បើកឆាក​ខ្សែក្រវាត់ វ៉ាន់ វឿន និង ម៉ន សា​ម៉េ​ត ឈ្នះ​ថៃ​ដូចគ្នា​

616
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍​ខ្សែក្រវាត់ ខា​រ៉ា​បាវ ទម្ងន់ ៥៧ គីឡូក្រាម លើស​ង្វៀន​អាស៊ីអាគ្នេយ៍ បានចាប់ផ្ដើម កាលពី​រសៀល ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៩ ។​

​អ្នក​ប្រដាល់​កម្ពុជា វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា បាន​ប្រើ​ជង្គង់ ផ្ដួល​អ្នក​ប្រដាល់​ថៃ ឌឹ​ក គែន (Deuk Ken) ឲ្យ​ដួលសន្លប់ នៅ​ទឹក​ទី​៣ ។ ឌឹ​ក គែន ត្រូវ វ៉ាន់ វឿន អុក​នឹង​ជង្គង់ បណ្ដាល​ឲ្យ​ដួល នៅ​ទឹក​ទី​២ ហើយ​ត្រូវ​អាជ្ញាកណ្ដាល រាប់ ៨ ចំនួន ២ លើក ។ មកដល់​ទឹក​ទី​៣ វ៉ាន់ វឿន បញ្ចេញ​ជង្គង់ កាន់តែ​ញាប់ ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ​រូបនេះ មិនអាច​ទ្រាំទ្រ​បាន ក៏ត្រូវ​ដួលសន្លប់​តែម្ដង ។ ថ្ងៃ​បើក​សង្វៀន​ប្រកួត ដណ្ដើម​ខ្សែក្រវាត់​ដំបូង វ៉ាន់ វឿន ទទួលបាន​ជ័យជំនះ ក្នុងខណៈដែល ឌឹ​ក គែន ដួល​នៅ​ទឹក​ទី​៣ ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ម៉ន សា​ម៉េ​ត ក្លិប​កងចក្រ​រាជសីហ៍ បាន​យកឈ្នះ លើ​គូសត្រូ្វ​វ​ចាស់​របស់ខ្លួន គឺ​អ្នក​ប្រដាល់​ថៃ យ៉​ត វ៉ាណ្ឌី ដោយ​ពិន្ទុ ទាំង​លំបាក​។ មុន​ព្រឹត្តិការណ៍​ខ្សែក្រវាត់ មកដល់ យ៉​ត វណ្ឌី ធ្លាប់ប្រើ​កណ្ដាប់ដៃ ផ្ដួល សា​ម៉េ​ត នៅ​ទឹក​ទី​១ តែ​នៅក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់ សា​ម៉េ​ត បាន​យកឈ្នះ​ពិន្ទុ​វិញ ។​

​ការប្រកួត​លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក យប់​ថ្ងៃទី​១២ មករា អ្នក​ប្រដាល់​កម្ពុជា ម៉ឺន មេ​ឃា ក្លិប​អេ​ភូ​ថង​កីឡា ផ្ដួល​អ្នក​ប្រដាល់​អ៊ីរ៉ង់ រ៉េ​ហ្សា ឌី​វ​ស៊ូ​រ៉ា​ទី (Reza Divsourati) នៅ​ទឹក​ទី​១ ។​ឮ​

​អ្នក​ប្រដាល់​កម្ពុជា មួយរូប​ទៀត រឿង សា​រ័ត្ន ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ផ្ដួល​អ្នក​ប្រដាល់​ឡាវ ថាវ ថាំង​ឌី (Thav Thangdy) ឲ្យ​ដួលសន្លប់ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣ ដែរ ។​

​ចំពោះ​ការប្រកួត​លើស​ង្វៀន Boostrong Fighter on Fire កាលពី​ព្រឹក​ថ្ងៃទី​១៣ មករា វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា សរ រាជសីហ៍ ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ត្រូវ​អ្នក​ប្រដាល់​អ៊ីរ៉ង់ ម៉ា​ស៊ូ​ដ ម៉ុក​ហ៊ី​មី​យ៉ាន់ (Masoud Moghimian) ប្រើ​កណ្ដាប់ដៃ វាយ​ឲ្យ​សន្លប់ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២ ។
​សូមបញ្ជាក់ថា អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​កម្ពុជា យុគ យក្ស​ផ្លែ ក្លិប​កងចក្រ​រាជសីហ៍ ឲ្យ​សន្លប់​នៅ​ទឹក​ទី​៤ ម្ដង​ហើយ ។​

​ចំពោះ​ការប្រកួត​លើស​ង្វៀន Wurkz នា​រសៀល​ថ្ងៃទី​១៣ ធ្នូ នោះ អ្នក​ប្រដាល់​កម្ពុជា យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជ សីហ៍​មាន​រិ​ទ្ធ ដែល​តាំងចិត្ត​យកឈ្នះ គូប្រកួត​ថៃ​របស់ខ្លួន​នោះ គេ​ធ្វើបាន​សម្រេច​មែន ។ យក្ស​ផ្លែ ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ដូ រ៉ា​ម៉ន (Do Ramorn) ការប្រកួត​មាន​លក្ខណៈ​តឹងតែង ក៏ពិតមែន​តែ យក្ស​ផ្លែ បាន​យកឈ្នះ ដូច​ការតាំង​ចិត្ត របស់គេ​មែន ។​

​ចំពោះ សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេ ស ថ្ង​ក​ខេត្តស្វាយរៀង​វិញ​នោះ បាន​ប្រើ​កែង ផ្ដួល​អ្នក​ប្រដាល់​ថៃ ស៊ី​ង ថាំង​ណ​យ (Sing Thangnoy) ឲ្យ​សន្លប់ ក្រោក​លែងរួច នៅ​ទឹក​ទី​២ ៕v

ទិដ្ឋភាព​ប្រកួត​លើស​ង្វៀន​អាស៊ីអាគ្នេយ៍​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ