នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​រួម​ថ្នាំញៀន​ចំនួន​៥៣​កញ្ចប់​តូច​

609
ចែករម្លែក

ដោយ:សាវ​រក្ស​/ភ្នំពេញ ៖ ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​បាន​ម្នាក់ ដក ហូត​ថ្នាំញៀន​៥០​កញ្ចប់​តូច ហើយ​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត បន្ទាប់ពី​សុំ​ឆែកឆេរ ឃើញ​មាន​គ្រឿងញៀន​ចំនួន៣​កញ្ចប់​តូច រួច​បញ្ជូនទៅ​ស្នាក់ការ​ប៉ុស្តិ៍​នគរបាល​ចាក់អង្រែ​លើ ដើ​ម្បីសាកសួរ​។

​ការឃាត់ខ្លួន​នេះ​ធ្វើ​ឡើ​ង​នៅវេលា​ម៉ោង​០៩​ព្រឹក ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​មុខ​មិន​រៀបរយ​(​វាល​ខ្សាច់​) ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​៨ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែលើ ខណ្ឌមានជ័យ ។

​លោកនាយ​ប៉ុស្តិនគរបាល​ចាក់អង្រែលើ បាន​ប្រាប់​ឲ្យដឹងថា នៅ​មុនពេល​បង្ក្រាប កម្លាំង​ល្បាត​ប៉ុស្តិ៍នគរបាល​ចាក់អង្រែលើ សហការ​ជាមួយនឹង កម្លាំង​អធិការ​ខណ្ឌមានជ័យ បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់ ដោយ​ត្រួតពិនិត្យ ឆែកឆេរ ដោយ​រកឃើញ ក្រាម​ព​ណ៍ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​៥០​កញ្ចប់​ថង់​តូច ស្របពេល​ជាមួយគ្នា​នោះ កម្លាំង​បានឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ទៀត បន្ទាប់ពី​សុំ​ឆែកឆេរ ឃើ​ញ​មាន​គ្រឿងញៀន​ចំនួន៣​កញ្ចប់​តូច​ទៀត ហើ​យ​កម្លាំង​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទាំងពីរ​នាក់ យកមក​សាកសួរ​នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ តែម្តង ។

​សមត្ថកិច្ច​បាន​បន្តទៀត​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​ភេទ​ស្រី ឯក ឌី​ម អាយុ​២០​ឆ្នាំ ស្នាក់នៅ​កន្លែង​កើ​ត​ហេតុ​ខាង​លើ និង​ម្នាក់ទៀត​មាន ឈ្មោះ នុត ចន្ថា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​ការដ្ឋាន​សំណង់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​មានស្រុក​កំ​ណើ​ត​នៅឯ​ខេត្តស្វាយរៀង ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ រួម៥៣​កញ្ចប់ ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់​តាម​នីតិវិធី៕B/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ