ឥឡូវ​មាន​ចាហួយ​លាប​អាច​បន្ថយ​ហានិភ័យ​មហារីក​សុដន់​?

933
ចែករម្លែក

ពួក​អ្នកវិទ្យាសាស្ត្រ​ទើបនឹង បង្កើត​ប្រភេទ ចាហួយ លាប អាច​បន្ថយ ហានិភ័យ​មហារីក​សុដន់ ។ ពិសេស ប្រភេទ ចាហួយ នេះ​មិន​បង្ក​ឥទ្ធិពល បន្ទាប់បន្សំ​ដូច​ថ្នាំ​គ្រប់គ្រង​មហារីក​ផ្សេងៗ​។​
​ ​
នេះ​ជា​ប្រភេទ ចាហួយ ថ្លា​ថ្វ​ង់ គ្មាន​ក្លិន និង​មាន​ផ្ទុក tamoxifen ។ Tamoxifen ជា​ថ្នាំ​ព្យាបាល​មហារីក ត្រូវបាន​ពួក​វេជ្ជបណ្ឌិត​ប្រើប្រាស់ ដើម្បី ព្យាបាល​មហារីក​សុដន់ តាំងពី​ច្រើន​ឆ្នាំ មកនេះ ។ ថ្នាំ​ធ្វើ​សកម្មភាព​ដោយ​វិធី បន្ថយ​កម្រិត estrogen, ប្រភេទ​អ័រម៉ូន អាចធ្វើឱ្យ​មហារីក​មួយចំនួន​រីកចម្រើន​។​
​ ​
ពួក​អ្នកស្រាវជ្រាវ​ជឿថា ការ​លាប ចាហួយ នេះ លើ​ស្បែក​រាល់ថ្ងៃ​អាច​បន្ថយ​ហានិភ័យ​មហារីក សុដន់ ។​
​ ​
បច្ចុប្បន្ន ពួកគេ​កំពុង​ពិសោធន៍ លើ​ស្ត្រី​មាន​សុខ​ភាពល្អ ដើម្បី​កំណត់ មើល​តើ​ប្រភេទ​ចាហួយ​នេះ អាចជួយ ទប់ស្កាត់​មហារីក​សុដន់​តាំងពី​ដំបូង​ភ្លាម ឬ អត់ ។ ការពិសោធន៍​ត្រូវបាន​អនុវត្តន៍ តាំងពី​ដំបូង​ភ្លាម ឬ អត់ ។ ការពិសោធន៍ ត្រូវបាន​អនុវត្តន៍​លើ​ស្ត្រី ៣៣០ នាក់ មាន​អាយុ​ពី ៣៥ ទៅ ៧៥ ឆ្នាំ នៅតាម មន្ទីរពេទ្យ​អាម៉េរិក​, អាល្លឺម៉ង់ និង អេ​ស្ប៉ា​ញ ។ ស្ត្រី​ទាំងអស់ សុទ្ធ​តែមាន ជាលិកា​សុដន់​ក្រាស់​តែ​មិនកើត​មហារីក​។ ក្រោយ​មួយឆ្នាំ ពួកគេ​នឹង​ត្រូវបាន​ថត​ឡើងវិញ​នូវ ជាលិកា​សុដន់​ដើម្បី​ពិនិត្យ មើល​ដង់ស៊ីតេ​ជាលិកា​សុដន់ ។​
​ ​
ពួក​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា ចាហួយ​នឹង​បន្ថយ​ដង់ស៊ីតេ​ជាលិកា សាច់ដុំ និង​ពន្យឺត​ល្បឿន រីកចម្រើន របស់​កោសិកា​មហារីក ដោយ​វិធី​បន្ថយ កម្រិត​អ័រម៉ូន estrogen, វត្ថុ​ធាតុ​ដែល កោសិកា​មហារីក​ត្រូវការ ដើម្បី​ចែក បំបែក​និង​រីកចម្រើន​។​ជាលិកា​សុដន់​ក្រាស់ អាចធ្វើឱ្យ​កើន​ហានិភ័យ​កើត​ដុំ​សាច់ មហារីក​សុដន់​ខ្ពស់ជាង ៦ ដង ធម្មតា ។​
​ ​
ចាហួយ មាន​ផ្ទុក tamoxifen ត្រូវបាន​សង្ឃឹមថា នឹង​សុវត្ថិភាព​ជាង ថ្នាំ​គ្រាប់ tamoxifen ព្រោះថ្នាំ​ជ្រាបចូល តែ​ក្នុង​កោសិកា​សុដន់​ក្នុងពេល​លេប ថ្នាំ​គ្រាប់​នោះ វា​នឹង​តាម​ឈាម​ទៅ ពាសពេញ​រាងកាយ ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម