ដូ​ណា​ល់ ត្រាំ គំរាម វ៉េ​ណេ​ស៊ុយ​អេ​ឡា ជាមួយនឹង​ជម្រើស​យោធា​

1154
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ​ទី​១១​សីហា បាន​គំរាម​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែលជា​ការឆ្លើយតប​កើនឡើង​ដ៏​ភ្ញាក់ផ្អើល​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​វិបត្តិ​នយោបាយ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ។​

​វ៉េ​ណេ​ស៊ុយ​អេ​ឡា ទំនងជា​ធ្លាក់​ក្នុងដំណាក់កាល​កាន់​តែមាន​ភាពវឹកវរ​ខ្លាំង​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដោយ​ក្រុមអ្នកតវ៉ា​និង​កងកម្លាំង​ប្រឆាំង​រដ្ឋាភិបាល បាន​លួច​អាវុធ​ពី​កងទ័ព បន្ទាប់ពី​ដាក់ឱ្យអនុវត្ត​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កំពុង​ទទួលរង​ទុក្ខ​និង​ពួកគេ​កំពុង​ជិត​ស្លាប់ ។ យើង​មាន​ជម្រើស​ច្រើន​សម្រាប់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​រួមទាំង​ជម្រើស​យោធា​ដែល​អាច​កើតឡើង បើសិន​ចាំបាច់​នោះ​”​។​

​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា​ខ្លួន​មិនបាន​ទទួល​បទបញ្ជា​ណាមួយ​អំពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា ពី​សេត​វិមាន​ទេ​។​

​មនុស្ស​ជាង​១២០​នាក់ ត្រូវបាន​សម្លាប់ និង រាប់ពាន់នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុង​រយៈពេល​៤​ខែ​នៃ​ភាពវឹកវរ​នេះ​៕ ដោយ៖ សុខា

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ