​ជ័យ ប៊ុន​សង់ និង ជា ចំរើន ខ្ទាត​ចេញ​

538
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serir by K-Cement បានបញ្ចប់​វគ្គ​ជម្រុះ​ជុំ​ទី​២ ហើយ កាលពី​យប់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៩ ។​

​វគ្គ​ជម្រុះ​ជុំ​ទី​២ នេះ មាន​អ្នក​ប្រដាល់​ចំនួន ១៦ រូប ដែល​សុទ្ធតែជា​អ្នកឈ្នះ ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១ ។ ឥឡូវនេះ ជុំ​ទី​២ បានបញ្ចប់​ហើយៗ នៅសល់​សុទ្ធតែ​ជើង​ខ្លាំងៗ ចំនួន ៨ រូប ដើម្បី​ឡើងទៅ​ប្រកួត​ជម្រុះ​ជុំ​ទី​៣ បន្តទៀត ។ អ្នកឈ្នះ​នៅ​ជុំ​ទី​៣ ចំនួន​៤​រូប នឹងត្រូវ​ឡើងទៅ​ប្រកួត​បន្ត វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​

​ក្នុងការ​ប្រកួត​ចុងក្រោយ នៃ​ជុំ​ទី​២ នេះ អ្នក​ប្រដាល់ មកពី​ខេត្តបាត់ដំបង គួ​ន ប៊ុន​ហ៊ីម មកពី​ក្លិប​ពន្លឺ​សាមគ្គី បាន​យកឈ្នះ​ដាច់ លើ​អ្នក​ប្រដាល់ ជា ចំរើន របស់​ក្លិប​អេ​ភូ​ថង​កីឡា ។ ប៊ុន​ហ៊ីម មាន​កៅអី សម្រាប់​ប្រកួត​ជម្រុះ​ជុំ​ទី​៣ ឯ ជា ចំរើន ចប់​បេសកកម្ម​ត្រឹមនេះ ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ជ័យ ប៊ុន​សង់ ក្លិប​គី​សែ​មាន​រិ​ទ្ធ រក្សា​ទម្ងន់​មិនបាន​នោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​កំដរ​រោង ជាមួយ​អ្នក​ប្រដាល់ យ៉​ន ពិសី ក្លិប​សាល​វ័​ន្ត​កីឡា ដោយ​ប្រកួត​ជា​មិត្តភាព ។​

​ការប្រកួត​នេះ ទោះបី ប៊ុន​សង់ ឈ្នះ ក៏​តម្រូវ​ឲ្យ​ចាញ់​ដែរ ព្រោះ​មិនចេះ​ថែរក្សា​ទម្ងន់​ខ្លួនឯង ឯ យ៉​ន ពិសី គេ​មិន​ខ្វល់​ឡើយ ព្រោះ​ទោះ​ចាញ់ ឬ ឈ្នះ ក៏​គេ​មាន​កៅអី សម្រាប់​ជុំ​ទី​៣ ដែរ ។ ទោះជា​យ៉ាងណា ក៏​ការប្រកួត​នេះ យ៉​ន ពិសី គេ​បានទទួល​ជ័យជំនះ ដោយ​ពិន្ទុ​លើ ជ័យ ប៊ុន​សង់ ។​

​ការប្រកួត​ជា​មិត្តភាព ជាមួយ​ថៃ​វិញ​នោះ សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ បាន​យកឈ្នះ អ្នក​ប្រដាល់​ថៃ ឈាង រ៉ៃ (Chheang Ray) នៅ​ទឹក​ទី​៤ ដោយ​អាជ្ញាកណ្ដាល បញ្ឈប់ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ត្រូវ​អាជ្ញាកណ្ដាល​រាប់ ៨ នៅ​ទឹក​ទី​៣ ចំនួន​២​លើក និង​ទឹក​ទី​៤ មួយលើកទៀត ទើប​អាជ្ញា កណ្ដាល​បញ្ឈប់ ដោយសារតែ​អសមត្ថភាព ។​

​ការប្រកួត​ជា​មិត្តភាព រវាង​អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍​ខ្សែក្រវាត់​វិញ​នោះ ណា​ម ម៉ូ​រ៉ា​ក់ មកពី​ក្លិប​ពន្លឺ​សាមគ្គី ខេត្តបាត់ដំបង ត្រូវ សុខ សុវណ្ណ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ទាត់​ផ្កាប់​ចាន ឲ្យ​សន្លប់​នៅ​ទឹក​ទី​៥ ៕v

ការប្រកួត​លើស​ង្វៀន ​TV5

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ