ផូ​ល ប៉ុក​បា រិះគន់​លោក ចូ​សេ ម៉ូ​រី​ញ៉ូ បន្ទាប់ពី​យូ​ណាយ​ធី​ត​ឈ្នះ​ក្រុម ថូ​តិ​ន​ហេម​

796
ចែករម្លែក

ផូ​ល ប៉ុក​បា (Paul Pogba) ទំនងជា​រិះគន់​អតីត​គ្រូបង្វឹក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បន្ទាប់ពី​ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូបនេះ ធ្វើ​បានល្អ អំឡុង​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន យកឈ្នះ​ក្រុម ថូ​តិ​ន​ហេម​(Tottenham )​។​
​ ​
ប៉ុក​បា បង្កើត​ឱកាស​តែ​ម្តងគត់​ក្នុងការ​ប្រកួត​នេះ ហើយ​បាល់​នោះ​បន្ត​ធ្លាក់​ទៅដល់​ជើង​របស់ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) ដែល​ទាត់​បញ្ចូល​ទី​បាន​យ៉ាង​ល្អ​។​
​ ​
​នេះ​គឺជា​ជ័យជម្នះ​លើក​ទី​៦​ជាប់​គ្នា​របស់​ក្រុម​យូ​ណាយ​ធី​ត ចាប់តាំងពី​លោក អូ​ឡេ ហ្គា​ន​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) បាន​ចូល​ជំនួស​លោក ម៉ូ​រី​ញ៉ូ និង​ការរៀបចំ​របស់លោក ទទួលបាន​លទ្ធផល​រួមទាំង​ការរីកចម្រើន​របស់ ប៉ុក​បា ផងដែរ​។​
​ ​
ប៉ុក​បា ជា​ជើងឯក​វើ​ល​ខាប់​បាន​និយាយថា តួនាទី​របស់ខ្លួន​ត្រូវបាន​រឹតត្បិត​ក្រោម​ការ ដឹកនាំ​របស់លោក ម៉ូ​រី​ញ៉ូ និង​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​លេង​តាម​ដែល​ខ្លួន​ចង់​នោះទេ​។
​ ​
​ប៉ុក​បា បាន​និយាយថា “​ខ្ញុំ​ចូលចិត្ត​លេង​ការប្រកួត​ធំៗ និង​ប្រជែង​ជាមួយ​កីឡាករ​ឆ្នើមៗ​។ នេះ​គឺជា​ពេលវេលា​ដែល​យើង​មានការ​រីកចម្រើន​។ វា​គឺជា​ការប្រកួត​ធំ​មួយ​សម្រាប់​យើង​។ គ្រប់គ្នា​លេង​បានល្អ​”​។​
​ ​
​ប៉ុក​បា បន្តថា “​ខ្ញុំ​ពេញចិត្ត​លេង​បាល់ទាត់​។ វា​ពិតជា​ពិបាក​នឹង​យុទ្ធសាស្ត្រ​ដែល​យើង​ធ្លាប់​លេង​។ ខ្ញុំ​លេង​ទម្រង់​ប្រយុទ្ធ​ច្រើន​។ ការពារ​មិនមែនជា​ចំណុច​ល្អ​របស់ខ្ញុំ​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ