មហាជន​សរសើរ​តារា​សម្តែង​សិច​ស៊ី លី​លី ជួយ​សម្រាលកូន​ស្ត្រី​ម្នាក់​នៅ​កណ្តាលផ្លូវ​

693
ចែករម្លែក

ដោយ:បូ​រិ​ន​/​ភ្នំពេញ ​៖ ស្ត្រី​អនាថា​វ័យ​ជាង​៣០​ឆ្នាំ​ម្នា​ក់ បាន​ឈឺពោះ​សម្រាលកូន​នៅតាម​ដងផ្លូវ​ត្រូវ​ប្រជា​ពលរដ្ឋ​ធ្វើដំណើរ​នៅតាម​ដងផ្លូវ​ ឃើញ​ហេតុ​ការ​នេះ​បាននាំគ្នា​ជួយសង្គ្រោះ​បឋម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៣ ​ខែមករា ​ឆ្នាំ​២០១៨ ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣១៥​កែង​និង​ផ្លូវ​៥១៦ ជាប់​និង​ផ្សារ​ធី​ខេ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​។​

តាម​ប្រភពពី​សន្តិសុខ​ម្នាក់ ដែល​យាម​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​បាន​ឲ្យ​ដឹងថា​ស្ត្រី​អនាថា​ដែល​បាន​សម្រាលកូន​នៅតាម​ដងផ្លូវ​នោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​មាន​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ​។

​ប្រភព​ដ​ដែរ​បាន​បន្តទៀតថា​ មុន​កើតហេតុ​រូបគាត់​បានឃើញ​ស្ត្រី​ខាងលើនេះ​បានធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង​តាម​បណ្តោយ​ផ្លូវ​៥១៦​ ទិសដៅ​ពី​កើ​តទៅ​លិច​មក​ឈប់​អង្គុយ​នៅ​ចំណុចកើតហេតុ​ខា​លើ​ ហើយ​បាន​ត្អូញត្អែ​ថា​រូបគាត់​ឈឺពោះ​ណាស់​។ ខ​ណៈ​នោះ​ក៍មាន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ ឃើញ​ហេតុ​ការ​បាន​នាំមក​ជួ​យសង្គ្រោះ​ជាបឋម​សិន​រួច​បាន​សម្រាល​កូនស្រី​មួយ​ ដ៏ស្រស់ស្អាត​ម្នាក់​ផងដែរ​។​

​តែ​អ្វី​ដែរ​គួរ​ឲ្យ​សរសើ​នោះ​ គឺមាន​នារី​វ័យក្មេង​រូប​ស្រស់​ដូច​តារា​ម្នាក់​ បាន​បើករថយន្ត​លុច​ស៊ី​ស​ស៊េរី​ទំនើប​៣៣០​មួយគ្រឿង ​មក​ឈប់​ជួយសង្គ្រោះ​ដោយ​មិន​ខ្លាច​និង​រអើម​នោះទេ​ធ្វើ​ប្រជាពលរដ្ឋ​ ក៏ដូចជា​មហាជន​ជាច្រើន​ដែល​បានមក​ឈប់​មើល​មានកា​កោតសរសើ​ទៅលើ​នារី​វ័យ​រូប​ស្រស់​នោះ​ផងដែរ​។ ​ហើយ​បន្ទាប់​ក្រោយមក​ទើប​គេ​ស្គាល់​ថា នារី​ស្រស់​ប្រិ​ម​ប្រី​យ៍​ដែលមាន​ចិត្តធម៌​ម្នាក់​នោះ​ឈ្មោះ លី​លី ជា​តារា​សម្តែង​ខ្សែ​ភា​យន្ត​សោះ ។​

ក្រោយ​កើតហេតុ​សមត្ថ​កិ​ច្ខ​មូលដ្ឋាន​បាន​ចុះមក​ដល់ ​និងរថយន្ត​សង្គ្រោះបន្ទាន់​គ្លីនី​ករ​ស្មី​ បានមក​ជួយ​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅឯ​មន្ទី​ពេទ្យ​កាល​ម៉ែត្រ ​បន្ត​ដោយ​រថយន្ត​សង្គ្រោះ​មន្ទី​ពេទ្យ​រស្មី​មិនមាន​ឧបករណ៍​សង្គ្រោះ​គ្រប់គ្រាន់​៕B/