បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន ប៉ូលីស​ចុះទៅ​សាកសួរ បែរមកដាល់​ប៉ូលីស​ តែត្រូវ​ប៉ូលីសចាប់ជាប់

599
ចែករម្លែក

ដោយ:​ចាន់តូ/​ភ្នំពេញ ៖ បុរស​ម្នាក់​មិនដឹង​តូចចិត្ត តូច​ថ្លើម​រឿង​របរ​និង​ការងារ​ផ្ទាល់ ខ្លួន​យ៉ាងណា​នោះទេ បែរ​ជា​បញ្ចេញ​ច​រឹត​កោងកាច ដុត​កង់ឡាន​វាយ​បំផ្លិចបំផ្លាញ​របស់ទ្រព្យ​ខ្លួនឯង បង្ក​ឲ្យ​ផ្អើល​អ្នកភូមិ រហូតដល់​ឪពុក​ទូរស័ព្ទ​រាយការណ៍ ស្នើសុំ​ឲ្យ​ប៉ូលីស​មូលដ្ឋាន​ជួយ​ចុះទៅ​សម្របសម្រួល តែ​នៅ​មិន​ស្តាប់ ឡូឡា ច្រ​ង៉ែ​ង​ច្រ​ង៉ាង ដូច​មាន​ខ្លា​១០​ក្នុង​ខ្លួន ឃើញ​សភាព​មិន​ស្រួល ប៉ូលីស​សុំ​កម្លាំង​កង​អ​ន្តា​គម​ន៍​ទៅ​បន្ថែម គ្រាន់តែ​សាកសួរ រក​មូលហេតុ បែ​រជា​ម៉ាត់​ប៉ូលីស​មួយ​ដៃ​ដូច​បាវ​សាក់ ទើប​កម្លាំង​សមត្ថកិច្ច​ទ្រាំលែងបាន ចាត់វិធានការ​ក្តៅ សម្រុក​ចូលចាប់​គ្រៀកដេក​ដី​បាត់ អន់ចង់​បន្តិច ផ្អើល​ដាច់​ដំណេក​អស់​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​បុរស​ក្លាហាន​ចិត្ត​ខ្លា មានឈ្មោះ ប្រាក់ ទង អាយុ​២៨​ឆ្នាំ មុខរបរ រត់​តាក់ស៊ី ក្រហម ស្នាក់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ បុរស​ខាងលើ មិនដឹងថា​អាក់អន់ស្រពន់ចិត្ត​រឿង​អ្វី ឬ​ជាមួយ​អ្នកណា​នោះទេ ខណៈ​ដែក​រថយន្ត​របស់ខ្លួន​រង​ខូចខាត ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ហើយក៏​មិនដឹង​ពី​ពេលណា​មក​ដែរ មកដល់​ផ្ទះ​បែរ​ជា​បញ្ចេញ​ច​រឹត ចិត្ត​ខ្លា ច្រ​ង៉ែ​ង​ច្រ​ង៉ាង ឡូឡា ដុត​ទាំង​កង់ឡាន ផ្អើល​អ្នក​អ្នកភូមិ រកតែ​ដេក​ពួន​មិនបាន ឃើញ​សភាព​បែប​នោះ ឪពុក​បាន​រាយ​ការ​តាម​ទូរស័ព្ទ​ទៅ​ប៉ូលីស​មូលដ្ឋាន ឲ្យ​ទៅ​ជួយ​ឃាត់ តែ​និយាយ​ស្តាប់​គ្នា​មិនបាន មិន​ខ្លាច​ទេ​ប៉ូលីស​មូលដ្ឋាន​កំ​ប៊ុ​ក​កំប៉ុក កាន់តែ​បានចិត្ត ច​រឹត​ផ្គើន​ទ្វេ​រដង ទើប​ប៉ូលីសស្នើសុំ​បន្ថែម​កម្លាំង ទើប​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ចុះទៅប្រើ​វិធីសាស្ត្រ​លួង​ឃាត់ តែ​បែរ​ជា​បុរស​ចិត្ត​ខ្លា ម៉ាត់​មួយ​ដៃ ទៅ​លើ​ប៉ូលីស ទើប​កម្លាំង​សមត្ថកិច្ច​ទ្រាំលែងបាន មានតែ​សម្រុកចូលចាប់​កាច់​ក្លេដេក​ដី​បាត់វាយខ្នោះ​ខ្លា​ជាប់។​

​ក្នុង​ហេតុការណ៍​ខាងលើ ជនបង្ក​បញ្ហា​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នាំទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍ រួមទាំង​ហៅ​មនុស្ស​២​នាក់​ផ្សេងទៀត​ទៅ​បំភ្លឺ​រឿងហេតុ​ការណ៍​នេះ​ផងដែរ ទី​១.ឈ្មោះ ប្រាក់ ថង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរកម្មករ​រោងចក្រ​ស្នាក់នៅ​ភូមិ ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។ ទី​២.ឈ្មោះ ឈៀង លី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ ក្រុមហ៊ុន​ឯកជន ធ្វើ​អំពូល​ភ្លើង ស្នាក់នៅ​ភូមិ ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕B/

​កូន​ថៅកែ​KTV សែន​អាល័យ​អូន ញៀន​ថ្នាំ​ដល់ក​ម្រឹត បង្ក​អុកឡុក​ក្នុង​ហាង ភ្ញៀវ​រត់​ចែក​ជើង​គ្នា​

​ភ្នំពេញ ៖ កូនប្រុស​ម្ចាស់​ហាង KTV សែន​អាល័យ​អូន ម្នាក់​ញៀន​ថ្នាំ​ដល់ក​ម្រឹត បែក​នូវ​ច​រឹត​ខ្លា​ពេញ​ខ្លួន បង្ក​អុកឡុក​ក្នុង​ហាង​ខ្លួនឯង បោក​កែវ ចាន ឆ្នាំង ភ្ញៀវ​ផ្អើល​រត់​ជាន់ជើងគ្នា ដណ្តើម​រក​ច្រកចេញ ម្តាយ​ទ្រាំលែងបាន មានតែ​ប្តឹង​ប៉ូលីស​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​ហាង​«​សែន​អាល័យ​អូន​» តាមផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនសង្ស័យ​ឈ្មោះ យឹម មុន្នី ហៅ ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ ជួយ​លើក​ភេសជ្ជៈ​ឲ្យ​ភ្ញៀវ ស្នាក់នៅ​ក្នុង​ក្នុង​ហាង​ខាងលើ ជា​មនុស្ស​ញៀន​ថ្នាំ ។ មាន​ម្តាយ ឈ្មោះ ឆាយ រុន អាយុ​៥៨​ឆ្នាំ មុខរបរ​ថៅកែ​ហាង KTV សែន​អាល័យ​អូន ។​

​តាម​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹងថា កន្លងមក​ជនសង្ស័យ​បញ្ចេញ​នូ​វច​រឹត​បែបនេះ ច្រើនលើកច្រើនសារ​ហើយ មកដល់​យប់កើតហេតុ​ហេតុ ជនសង្ស័យ បង្ក​ការអុកឡុក​សារជាថ្មី បោក កែវ ទូរស័ព្ទ របស់របរ បង្ក​ឲ្យ​ភ្ញាក់ផ្អើល ម្តាយ​ជា​ម្ចាស់​ហាង​ទ្រាំលែងបាន​ប្តឹង​ប៉ូលីស​ចាប់ខ្លួន ។​

​តាម​អ្នកជិតខាង​បាន​ឲ្យ​ដឹងថា ភ្ញៀវ​ណា​មិន​ភ័យ បើ​ជនសង្ស័យ​បញ្ចេញ​នូ​វច​រឹត កាច បោក​កែវ ចាន ឆ្នាំង រឿង​អី​មិន​រត់គេច​សិន ដោយ​សភាព​កាន់តែ​តានតឹង ទើប​ប៉ូលីស​ចុះទៅ​អន្តរាគមន៍ ចាប់​ឃាត់ខ្លួន តាម​បណ្តឹង​របស់​ម្តាយ ។​

​ជនសង្ស័យ​ក្រោយពី​សមត្ថកិច្ច​ចាប់ខ្លួន​នាំទៅ​ប៉ុស្តិ៍ ទោះជា​បន្ទន់ឥរិយាបថ​បន្តិច​មែន សំពះអង្វរ​ម្តាយ កុំ​ឲ្យ​ប្តឹង​យ៉ាងណាក្តី តែ​ម្តាយ​ប្រកាន់​ជំហរ​មួយ ស្រឡាញ់​កូន មានតែ​ជម្រើស​មួយ ដើម្បី​ឲ្យ​កូន​កែប្រែ​ខ្លួន ទៅជា​មនុស្ស​ល្អ រស់នៅ​ក្នុងសង្គម​ថ្លៃថ្នូរ ត្រូវបាន​ប្តឹង ឲ្យ​ប៉ូលីស​ចាប់ខ្លួន​អនុវត្តន៍​ទៅតាម​នី​វិធី ក្នុង​ហេតុផល ច្រើនលើកច្រើនសារ​មក​ហើយ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម