឱ្យ​ទៀតថា ប្រសិនបើ​ការប្រគំ​តន្ត្រី​រដូវរងា​នេះ​ទទួលបាន​ជោគជ័យ ក្រុម​លោក និង រៀប​ចំការ​កម្មវិធី​សិល្បៈ​ជា​បន្តបន្ទាប់​ទៀត ជាពិសេស អាច​និង​ឈានដល់ ការបង្កើត​ផលិតកម្ម​មួយ​សម្រាប់​ពលករ​ខ្មែរ ធ្វើការ​នៅក្រៅ​ប្រទេស​ទៅ​ថ្ងៃ​អនាគត​ថែម​ទៀតផង​៕B/