ដី​សម្បទាន​សង្គមកិច្ច​ជាង​២​ពាន់​ហិកតា​ ត្រៀម​សម្រាប់​ចែកជូន​មុខសញ្ញា​អ្នកទទួល​ដី​ស្រុក​ស្នួល​

1307
ចែករម្លែក

ដោយ​:​សេង​ឃួន​/​ខេត្តក្រចេះ​ ៖ ​ប្រជាពលរដ្ឋ​ដែល​ប្ដឹងតវ៉ា​ទាមទារ​ដី បាន​អបអរ សាទរ​ចំពោះ​អាជ្ញាធរ​ខេត្តក្រចេះ ដែល​បាន​ជួយ​ដោះស្រាយ​ល;ករណី​វិវាទ​នេះ និង​បាន​ចុះ​បង្ហាញ​ទីតាំង​ដី សម្រាប់​គោលដៅ​ដី​សម្បទាន​សង្គមកិច្ច ដល់​ប្រជាពលរដ្ឋ នៅ​ចំណុច​ដី​សម្បទាន​សេដ្ឋកិច្ច ក្រុមហ៊ុនចំការកៅស៊ូ​មេមត់ ដែល​ស្ថិតក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​នេះ​។ ពួកគាត់​បាន​យល់​ព្រមឲ្យ​អាជ្ញាធរ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ធ្វើតាម​នីតិវិធីសម្បទា​ន​ដី​សង្គមកិច្ច​ដោយមាន​កា​រ​ចុះ​បង្ហាញ​ទីតាំង​ដី​សម្រាប់​គោលដៅ​សម្បទាន​ដី​សង្គមកិច្ច ក្នុង​ចំណុច​ដី​សម្បទាន​សេដ្ឋកិច្ច ក្រុមហ៊ុនចំការកៅស៊ូ​មេមត់ ក្រោម​ការដឹកនាំ​របស់​លោក ខ័​ណ្ឌ ចំណាន អភិបាលរង​ខេត្តក្រចេះ ទទួលបន្ទុក​ដីធ្លី និង​លោក បេង ហុង​សុជាតិ​ខេ​ម​រ៉ូ អគ្គនាយក​លំនៅឋាន​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ និង​មានការ​ចូលរួម​ពី​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​។

​ជាមួយគ្នានេះដែរ ដី​សម្បទាន​សង្គមកិច្ច ដែល​អាជ្ញាធរ បាន​ចុះមក​បង្ហាញ​ទីតាំង​ដី ដែរ​ត្រៀម​សម្រាប់​ចែកជូន​ជូន​មុខសញ្ញា​អ្នកទទួល​ដី ក្នុង​ចំណុច​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុម ហ៊ុនចំការកៅស៊ូ​មេមត់ ចំនួន​២​ទីតាំង ប្រមាណ​ជា​២.៤០០​ហិច​តា និង​ត្រូវ​ចែកជូន​បន្ទាប់ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ ចុះ​សិក្សា​វាយតម្លៃ​ពី​ជីវភាព​រស់នៅ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ ​ដើ​ម្បី​ក្លាយ​ទៅមុខ​សញ្ញា​អ្នកទទួល​ដី​សម្បទាន​សង្គមកិច្ច​ស្របច្បាប់ និង​តាម​នីតិវិធី​សម្បទាន​ដី​សង្គមកិច្ច​៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ